ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចង់​គេងលក់​​ពេល​យប់​កាន់តែ​ស្រួល គួរ​ចៀសវាង​អាហារ​ទាំង​នេះ

4 ឆ្នាំ មុន

មានការ​ផ្លាស់​ប្តូរ​របប​អាហារ​ងាយ​ៗ​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ការ​គេង​កាន់តែ​ស្រួល​។ ចូរ​ចៀសវាង​អាហារ​ដែល​រំខាន​ដល់​ការ​គេង​ទើប​ជា​រឿង​ដែល​អ្នក​គួរតែ​ធ្វើ​។ ​ដូច្នេះ​ដើម្បី​គេង​លក់​នៅ​ពេល​យប់​កាន់តែ​ស្រួល តើ​អ្នក​គួរតែ​ចៀសវាង​អាហារ​អ្វី​ខ្លះទៅ? ១-ចៀស​ឆ្ងាយ​ពី​សាច់​ក្រហម ៖ សាច់​ក្រហម អាច​ជា​រឿង​ពិបាក​ដល់​ក្រពះ​រំលាយ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ពិបាក​គេង​លក់​ដែរ​។ នៅ​ពេល​អ្នក​គេង​លក់…

មានការ​ផ្លាស់​ប្តូរ​របប​អាហារ​ងាយ​ៗ​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ការ​គេង​កាន់តែ​ស្រួល​។ ចូរ​ចៀសវាង​អាហារ​ដែល​រំខាន​ដល់​ការ​គេង​ទើប​ជា​រឿង​ដែល​អ្នក​គួរតែ​ធ្វើ​។ ​ដូច្នេះ​ដើម្បី​គេង​លក់​នៅ​ពេល​យប់​កាន់តែ​ស្រួល តើ​អ្នក​គួរតែ​ចៀសវាង​អាហារ​អ្វី​ខ្លះទៅ?

១-ចៀស​ឆ្ងាយ​ពី​សាច់​ក្រហម ៖ សាច់​ក្រហម អាច​ជា​រឿង​ពិបាក​ដល់​ក្រពះ​រំលាយ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ពិបាក​គេង​លក់​ដែរ​។ នៅ​ពេល​អ្នក​គេង​លក់ រាង​កាយ​នឹង​ធ្វើការ​កាន់តែ​ខ្លាំង​ដើម្បី​រំលាយ​សាច់​បែប​នេះ ដូច្នេះ​អ្នក​ទំនងជា​ងាយ​នឹង​ភ្ញាក់​ពី​គេង​កណ្តាល​យប់​បាន​។ សាច់​ក្រហម​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់ Satuarted Fat ដែល​វា​អាច​រំខាន​ដល់​គុណភាព​នៃ​ការ​គេង​បាន​បើសិនជា​ញ៉ាំ​ច្រើន​ពេក​។

២-លុប​បំបាត់​អស់​អាហារ​ហិ​រ ឬ​អាហារ​សម្បូរ​ខ្លាញ់​នៅ​ពេល​យប់ ៖ អាហារ​សម្បូរ​ខ្លាញ់ និង​ហិ​រ​គឺជា​អាហារ​​ដែល​កាន់តែ​ពិបាក​រំលាយ​ថែម​ទៀត ហើយ​ក៏​ពន្យា​ពេល​ការ​គេង​ដែរ​។ អាហារ​ហិ​រ​ក៏​ធ្វើ​ឲ្យ​ក្រហាយ​ដើមទ្រូង និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់ និង​បន្ថយ​គុណភាព​នៃ​ការ​គេង​ថែម​ទៀត​។ ក្រោយ​ពី​ញ៉ាំ​អាហារ​ហិ​រ​រួច យក​ល្អ​គួរតែ​កុំ​ទាន់​គេង​ភ្លាម​អី​ដើម្បី​កុំ​ឲ្យ​ច្រាល​អាស៊ីត​ពី​ក្រពះ​មក​បំពង់ករ​។

៣-ចូរ​ញ៉ាំ​អាហារ​យ៉ាង​ហោច​ណាស់​បី​ម៉ោង​មុន​ពេល​គេង ៖ ការ​ញ៉ាំ​អាហារ​ច្រើន​ៗ​ដែល​មាន​សមាសធាតុ​អាហារ​ខុស​ៗ​គ្នា មិនមែន​ជា​រឿង​ល្អ​សម្រាប់​ការ​គេង និង​រំលាយ​អាហារ​ឡើយ​។ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ពេល​យប់​លឿន​បន្តិច​ទៅ ឬ​យ៉ាង​ហោច​ណាស់ ៣​ម៉ោង​មុន​ពេល​គេង​ដែរ​។

៤-មិន​ត្រូវ​ព្យាយាម​ស​ង្ងំ​គេង​ពេល​ឃ្លាន ៖ ការ​ញ៉ាំ​អាហារ​ច្រើន​អាច​រំខាន ឬ​ពន្យា​ពេល​នៃ​ការ​គេង​បាន ប៉ុន្តែ​ការ​ដែល​ឃ្លាន​ខ្លាំង​អាច​រំខាន​ដល់​ការ​គេង​លក់​កាន់តែ​ខ្លាំង​ផ​ដែរ​។ ដូច្នេះ​ចូរ​រក​អ្វីមួយ​ញ៉ាំ​សិន​ដើម្បី​បំបាត់​ការ​គេង តែ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ពេក​ឡើយ​។ ត្រឹម​អាហារ​សម្រន់​បន្តិចបន្តួច​គឺ​គ្រប់គ្រាន់​ហើយ​ដូច​ជា ចេក​មួយ​ផ្លែ​ជាដើម​។

៥-ចូរ​ចៀសវាង​ជាតិ​កាហ្វេ​អ៊ី​ន​មុន​គេង​ពី​៤ ទៅ​៦​ម៉ោង ៖ ចូរ​ចៀសវាង​ការ​ញ៉ាំ​កាហ្វេ តែ និង​ភេសជ្ជៈ​កំប៉ុង​នៅ​ពេល​យប់​។ ចូរ​ចាំ​ថា សូកូឡា​ក៏​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ដែរ​។ បើសិនជា​អ្នក​ញ៉ាំ​តែ​មុន​គេង ចូរ​ប្រាកដ​ថា តែ​នោះ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ទេ​។

៦-កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេល​យប់ ៖ គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ងងុយគេង​បាន តែ​វា​ពិតជា​រំខាន​ដល់​ការ​គេង​ទៅ​វិញ​ទេ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មុន​ពេល​គេង​នឹង​ទៅ​បន្ថយ​គុណភាព​នៃ​ការ​គេង និង​ជាប់​ទាក់ទង​នឹង​ការ​សុ​បិ​ន្ត​អាក្រក់ និង​បែកញើស​ពេល​យប់​ទៀត​។​គ្រឿង​ស្រវឹង​នឹង​ធ្វើ​ឲ្យ​អ្នក​នោម​ច្រើន ដូច្នេះ​វា​ពិតជា​រំខាន​ដល់​ការ​គេង​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ​ពេក​បែប​នេះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ