ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃនេះ…ចៅអធិការ​វត្ត​សម្រេច​ចុះ​ពី​តំណែងនិង​ចាក​ចេញពី​វត្ត​ដែរ

4 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បន្តថា អធិករ​ណ៌​ដែល​ផ្ទុះ​ឡើង​​រហូត​មានការ​ប្តឹង​តវ៉ា ទាមទារ​បណ្តេញ​ព្រះ​តេជគុណ រស់ សុ​ផា​ន ជា​ចៅអធិការ​វត្ត​ក​ញ្ចំឱ្យចាក​ចេញពី​វត្តនោះ នៅថ្ងៃទី០៥ មិថុនា…

​ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បន្តថា អធិករ​ណ៌​ដែល​ផ្ទុះ​ឡើង​​រហូត​មានការ​ប្តឹង​តវ៉ា ទាមទារ​បណ្តេញ​ព្រះ​តេជគុណ រស់ សុ​ផា​ន ជា​ចៅអធិការ​វត្ត​ក​ញ្ចំឱ្យចាក​ចេញពី​វត្តនោះ នៅថ្ងៃទី០៥ មិថុនា នេះ ​​​បាន​ដោះ​ស្រាយ​បញ្ចប់​ហើយ ដោយ​ចៅអធិការ​វត្តសម្រេច​​ចិត្ត​ចុះ​ចេញពី​តំណែង ហើយ​ចេញ​ទៅ​គង់នៅ​វត្ត​ផ្សេង ។ ហើយ​​ពុទ្ធបរិស័ទ​និង​គណៈកម្មការ​វត្ត ត្រូវធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ចៅអធិការ​វត្ត​ថ្មី​ដែរ ។​ គួររំលឹកថា៖ ម្នាក់ៗក្តៅក្រហាយ​រហូត​ផ្ទុះ​ការ​តវ៉ា​​ ត្រូវ​តែ​បណ្ដេញ​ចៅអធិការអង្គ​នេះ​ចេញពីវត្ត​

​បន្ទាប់​ពី​មានការ​ប្តឹង​តវ៉ាពី​សំណាក់​ប្រជាពលរដ្ឋ​រាប់រយ​នាក់ ដោយ​ទាមទារ​អោយ​ចៅអធិការ​វត្ត​ក​ញ្ចំ​ព្រះ​នាម រស់ សុ​ផា​ន ចាក​ចេញពី​វត្ត​ដោយ​ចោទប្រកាន់​ថា សង្ឃ​អង្គ​នេះ​បាន​ស៊ីដាច់​លុយ​ពុទ្ធ​បរិ​ស័​យ ដែល​បាន​ចូល​ធ្វើ​សាលាឆាន់​អស់​១១​ម៉ឺន​ដុល្លារ និង​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ពី​សំណាក់​សារ​ព័​ត៌​មាន​ជា​ច្រើន​នោះ បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ពេញ​ខេត្តព្រៃវែង រហូត​ដល់​មានការ​ចុះ​ស៊ើបអង្កេត​ជា​បន្ទាន់ ជុំវិញ​រឿងរ៉ាវ​អធិករ​ណ៌​មួយ​នេះ​។​

ជា​លទ្ធផល នៅ​រសៀល​ថ្ងៃ​ទី​៤​ មិថុនា អាជ្ញាធរ​ស្រុក​ពារាំង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​កោះ​អញ្ជើញ​ភាគី​ពាក់​ព​ន្ធ័​ទាំងអស់​នៅ​ក្នុង​រឿង​នេះ ធ្វើការ​ជួប​ប្រជុំ​ដោះស្រាយ​នៅ​ក្នុង​សាល​ប្រជុំ​សាលាស្រុក​ពារាំង​ ។ នៅ​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នោះ អាជ្ញាធរ​ស្រុក និង​មន្ត្រី​ធម្មការបាន​បង្ហាញ​ពី​លទ្ធ ផល​នៃ​ការ​ចុះ​ស៊ើបអង្កេត ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ថា ការ​ចោទប្រកាន់​ចៅអធិការ​វត្តស៊ីដាច់​លុយ​១១​ម៉ឺន​ដុល្លារ​នោះ មិនមែន​ជា​ការ​ពិត​នោះ​ទេ វា​គ្រាន់តែ​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ ។

ដោយសារ​តែ​កន្លង​មក ចៅ​អធិការ​វត្ត​ព្រះ​នាម រស់ សុ​ផា​ន ធ្វើ​អ្វី​ដោយ​មិន​ពិភាក្សា​ឆ្លង​យោបល់​ ជាមួយ​គណៈកម្មការ​វត្ត ហើយ​រាល់​ការ​ចំណាយ​លុយ​កសាង​អ្វីមួយ​នៅ​ក្នុង​វត្ត ក៏​ធ្វើ​ឡើង​ដោយ​គ្មាន​លិខិត​ស្នាម ឬ​វិ​ក័យ​ប​ត្រ​អ្វី​សោះ ទើប​ធ្វើ​អោយ​គណៈកម្មការ​វត្ត និង​ពុទ្ធ​បរិ​ស័​យ​មិនដឹង ហើយ​កើត​ទៅ​ជា​រឿង​យល់​ច្រឡំ​បែប​នេះ​។​

ទោះជា​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​បញ្ហា​ខាងលើ​នេះ បាន​ធ្វើ​អោយ​ពុទ្ធបរិស័ទ ក៏​ដូច​ជា​គណៈកម្មការ​វត្ត​គ្រប់​គ្នា អស់ជំនឿ​លើ​ព្រះ​តេជគុណ រស់ សុ​ផា​ន ទៅ​ហើយ​ និង​មិន​ទទួលយក​សង្ឃ​អង្គ​នេះ អោយ​គ​ង្គ​នៅ​ក្នុង​វត្ត​ធ្វើ​ជា​ចៅអធិការ​វត្ត​តទៅ​ទៀត​ទេ ដូច្នេះ​ហើយ ​ទើប​មន្ត្រី​ធម្មការ​ស្រុក និង​មន្ត្រី​សង្ឃ​ស្រុក ព្រមទាំង​ភាគី​ពាក់​ព​ន្ធ័​ទាំងអស់ បាន​សម្រេច​ឯកភាព​គ្នា​លើ គោល​ការ​ណ៌​ចំនួន​៣​ចំណុច​គឺ ទី​១-​តម្រូវ​អោយ​ព្រះ​តេជគុណ រស់ សុ​ផា​ន ចាក​ចេញពី​វត្ត​ក​ញ្ចំ ទៅ​គង់នៅ​វត្ត​ផ្សេង ទី​២-ត្រូវ​ធ្វើការ​ជ្រើសរើស​ចៅអធិការ​វត្ត​ថ្មី​មក​ជំនួស​អ្នក​ចាស់ និង​ទី​៣-តម្រូវ​អោយ​គណៈកម្មការ​វត្ត និង​ចៅអធិការ​វត្ត​ដែល​តែងតាំង​ថ្មី ត្រូវ​ទទួលខុសត្រូវ​សង​ប្រាក់​ដែល​នៅ​ជំពាក់​ថ្លៃ​សម្ភារៈ​ធ្វើ​សាលាឆាន់​អោយ​រួច​។​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ