ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ ! ឡាន​ប្រើ​សាំង​នឹង​ជួប​ទុក្ខ​ជា​ទម្ងន់​នៅ​ថ្ងៃ​ខាង​មុខ

4 ឆ្នាំ មុន

រថយន្តអគ្គិសនីត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ២០១០ ហើយវាកាន់តែល្អទៅៗ ដោយសារតែចម្ងាយការជិះរាល់ពេលបញ្ចូលថ្មម្តងបានកាន់តែឆ្ងាយ និង តម្លៃក៏កាន់តែសមរម្យ។ កាលពីមុន មានតែអ្នកមានលុយច្រើនទេ ទើបអាចជិះរថយន្តអគ្គិសនីបាន។ តែពេលនេះ វាមិនដូច្នោះឡើយ…

រថយន្តអគ្គិសនីត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ២០១០ ហើយវាកាន់តែល្អទៅៗ ដោយសារតែចម្ងាយការជិះរាល់ពេលបញ្ចូលថ្មម្តងបានកាន់តែឆ្ងាយ និង តម្លៃក៏កាន់តែសមរម្យ។ កាលពីមុន មានតែអ្នកមានលុយច្រើនទេ ទើបអាចជិះរថយន្តអគ្គិសនីបាន។ តែពេលនេះ វាមិនដូច្នោះឡើយ ។

ទូរទស្សន៍ CNN បានដកស្រង់ការវិភាគមួយ ​ធ្វើឡើងដោយ Bloomberg Energy Finance Finance (BNEF) ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកពេញនិយមរថយន្តប្រើសាំង ឱ្យមានការព្រួយបារម្ភពីអនាគតរបស់រថយន្តពួកគេ។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន រថយន្តអគ្គិសនីអាចមានចំនួន៥៧% នៃរថយន្តទាំងអស់លក់លើពិភពលោកនៅឆ្នាំ២០៤០។ ការព្យាករណ៍លើកនេះ គឺមានចំនួនលើសការព្យាករណ៍ពីឆ្នាំមុន២%។ នៅសហរដ្ឋអាមេរិក ចិន​ និងអឺរ៉ុប រថយន្តអគ្គិសនីត្រូវបានគេប៉ាន់ប្រមាណថាមានភាគរយដូចជាការប៉ាន់ស្មានខាងលើផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការលក់នៃរថយន្តប្រើសាំងគឺចាប់ផ្តើមមានការចុះថយពីពេលនេះទៅហើយ។

លោក Colin McKerracher ប្រធានផ្នែកដឹកជញ្ជូនកម្រិតខ្ពស់សម្រាប់ក្រុមហ៊ុន BNEF បាននិយាយថា៖ «យើងមើលឃើញពីលទ្ធភាពពិតប្រាកដ ដែលថាការលក់រថយន្តធម្មតាៗនៅលើពិភពលោកបានកន្លងផុតជំនាន់ទៅហើយ»។

ដោយសារតែការធ្លាក់ចុះនៃតម្លៃរថយន្តអគ្គីសនី តម្លៃរថយន្តប្រើសាំងនិងរថយន្តប្រើអគ្គិសនីកាន់តែក្បែរៗគ្នា។ ពេលខ្លះបើទោះបីជាតម្លៃរបស់ប្រេងសាំងចុះទាបក៏ដោយ តម្លៃរបស់រថយន្តប្រភេទទាំងពីរ ក៏នៅតែមានលក្ខណៈស្រដៀងគ្នាដែរ។ នៅឆ្នាំ២០៤០​ គេព្យាករណ៍ថា ចំនួនរថយន្តប្រើសាំងនឹងធ្លាក់ចុះពី ៨៥លានគ្រឿង មកត្រឹមតែ ៤២លានគ្រឿងនៅលើពិភពលោក។

នេះគឺដោយសារតែការកើនឡើងនូវបច្ចេកទេសអាគុយ និង ភាពសម្បូរនៃរោងចក្រផលិតអាគុយសម្រាប់រថយន្តប្រភេទនេះ។ ព្រោះតែហេតុនេះ គេហ៊ានទាយថា នៅពាក់កណ្តាលឆ្នាំ២០២០ រថយន្តអគ្គិសនីខ្លះ នឹងមានតម្លៃទាបជារថយន្តប្រើសាំង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ