ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ​និង​រុ​ស្ស៊ី​ បើក​សករាជ​ថ្មី​នៃ​ទំនាក់ទំនង

4 ឆ្នាំ មុន

ប្រទេស​ចិន​-​រុ​ស្ស៊ី ៖ ពេល​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​ដែល​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​រុ​ស្ស៊ី នា​ថ្ងៃ​ទី​៧​មិថុនា​បាន​មើលឃើញ​ពី​ការ​ក្រាល​កម្រាល​ក្រហម ទទួល​ការ​ធ្វើ​ជំនួញ​ជួញដូរ​របស់​ចិន​នៅ​រុ​ស្ស៊ី ខណៈ​ក្រុង​មូ​ស្គូ​និង​ក្រុង​ប៉េ​កាំ​ង​រិ​ត​ចំណង​ទាក់ទង​គ្នា​ខាង​សេដ្ឋកិច្ច ប្រឈម​មុខ​នឹង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ មក​ដល់​រុ​ស្ស៊ីកាលពី​ថ្ងៃ​ទី​៥​មិថុនា…

ប្រទេស​ចិន​-​រុ​ស្ស៊ី ៖ ពេល​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​ដែល​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​រុ​ស្ស៊ី នា​ថ្ងៃ​ទី​៧​មិថុនា​បាន​មើលឃើញ​ពី​ការ​ក្រាល​កម្រាល​ក្រហម ទទួល​ការ​ធ្វើ​ជំនួញ​ជួញដូរ​របស់​ចិន​នៅ​រុ​ស្ស៊ី ខណៈ​ក្រុង​មូ​ស្គូ​និង​ក្រុង​ប៉េ​កាំ​ង​រិ​ត​ចំណង​ទាក់ទង​គ្នា​ខាង​សេដ្ឋកិច្ច ប្រឈម​មុខ​នឹង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

មក​ដល់​រុ​ស្ស៊ីកាលពី​ថ្ងៃ​ទី​៥​មិថុនា លោក​ស៊ី ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត នៅ​វិមាន​ក្រឹម​ឡាំង​ដែល​នៅ​ទីនោះ​លោក​ហៅ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថា​ជា​មិត្ត​ដ៏​ប្រពៃ​របស់​លោក​។ លោក​​ស៊ី​នា​ថ្ងៃ​ទី​៧​មិថុនា​ត្រូវ​ថ្លែង​នៅ​អែប​នឹង​លោកពូ​ទី​ន និង​អគ្គលេខាធិការ​អ​.​ស​.​ប លោក​ANTONIO GUTERRES នា​ឱកាស​សម័យប្រជុំ​ពេញអង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​នាទី​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​។

​ក្រោយ​ពី​ចុះហត្ថលេខា​ជាមួយ​សម​ភាគី​ចិន លើ​សេចក្ដីថ្លែងការណ៍​រួម​មួយ ដែល​បើក​សករាជ​ថ្មី​នៃ​ទំនាក់​ទំនង​គ្នា លោកពូ​ទី​ន​នៅ​មុខ​សារព័ត៌មាន បាន​អះអាង​ពី​ទំនាក់ទំនង​ដែល​ឡើង​ដល់​កម្រិត​ថ្មី​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ ប្រទេស​ទាំង​២​បាន​កំណត់​ទិស​ដៅ​ធំ​ថ្មី​ៗ ដែល​សំដៅ​ពង្រឹង​ថែម​ទៀត កិច្ច​សហប្រតិបត្តិការ​ដែល​រួមចំណែក​ដល់​ភាព​រុងរឿង​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។ ចំណែក​លោក​ស៊ី​ដែល​ហៅ​លោកពូ​ទី​ន​ជា​មិត្ត​ដ៏​ល្អ​អះអាង​ថា លោក​ចង់​ឲ្យ​មិត្តភាព​ជា​ប្រពៃណី​ដែល​រឹង​មាំ​រុ​ស្ស៊ី-​ចិន មាន​ភាព​កាន់តែ​ត្រចះ​ត្រចង់​​ថ្មី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ