ទៀតហើយ! ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ងាប់គោចំនួន៤ក្បាល ហើយប៉ើងផ្ទះអស់ជាច្រើនខ្នង
- កំពត
ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មានសេចក្តីសង្ខេបពីអាជ្ញាធរមូលដ្ឋានមកថា កាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ទ្រាក់ និងផ្គររន្ទះយ៉ាងខ្លាំងផងដែរ ។

ប្រភពបានឲ្យដឹងទៀតថា ក្នុងហេតុការនៃគ្រោះធម្មជាតិខាងលើខ្យល់កន្ទ្រាក់បានបក់បោកខូចខាតលំឋានរបស់ប្រជាពលរដ្ឋក្នុងឃុំខាងលើដូចខាងក្រោម ១- រលំផ្ទះខូចខាតទាំងស្រុងចំនួន៦ខ្នង ២- ខ្យល់គួចប៉ើងដំបូលអស់ចំនួន៣៣ខ្នង ៣- ខ្យល់គួចប៉ើងសំយ៉ាបអស់ចំនួន៥៣ ខ្នង ៤- រន្ទះបាញ់គោងាប់អស់ចំនួន៤ក្បាល ។ចំពោះប្រជាពលរដ្ឋពុំមានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការគ្រោះធម្មជាតិនេះទេ ។

ជុំវិញហេតុការគ្រោះធម្មជាតិខាងលើប្រភពនៅពុំទាន់បានបញ្ជាក់ថា ក្រោយពីកើតហេតុប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខាងលើទទួលបានការជួយសង្គ្រោះពីក្រុមការងារសាខាកាកបាទក្រហមខេត្តយ៉ាងណានោះនៅឡើយទេ ។ ព្រោះអាជ្ញាធរកំពុងរាយការណ៍ទៅសាខាកាកបាទ ដើម្បីចុះមកពិនិត្យហេតុការនៃការខូចខាតទ្រព្យសម្បត្តិ និងសម្ភាររបស់ប្រជាពលរដ្ឋនៅតំបន់ដែលជួបនូវគ្រោះធម្មជាតិខាងលើនោះ ៕ កែសម្រួលដោយ ៖សុឃាក់



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ