អាហារទាំង​នេះ​​​ជួយ​ដល់​សុខភាព​បុរស​ខ្លាំង​ៗ


គ្រប់យ៉ាង​ដែល​ដាក់​ចូល​មាត់​ទំពារ​របស់​មនុស្ស​ប្រុស​អាច​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ឥទ្ធិពល​ទៅ​លើ​ចិត្តគំនិត និង​រាង​កាយ​របស់​គេ​។ ហេតុ​ដូច្នេះ​ហើយ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ទទួលទាន​ដោយ​ប្រុង​ប្រយ័ត្ន​ផង ជា​ពិសេស​អាហារ​ណា​ដែល​មាន​ជីវជាតិ និង​ផ្តល់​មុខងារ​កាន់តែ​ល្អ​ដល់​ប្រព័ន្ធ​រាង​កាយ​ទាំងអស់​ផង​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​បុរស ដែល​អ្នក​អាច​គិតគូរ​ពិចារណា​បាន​៖

១-ទ្រទ្រង់​ដល់​សុខភាព​បេះដូង ៖ ត្រី​សម្បូរ​ទៅ​ដោយសារ​ធាតុ Eicosapentaenoic Acid (EPA) និង Docosahexaenoic Acid (DHA) ដែល​វា​សុទ្ធសឹងតែ​ជា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​អាច​ជួយ​ឲ្យ​បុរស​មាន​សុខភាព​ល្អ​។ ការ​ញ៉ាំ​អាហារ​ត្រី​សម្បូរ​សារធាតុ​ខ្លាញ់​ទាំងនេះ​អាច​ជួយ​បន្ថយ​ការ​កើត​ជំងឺ​គាំងបេះដូង​បាន​បាន ដោយសារ​តែ​វា​ជួយ​បំបាត់​ការ​កកកុញ​កំណក​នៅ​សរសៃឈាម​អាក់ទែ ព្រម​ទាំង​ជួយ​កុំ​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ថែម​ទៀត​។

២-ការពារ​ក្រពេញ​ប្រូ​ស្តា​ត ៖ គ្រាប់​សណ្តែកដី​ឬ​គ្រាប់​ផ្លែ​ឈើ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​សេ​ឡេ​ញ៉ូ​ម ដែល​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ត្រូវ​បាន​គេ​អះអាង​ថា​ជួយ​បន្ថយ​ការ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ អ្នកជំនាញ​និយាយ​ថា គ្រាប់ស្វាយចន្ទី ឬ​សណ្តែក​ផ្ទុក​ទុក​ទៅ​ដោយ​ជាតិ​សេ​ឡេ​ញ៉ូ​ម​ភាគច្រើន ហើយ​វា​នឹង​ក្លាយ​ទៅជា​របាំង​ការពារ​ក្រពេញ​ប្រូ​ស្តា​ត​មិន​ឲ្យ​កើត​មហារីក​បាន​។ មាន​គ្រាប់​ផ្លែ​ឈើ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​ជួយ​ទ្រ​ទ្រ​ង​ដល់​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​បាន​ដូច​ជា គ្រាប់​ល្ពៅ គ្រាប់ល្ង និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម​។

៣- ជួ​​យ​ឲ្យ​មាន​អារម្មណ៍ល្អ ៖ ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​ជា​ឥទ្ធិពល​មួយ​ទៅ​លើ​រឿង​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​អារម្មណ៍​របស់​មនុស្ស​យើង​ដែរ​។ មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ជួយ​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​អារម្មណ៍​នៅ​ល្អ​នោះ គឺ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​។ ជាតិ​សរសៃ​នេះ​គឺជា​កាបូ​អ៊ី​ដ្រា​ត​មួយ​ប្រភេទ​ដែល​មិន​អាច​រំលាយ​បាន តែ​វា​នឹង​ជួយ​បង្ការ​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​។ ក្រៅពី​នេះ ជាតិ​សរសៃ​ដែល​រលាយ​វិញ អាច​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​សប្បាយចិត្ត ហើយ​ក៏​ការពារ​ពួក​គេ​ពី​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​រហូត​ដល់​ធាត់​បាន​ដែរ​។

សរុបសេចក្តី​ទៅ របប​អាហារ​ដែល​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​ជួយ​ជំរុញ​ដល់​សុខភាព​កានតែ​ល្អ​។ បុរស​អាច​ទទួល​បាន​ប្រយោជន៍​ពេញលេញ​ពី​ការ​ញ៉ាំ​អាហារ​ទៀងទាត់ ជា​ពិសេស​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ