ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ប្រឈម​នឹង​ការ​ប្តឹង​រឿង​និយាយ​ស្តី​ពី​ការ​ស្លា.ប់​របស់​លោកហុក ​ឡង់​ឌី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី​ត្រៀម​ប្តឹង​លោក​សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី​ត្រៀម​ប្តឹង​លោក​សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស ទៅ​តុលាការ​បារាំង ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

លោក ផៃ ស៊ី​ផា​ន បាន​ឲ្យ​ដឹង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៧ ខែមិថុនា​ថា នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេ​ង កំពុង​សិក្សា​រៀបចំ​ឯកសារ​ប្ដឹង​ទណ្ឌិត​សម រ​ង្ស៊ី ទៅ​កាន់​តុលាការ​ប្រទេស​បារាំង ដើម្បី​ស្វែងរក​តម្លៃ​យុត្តិធម៌​សកល​ជូន​សម្តេច​ទាំង​ពីរ​ដែល​សម រ​ង្ស៊ី បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា សម្តេច​ជា​អ្នក​សម្លាប់​នាយ​ឧត្តមសេនីយ៍ ហុ​ក ឡង់ឌី ហើយ​ទណ្ឌិត​រូប​នោះ​ក៏​បាន​ចោទ​ជា សាធារណៈ​ផង​ដែរ​ថា សម្ដេច​ក្រឡាហោម ស ខេ​ង បាន​រៀបចំ​ផែ ន​ការ ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ។ ការ​ត្រៀម​ប្តឹង​លោក​សម រ​ង្ស៊ី បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ដោយ​ចោទ​សម្តេច​តេ​ជោ​ថា បាន​សម្លាប់​លោក ហុ​ក ឡង់​ឌី កាលពី​ពេល​ថ្មី​កន្លង​មកនេះ ។

លោក ផៃ ស៊ី​ផា​ន​បាន​ឲ្យ​ដឹង​ថា មេធាវី​រដ្ឋាភិបាល​កំពុង​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ប្ដឹង លោក​សម រ​ង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្ដេច​ហ៊ុន សែន នៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោក ហុ​ក ឡង់​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ។

ចំណែក​ពាក្យបណ្ដឹង​មួយទៀត គឺ​គ្រោង​ប្ដឹង​ដោយ​សម្ដេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជុំវិញ​ករណី​ដែល​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូប​នេះ​និយាយ​ថា សម្ដេច ស ខេ​ង មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ