ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ចាប់​ដាក់គុក​ទាំងអស់​ចំពោះ​អ្នក​ពូកែ​បា.ញ់បោះ​ដោយ​សេរី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ចាប់​ដាក់គុក​ទាំងអស់ ចំពោះ​អ្នក​ពូកែ​បាញ់បោះ​ដោយ​សេរី ។ នេះ​បើ​តាម​លោក ខៀវ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ចាប់​ដាក់គុក​ទាំងអស់ ចំពោះ​អ្នក​ពូកែ​បាញ់បោះ​ដោយ​សេរី ។ នេះ​បើ​តាម​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រី ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក ខៀវ ​កា​ញា​រី​ទ្ធ​ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៧ មិថុនានេះ​ថា​«សម្តេច ហ៊ុន សែន ៖ «​អ្នក​ពូកែ​បាញ់បោះ​យក​ទៅ​ញាត់​គុក​ទាំងអស់ ។ អ្នក​ហ៊ាន​បាញ់បោះ​ត្រូវ​អស់បុណ្យ​អស់​សក្តិ និង​យក​ទៅ​កាត់ទោស​» ។

សូម​ជម្រាប​ថា ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​មាន​ករណី​បាញ់បោះ​ដោយ​សេរី​ជា​ច្រើន​លើក ពិសេស​នោះ​ពី​សំណាក់​មាន​តួនាទី​ក្នុង​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ