ខេត្តស្វាយរៀង ៖ បុរសវ័យ៥៥ឆ្នាំម្នាក់បានធ្លាក់ពីលើចុងខ្វិតកម្ពស់៦ម៉ែត្រ ដាំក្បាលចុះមកក្រោមបុកដី បណ្តាលឱ្យបាក់.កស្លាប់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ធ្នូ ២០១៣ ស្ថិតក្នុងភូមិគោកប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ។
បើតាមក្រុមគ្រួសារប្រាប់ឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ កាវ ណារិន អាយុ៥៥ឆ្នាំ ។ មុនពេលកើតហេតុ ជនរងគ្រោះបានឡើងបេះផ្លែខ្វិត នៅខាងមុខផ្ទះ ដើម្បីយកទៅលក់បានប្រាក់ដោះស្រាយជីវភាព ។
ប្រភពបន្តថា ពេលបេះផ្លែខ្វិតបានជិត២០០ផ្លែ ជនរងគ្រោះក៏សួឡើងទៅបេះផ្លែខ្វិតដល់ខាងចុង ស្រាប់តែរបូតដៃធ្លាក់ដាំក្បាលចុះមកក្រោមបុកក្បាលទៅនឹងដីបាក់.ក ហូរឈាមតាមត្រចៀក សន្លប់ឈឹងនៅក្រោមដើមខ្វិត ហើយភ្លាមកូនៗបានហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់បង់ជីវិតទៅហើយ ៕
ចែករំលែកព័តមាននេះ