ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ហុង លី​អុង អញ្ជើញ​កុមារ ២០០ នាក់​ពី​អង្គការ CCF ឱ្យ​ទស្សនា​ភាពយន្ត​នៅ​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ ២០១៩ កន្លង​មកនេះ ធនាគារ ហុង លី​អុង បាន​អញ្ជើញ​កុមារ​ពី​អង្គការ…

កាលពី​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ ២០១៩ កន្លង​មកនេះ ធនាគារ ហុង លី​អុង បាន​អញ្ជើញ​កុមារ​ពី​អង្គការ Cambodian Children’s Fund ដែល​ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​មួយ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ដោយ​លោក Scott Neeson ដើម្បី​ជួយ​ដល់​កុមារ​ដែល​រស់នៅ និង​ធ្វើការ​នៅ​កន្លែង​ចាក់សំរាម​នៅ​ស្ទឹង​មាន​ជ័យ ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ឱ្យ​ទទួល​បានការ​សិក្សា​រៀនសូត្រ ។ ដោយ​ចាប់ផ្តើម​ពី​កុមារ​ចំនួន ៤៥ នាក់ ដែល​ត្រូវការ​ជំនួយ​នោះ ពេល​នេះ​អង្គការ CCF បាន​ផ្តល់​ការ​អប់រំ​ដល់​កុមារ​រហូត​ដល់​ជាង ២០០០ នាក់​ឱ្យ​លូតលាស់ និង​អភិវឌ្ឍន៍ ។

ធនាគារ ហុង លី​អុង បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន Major Platinum Cineplex by Smart ដោយ​បាន​ផ្តល់​ឱ្យ​កុមារ​ចំនួន ២០០ នាក់ នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​ដ៏​អស្ចារ្យ​មួយ​ជាមួយនឹង​ការ​ទស្សនា​ភាពយន្ត Pokémon Detective Pikachu នៅ​ក្នុង​សាល​មួយ​សម្រាប់​កុមារ​តែ​ប៉ុណ្ណោះ ។

លោក Joe Farrugia នាយក​ប្រតិបត្តិការ​ធនាគារ ហុង លី​អុង បាន​មាន​ប្រសាសន៍​ថា «​យើង​ចង់​ផ្តល់​ឱ្យ​កុមារ​នូវ​ការ​យកចិត្តទុកដាក់​ដ៏​កក់ក្ដៅ​មួយ ។ យើង​ក៏​ចង់ឱ្យ​ពួក​គេ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ផង​ដែរ នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​នេះ​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ទូ​ទាំង​សកលលោក ។ ធនាគារ ហុង លី​អុង នឹង​ប្តេជ្ញា​ជួយ​ដល់​សហគមន៍​នេះ​ឱ្យ​អស់ពី​លទ្ធភាព​នា​ពេល​អនាគត ។ យើង​ចង់​តបស្នង​ឱ្យ​ប្រជាជន​វិញ ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​តូច​មួយ​សម្រាប់​ពេល​នេះ​ប៉ុណ្ណោះ​» ។

ក្រៅពី​ទទួល​បាន​ចំណី​ចក្ខុ​ពី​ការ​ទស្សនា​ភាពយន្ត​ហើយ ធនាគារ ហុង លី​អុង មិន​ធ្វើ​ឱ្យ​កុមារ​ចាក​ចេញពី​រោងកុន​ដោយ​ដៃទទេ​នោះ​ទេ ។ ធនាគារ ហុង លី​អុង បាន​ផ្តល់​ឱ្យ​កុមារ​ម្នាក់​នូវ​កាបូប​ដ៏​ស្រស់​ស្អាត​មួយ​ដោយ​មាន​ភ្ជាប់​មក​ជាមួយ​សម្ភារៈ​សិក្សា​ដែល​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​របស់​ពួក​គេ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ