ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា​យ៉ា ហោះ​ប្រញាប់​ទៅ​មី​យ៉ា​ន់​ម៉ា​ធ្វើ​រឿង​១​មុន​នឹង​ទៅ​ពិធី​ជំនួប​តារា​នៅ​ហ្វី​លី​ពី​ន

4 ឆ្នាំ មុន

ថៃ​៖ ស្ថិត​ក្នុង​កំលុង​ពេល​នៃ​ការ​ធ្វើបុណ្យ​សំពះ​ព្រះ​មុន​ពេល​ដែល យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា ទៅ​ជួប​អ្នក​គាំ​ត្រ​ក្នុង​ពិធី​ជំនួប​តារា​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ពេល​ឆាប់​ៗ ។ ថ្មី​ៗ​នេះ​នាង​បាន​នាំ​ម្ដាយ​របស់​នាង​គឺ «​ម៉ែ​ប្ល៉ា​» និង​ម្ដាយ​របស់​ដៃគូ​នាង ណៈ​ដេ​ត…

ថៃ​៖ ស្ថិត​ក្នុង​កំលុង​ពេល​នៃ​ការ​ធ្វើបុណ្យ​សំពះ​ព្រះ​មុន​ពេល​ដែល យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា ទៅ​ជួប​អ្នក​គាំ​ត្រ​ក្នុង​ពិធី​ជំនួប​តារា​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ពេល​ឆាប់​ៗ ។ ថ្មី​ៗ​នេះ​នាង​បាន​នាំ​ម្ដាយ​របស់​នាង​គឺ «​ម៉ែ​ប្ល៉ា​» និង​ម្ដាយ​របស់​ដៃគូ​នាង ណៈ​ដេ​ត គឺ «​ម៉ែ​កែវ​» ទៅ​សំពះ​ព្រះ សុំ​ពរ​ជ័យ​នៅ​ចេតិយ​ស្វេ​ដា​ហ្ក​ន ប្រទេស
មី​យ៉ា​ន់​ម៉ា ។

ក្រោយ​ពី យ៉ា​យ៉ា បាន​បង្ហោះ​ក្នុង​គណនី​អ៊ិ​ន​ស្តា​ក្រាម​នាង​មក​ក៏​មាន​អ្នក​គាំ​ត្រ​ជនជាតិ​មី​យ៉ា​ន់​ម៉ា ចូល​មក​ខ​មិន​ស្វាគមន៍​នាង​យ៉ាងច្រើន ដែល​នាង​ពិតជា​តារា​ជាទី​ស្រឡាញ់​ម្នាក់​របស់​ជន​អាស៊ាន​ទៅ​ហើយ​នោះ ។

យ៉ា​យ៉ា បានឱ្យ​ដឹង​ថា នាង​មានចិត្ត​រំភើប​ចំពោះ​កម្មវិធី​ជំនួប​របស់​នាង និង​អ្នកគាំទ្រ​នៅ​ហ្វី​លី​ពី​ន ។ នាង​នឹង​មានការ​លេង​ហ្គេ​ម​ជាមួយ​អ្នកគាំទ្រ​ទៀត​ផង ហើយ​នាង​សប្បាយចិត្ត​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ដែល​នេះ​ជា​លើក​ទី​១ សម្រាប់​នាង​ដែល​ទៅ​ប្រទេស​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា រឿង​ភាគ​ដែល​នាង​សម្ដែង​ចំនួន​៣​ហើយ​ដែល​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប៉ុ​ស្ត៍ GMA ហ្វី​លី​ពី​ន មាន​ដូច​ជា Leh Lub Salub Rang (​វិញ្ញាណ​ស្នេហ៍​ប្ដូរ​កាយ​) , Kluen Cheewit (​រលក​ជីវិត​), Crown Princess (​មកុដ​រាជ​នី​) ៕

https://www.instagram.com/p/BySyvOMlf6f/?utm_source=ig_embed&utm_campaign=embed_video_watch_again

ប្រភព ៖ Teenee, កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ