កម្មមិនចាំស្អែក…ប្អូនថ្លៃសម្លាប់បងថ្លៃរួច រត់ជាន់ខ្សែលួសឆក់កណ្តុរ​ស្លាប់ដែរ​


ខេត្តកណ្តាល ៖ ជុំវិញ​ការ​បង្ហូរឈាម​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា បណ្តាល​មក​ពី​ប្អូនថ្លៃ​ច្រណែនដែល​ខ្លួនឯង​ធ្វើ​អ្វី​ក៏​មិន​កាក់កប ។ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការនគរបាល​ខេត្តបានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា បានឃើញ​ជន​ដៃដល់​ជា​ប្អូនថ្លៃ​ ដើរ​ជាន់​ខ្សែលួស​រាយ​ឆក់​កណ្ដុរ​ស្លាប់​នៅ​ដី​ចម្ការពោត​របស់​ពលរដ្ឋម្នាក់​នៅ​ខាងកើត​ភូមិ​ប្រមាណ​២.០០០​ម៉ែត្រ ក្នុងភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ​ដោយ​មាន​ដាវ​១ និង​កណ្ដៀវ​១ នៅ​ជាប់​ខ្លួនផង​ដែរ ។ ក្រោយមក សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​នោះ​ពិនិត្យ​ឃើញ​ថា បុរស​ជា​ប្អូនថ្លៃ​រូប​នេះ​ពិតជា​ស្លាប់​ដោយសារ​ដើរ​ជាន់​ខ្សែលួស​បង្កៃ​ឆក់​កណ្ដុរ ដូចដែល​ប្រជា ពលរដ្ឋ​រាយការណ៍​មែន ។

គួរបញ្ជាក់ថា ការ​បង្ហូរឈាម​គ្នា​មួយ​បាន​កើតឡើង និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​ដឹង​ថា​ ឃាតករ​ជា​ប្អូនថ្លៃ ដោយសារ​ការ​ច្រណែនឈ្នានីស​ បាន​យក​កណ្ដៀវ​កាប់​បងថ្លៃ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ហើយ​ឃាតករ​រត់គេច​ខ្លួន​ទៅ​ព្រៃ​ក្រោយ​ផ្ទះ ក៏ត្រូវ​ខ្សែលួស​ដែល​គេ​ពង្រាយ​តាម​ភ្លឺស្រែ ​ដើម្បីឆក់​កណ្តុរ​ឆក់​ស្លាប់​ដែរ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងែ​ទី​១ មិថុនា វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ នៅផ្ទះរបស់​ឈ្មោះ ហម សា​រ៉េ​ន ស្ថិត​ក្នុងភូមិ​ពោធិ៍បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ។ បុរស​ជា​បងថ្លៃ​ឈ្មោះ ឡឹ​ង លី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ការ​កាប់​ប្រហារ​ដោយ​កណ្តៀវ ។ ឯ​ជន​ដៃដល់​ជា​ប្អូនថ្លៃ​មានឈ្មោះ ផា​ន់ ម៉ៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ។

តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ឈ្មោះ ផា​ន់ សា​រ៉េ​ម ជា​ម្តាយក្មេក​របស់​ជន​រង​គ្រោះ និង​ជា​ម្តាយ​ប​ង្កេ​ី​តរបស់​ជន​ដៃ ដល់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​និង​ជនសង្ស័យ​ដែល​ជា​បងថ្លៃ​ប្អូនថ្លៃ​នឹង​គ្នា​នេះ​ ពុំដែល​មាន​ទំនាស់​នឹង​គ្នា​ទេពី​មុន​មក និង​នៅ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ ។ នៅ​ថ្ងៃ​ទី១ ខែមិថុនា វេលា​ម៉ោង​ប្រមាណ​៧​យប់ គាត់​សម្រាក​នៅ​ក្នុងផ្ទះ​លេ​ី​ឡៅតឿ ឯ​កូន​គាត់​ឈ្មោះ ផា​ន ផា​ន់​នី ហៅ​ម៉ៃ នៅ​ដេក​ជាមួយ​ប្រពន្ធ​ខាងក្រោម ។
បន្តិច​ក្រោយមក កូនប្រសា​គាត់​ឈ្មោះ ឡឹ​ង លី ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឈ្មោះ ផា​ន់ សា​រ៉ា​យ ដែល​ជា​កូនស្រី​
ប​ង្កេ​ី​តរបស់​គាត់​មក​ដល់ ។

ពេល​នោះ​គាត់​ជា​ម្តាយ បេ​ី​ក​ទូរស័ព្ទ​មេ​ី​ល​រឿងល្ខោន​ជា​ធម្មតា ​ដោយ​មិន​បាន​ចាប់អារម្មណ៍​ពី​រឿង​អ្វី​ឡើយ ។ ពេល​នោះ ស្រាប់តែ​ឮ​សំឡេង​កូនស្រី​គាត់ ផា​ន់ សា​រ៉ា​យ ស្រែក​ទ្រហោយំ​ខ្លាំង​ៗ​ថា ប្តី​ដាច់​ក​ហេ​ី​យ ភ្លាម​ៗ​គាត់​ក៏​ចុះ​ពី​លេ​ី​ឡៅតឿ​ មក​ខាងក្រោម ឃេ​ី​ញ​កូនប្រសា​ឈ្មោះ ឡឹ​ង លី ស្លាប់​ក្នុង​ថ្លុកឈាម ដោយ​ប្រពន្ធ​យំ​ឱប​សព​ប្តី​ដែល​ឈាមក្រហម​ច្រាល​ពេញ​ឥដ្ឋ អង្រួន​ប្តី​ឲ្យ​ដឹងខ្លួន​ឡើង​វិញ ដែល​មើលទៅ​គួរ​ឱ្យ​សង្វេគ​ពេក​ណាស់ ។ ឯ​កូន​ប​ង្កេ​ី​ត​គាត់​ឈ្មោះ ផា​ន ផា​ន់​នី ហៅ​ម៉ៃ ដែល​ជា​ប្អូនថ្លៃ​និង​ជា​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ទៅ​ក្រោយ​ផ្ទះ ។

តាម​អ្នក​ភូមិ​ឈ្មោះ ព្រិល រិ​ន ឈ្មោះ ហុ​ក វី និង​ឈ្មោះ ជី ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ខណៈ​ពួក​គេ​ទាំង​៣​នាក់​កំពុង​អង្គុយ​ហូប​ស្រា​បៀរ​នៅ​ក្រោម​ផ្ទះ​ខាងត្បូង​ជាប់​នឹង​ផ្ទះ​កេ​ី​ត​ហេតុ បាន​ឃេ​ី​ញ​ឈ្មោះ ផា​ន ផា​ន់​នី ហៅ​ម៉ៃ ដេ​ី​រ​កាត់មុខ​ពួក​គេ ដោយនៅ​នឹង​ដៃ​មាន​កាន់​កណ្តៀវ​១​ផង​ ឆ្ពោះទៅ​ទិស​ខាងកើត​បាត់​ទៅ ។ បន្តិច​ក្រោយមក​ស្រាប់តែ​មានការ​ផ្អេ​ី​ល​ឆោឡោ​ឮ​ស​ឡេ​ង​ស្រែក​ទ្រហោយំ ទើប​ដឹង​ថា​ឈ្មោះ ឡឹ​ង លី ត្រូវ​គេ​សម្លាប់ និង​នាំ​គ្នា​ទៅ​មេ​ី​ល​ឃើញ​ឈ្មោះ ឡឹ​ង លី ស្លាប់​ក្នុង​ថ្លុកឈាម ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កេ​ី​ត​ហេតុ ដោយសហការ​ជា មួយ​នគរបាល​ប៉ុស្តិ៍ អាជ្ញាធរ​មូលដ្ឋា​ន គ្រូពេទ្យ​ផ្នែក​ជំនាញ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ធ្វេ​ី​ការ​ពិនិត្យ​សព រួច​ហើយ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វេ​ី​បុណ្យ​ទៅ តាម​ប្រពៃណី ។​ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ