វៀតណាមសម្លាប់ជ្រូកកើត​ជំងឺប៉េស​ជាង​២​លាន​ហើយ…ឯឈ្មួញខ្មែរ​លួចនាំចូល


ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​លួច​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ ចូល​តាម​ច្រករបៀង​ក្នុងស្រុក​ស្វាយ​ជ្រំ​ ត្រូវ​ក្រុម​ចល័ត​នៃ​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា​ល​មន្ទីរ​ក​សិកម្ម​ខេត្តចាប់​បាន​ថ្មី​ទៀត​ចំនួន​២០​ក្បាល នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា នៅ​ត្រង់​ចំណុច​ភូមិ​អង្គាដី ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។ សូម​បញ្ជាក់​ថា ប្រទេស​វៀតណាម​បាន​សម្លាប់​ជ្រូក​រស់​ជាង​២​លាន​ក្បាល ហើយដោយ​សារ​តែ​មាន​កើត​ជំងឺប៉េស្ត​ជ្រូក​ពី​ប្រទេស​អាហ្វ្រិក ។

បើ​តាម​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ន ិង​បសុព្យាបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​ចល័ត​ត្រួតពិនិត្យ​ទប់ស្កាត់​ចរាចរណ៍​សត្វ​ខុសច្បាប់​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ ដឹកនាំ​ដោយ​លោក ប៉ែន ចាន់​ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ល្បាត​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង ម៉ាក​សាំ
​យ៉ុ​ង ពាក់​ស្លាក​លេខ​កំពង់ចាម 2 A 4379 ដឹក​ជ្រូក​រស់​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចំនួន​២០​ក្បាល នៅ​ចំណុច​ភូមិ​អង្គាស​ដី ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។ វត្ថុ​តាង​និង​សត្វ​ត្រូវ​បាន​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ។

លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រុម​ឈ្មួញ​បាន​លួច​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ច្រករបៀង​ភូមិ​ក្រាំង​លាវ ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ក៏​ប៉ុន្តែ​ត្រូវ​ក្រុម​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​សហការ​ជាមួយ​ក្រុម​មន្ត្រី​បសុព្យាបាល​ខេត្តព្រៃវែង ស្ទាក់​ចាប់​ទើប​ក្រុម​ឈ្មួញ​ដឹក​ជ្រូក​គេច​ចូល​មក​ភូមិសាស្ត្រ​ស្រុក​ស្វាយ​ជ្រំ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ។ ទើប​សមត្ថកិច្ច​ពេទ្យសត្វ​ខេត្ត​របស់​លោក​តាម​ចាប់ ខណៈ​ក្រុម​ឈ្មួញ​ព្យាយាម បើករថយន្ត​គេច​រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ឈ្មួ​ួ​ញ​បាន​នាំ​គ្នា​លើក​ជ្រូក​ទម្លាក់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​បង្វែងដាន ។

ខណៈ​កំពុង​លើក​ជ្រូក​ទម្លាក់​ពីលើ​រថយន្ត​បាន​ជាង​១០​ក្បាល ក្រុម​មន្ត្រី​របស់​លោក​ទៅ​ទាន់ ក្រុម​ឈ្មួញ​ក៏​នាំ​គ្នា​រត់​ចោល​រថយន្ត និង​ទុក​ជ្រូក​ចោល​នៅ​ភូមិ​អង្គាស​ដី​តែ​ម្តង ។ លោក ប៉ែន ច​ន្ធី បន្ត​ទៀត​ថា ដោយ​ឈ្មួញ​ទុក​រថយន្ត និង​ជ្រូក​ចោល​សមត្ថកិច្ច​ក៏​លើក​ជ្រូក​ដាក់​លើ​រថយន្ត​វិញ និង​ហៅ​ជាង​ធ្វើ​សោ​រួច​បើករថយន្ត​ដឹក​ជ្រូក​មក​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត និង​បូម​ឈាម​ជ្រូក​ទាំង​២០​ក្បាល យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ បើ​រក​ឃើញ​ថា​មាន​ជំងឺ​យើង​និង​កម្ទេច​ចោល បើ​គ្មាន​ជំងឺ​ទេ​ត្រូវ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ពេទ្យសត្វ រួច​ប្រគល់​ឲ្យ​ម្ចាស់​វិញ ។

ការ​ផាកពិន័យ​បើ​គិត​ជា​ប្រាក់​១៥​លាន​រៀល​លើក​ទី​១ បើ​មិន​រាងចាល​ពិន័យ​គុណ​នឹង​ពីរ​ស្មើ​៣០​លាន​រៀល ។ ចំពោះ​ម្ចាស់​ជ្រូក​នេះ​គឺ​សង្ស័យ​ជា​ម្ចាស់​ជ្រូក ដែល​ទើបតែ​ចាប់​ផាកពិន័យ​កាលពី​ខែឧសភា​កន្លង​ទៅ ។ ក៏​ប៉ុន្តែ​ល្បិច​ពួក​គេ​គឺ​អ្នកបើកបរ​រថយន្ត​ដែល​ធ្លាប់​ផាកពិន័យ​រត់គេច​បាត់ ដោយ​ប្តូរ​ឲ្យ​អ្នក​ផ្សេង​ចូលខ្លួន​មក​ដោះស្រាយ​ថា​ជា​អ្នក​ថ្មី ហើយ​សារភាព​ថា​ពួក​គេ​ប្រមូល​ទិញ​តាម​ផ្ទះ​ដែល​មាន​អ្នក​រកស៊ី​ដឹក​ជ្រូក​តាម​ម៉ូតូ​ពី​ប្រទេស​វៀតណាម​មក​លក់​ឲ្យ មិនដឹង​ថា​ដឹក​ចូល​តាម​ច្រក​ណា​នោះ​ទេ ។

កាលពី​ស​ប្តា​ហ៍​មុន​មន្ត្រី​ជំនាញ​បាន​ស្ទាក់​ចាប់​បានកូន​ជ្រូក​រស់​ចំនួន​៥០​ក្បាល ដែល​ឈ្មួញ​លួច​ដឹកនាំ​ចូល​ដោយ​ខុសច្បាប់ យក​ទៅ​បូម​ឈាម​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ក្រសួងកសិកម្ម​តែ​គ្មាន​ជំងឺ​ទេ ។ លុះ​មក​ដល់​ថ្ងៃ​ទី​៥ មិថុនា ពុំ​ទាន់​ឃើញ​ម្ចាស់​ជ្រូក​ចូល​មក​ដោះស្រាយ និង​បង់ប្រាក់​ផាកពិន័យ​នៅឡើយ​ទេ ។ ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​លើក​ឡើង​ថា ឃើញ​មន្ត្រី​ជំនាញ​ស្ទាក់​ចាប់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់ ដោយ​ខុសច្បាប់​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង​មិន​ស្រាកស្រាន្ត​និង​បាន​ត្រឹម​បូម​ឈាម យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ ហើយ​រក​ឃើញ​ថា​គ្មាន​ជំងឺ​នោះ គ្រាន់តែ​ផាកពិន័យ​ហើយ​ឱ្យ​នាំ​សត្វ​ជ្រូក​រស់​ទាំងអស់​ទៅ​កាប់​សាច់​វិញ​ដដែល មិនឃើញ​មានការ​ឃាត់ខ្លួន​ថៅកែ ឬ​ម្ចាស់ ជ្រូក​ទាំង​អស់ នោះ​ចូល​តុលាការ​ទេ ។

វិធានការ​ស្រាល​ៗ​លេង​ៗ​បែប​នេះ​ទើប​ពួក​ឈ្មួញ​មិន​រាងចាល​សោះ​ដែល​ខុស​ពី​សមត្ថកិច្ច​នៅ​ឯ​ព្រំដែន​ថៃ សូ​ម្បី​តែ​យក​សាច់​ងៀត​ជ្រូក​បន្តិចបន្តួច និង​ផលិតផល​ពី​សាច់​ជ្រូក​ដូច​ជា​សាច់ក្រក​ចូល​ដី​គេ​ក៏​មិន​បាន​ផង គឺ​បិទ​ជិត​គ្មាន​ចន្លោះ​ប្រហោង​ឡើយ ។ ការ​ហាម​នាំ​ជ្រូក​វៀតណាម​ចូល​នេះ​ដោយសារ​តែ​នា​ពេល​ថ្មី​នេះ មាន​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក សូ​ម្បី​តែ​វៀតណាម​ខ្លួនឯង​សឹងតែ​លែង​ហ៊ាន​ទទួលទាន​សាច់​ជ្រូក ប៉ុន្តែ​ស្រុក​ខ្មែរ​នៅ​តែ​មាន​ឈ្មួញ​លួច​ដឹក​ចូល​តាម​ចិត្ត​ដដែល​បើ​ចាប់​បាន​បូម​ឈាម​យក​ទៅ​ពិសោធន៍​ហើយ បើ​គ្មាន​ជំងឺ​ធ្វើការ​ផាកពិន័យ គ្មាន​ទោសទណ្ឌ​អ្វី​ទាំងអស់​ដូច្នេះ​ហើយ​បានជា​ឈ្មួញ​ទាំងអស់​នៅ​ហ៊ាន​លួច​ដឹក​ជ្រូក​វៀតណាម​ចូល​ដដែល ។​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ