ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសណាស់​…តាមចាក់សម្លា.ប់​ប្តី​ ប្លន់​យក​ប្រពន្ធគេ​ទាំងកំរោលនេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​បាន​សារភាព​ប្រាប់​​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល​ថា ខ្លួន​បាន​តាម​ស្រឡាញ់​ នាង​ វុ​ិ​ត បុប្ផា ដែល​ជា​ប្រពន្ធ​របស់​​ឈ្មោះ​​ សា​វន ជីវ័ន្ត…

ខេត្តកណ្តាល ៖ ជនសង្ស័យ​បាន​សារភាព​ប្រាប់​​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល​ថា ខ្លួន​បាន​តាម​ស្រឡាញ់​ នាង​ វុ​ិ​ត បុប្ផា ដែល​ជា​ប្រពន្ធ​របស់​​ឈ្មោះ​​ សា​វន ជីវ័ន្ត ​យូរ​មក​ហើយ​ គឺតាំងពី​ពេល​​នាង​​​​មិន​ទាន់​រៀប​ការ​ ក្លាយជា​ប្រពន្ធ​របស់​ឈ្មោះ​​ជីវ័ន្ត​​ម៉្លេះ ប៉ុន្តែ​​នាង​មិន​ព្រម​ស្រឡាញ់​ខ្លួន​វិញ​ឡើយ ។ លុះ​​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នាង​បាន​ចូល​រោងការ​ជាមួយ​ឈ្មោះ​​​ជីវ័ន្ត​​​ចោលរូប​ខ្លួន​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​មួ​ម៉ៅ​ក្ដៅក្រហាយ​ក ៏​មាន​គំនុំ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ។

​រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​ ខ្លួន​បាន​តាំងចិត្ត​ថា ​នឹង​សម្លាប់​ឈ្មោះ​ជីវ័ន្ត​ឲ្យ​ខាង​តែ​បាន ដើម្បី​​បាន​​នាង​បុប្ផា​មក​ធ្វើ​ជា​​ប្រពន្ធ​​ ទោះ​​បី​នាង​​ត្រូវ​មេម៉ាយ​​​ក៏​ដោយ​ ។ ដោយ​គិត​ទុក​ជា​មុន​ ខ្លួនបាន​ទិញ​កូនកាំបិត​ចុង​ស្រួច​១​ដាក់​តាម​ខ្លួន ហើយ​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង តាម​រក​ជនរង​គ្រោះ​ដើម្បី​ចាក់​សម្លាប់​ជា​ការ​រំសាយ​គំនុំ​ក្នុង​ចិត្ត​ផង ។ ​លុះដល់​វេលា​ម៉ោងជាង​៦​ល្ងាច ពេល​ទៅ​រក​ដល់​ផ្ទះ​មិន​បាន​ជួប​​​ ក៏​ជិះ​ម៉ូតូ​បន្ត​ទៅ​តាម​រក​មើល​តាម​ផ្លូវព្រោះ​ធ្លាប់​ដឹង​ថា ​ជន​រង​គ្រោះ​តែង​ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ​រាល់ថ្ងៃ​ ។

ក្រោយមក​ ខ្លួន​បាន​ជួប​នាង វិ​ុ​ត បុប្ផា​ តែ​មិន​បានឃើញ​ឈ្មោះ​ជីវ័ន្ត​​ជា​ប្ដី​ទេ​ ។ ​ម្យ៉ាងទៀត​ ពេល​បាន​ជួប​មុខ​គ្នា​ហើយ ​នាង​ក៏​មិន​បាន​និយាយ​ស្តី​រក​ខ្លួន​សូ​ម្បី​មួយ​ម៉ាត់​ ហើយ​បែរជា​ទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​ទៅ​ទទួល​ត្រឡប់​ទៅ​ផ្ទះ​ទៀត​ ។ ​លុះ​បន្តិច​ក្រោយមក​ ខ្លួន​បានឃើញ​​​​ប្ដី​នាង​ដែល​ខ្លួន​កំពុង​តាម​រក​ស្រាប់​ផង​នោះ​ទៅ​ដល់​ ក៏​បាន​ទាញ​កាំ​បិត​ចុង​ស្រួច​ចាក់​ប៉ងសម្លាប់​ចោល​តែ​ម្ដង​ ។

គួររំលឹកថា ទ​ង្វើ​ដ៏​ឃោរឃៅ​បំផុត​មួយ​ ពុំគួរ​លើកលែង​ឲ្យ​ឡើយ ដែល​ជន​កំណា​ច​ព្រៃផ្សៃ​ម្នាក់​បាន​តាម​ស្រឡាញ់​កម្មការិនីរោងចក្រ​កាត់​ដេរ​ម្នាក់​ តែការ​ព្យាយាម​​តាម​សុំ​ស្នេហ៍​​នេះ​ ​មិន​បាន​ដូច​បំណង​ ព្រោះតែ​នាង​បដិសេធរហូត​ មិន​ព្រម​ស្រឡាញ់​វិញ​ឡើយ ​។​

មិនតែប៉ុណ្ណោះ​ នៅ​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​​ទៀត​ផង ដែល​ជា​ហេតុ​ធ្វើ​ឲ
្យ​បុរស​នោះ​ខឹងសម្បា​យ៉ាង​ខ្លាំង​ និង​មាន​គំនុំ​ជា​មួយ​​ប្ដី​របស់​នាង​ដោយ​យល់​ថា​ ប្ដី​នាង​ដណ្ដើម​ស្ត្រី​ដែល​ខ្លួន​កំពុង​តាម​ស្រឡាញ់​ ។ ដោយ​សារ​​តែ​មាន​ការ​យល់​ឃើញ​​បែប​នេះ​​ ជន​នោះ​​បាន​កើត​មានចិត្ត​ឃោរឃៅ​ដាក់​កូនកាំបិត​តាម​ខ្លួន​ ជិះ​ម៉ូត​ូទៅ​ស្កាត់​ចាក់​​ប៉ង​សម្លាប់​បុរស​ជា​ប្ដី​​កម្មការិនី​ខាងលើ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង ធ្ងន់ តែ​ជន​ដៃដល់​រូប​នេះ ​ក៏​ត្រូវ​​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល​ចាប់ខ្លួន​បាន​ដែរ​ ក្នុង​​​រយៈ​ពេល​​១​​ថ្ងៃ​ក្រោយ​​មក ​។ ហេតុការណ៍​ចាក់​ប៉ង​សម្លាប់​នេះ ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែឧសភាកន្លង​ទៅ​ នៅ​តាម​ផ្លូវលំ​​ក្នុងភូមិ«​ក​គោ​» ឃំ​ុ​សំរោង​លើ ស្រុក​អង្គស្នួល ​។

បុរស​រង​គ្រោះ​ឈ្មោះ សា​វន ជីវ​័ន្ត អាយុ​២៧​ឆ្នាំ ជា​អ្នក​បើកបរ​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​«​កោះ​កបាយ​» ឃំ​ុ​សំរោង​លើ ​​​ត្រូវ​ជន​កំណាច​ចាក់​នឹង​​​កាំបិត​ចុង​ស្រួច​ បណ្ដាល​ឲ្យ​រង​របួស​​ទ្រូង​ខាងស្តាំ និង​ក្បាល​ផ្នែក​ខាង ក្រោយ​យ៉ាង​ធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​យក​ទៅ​​​​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។​ ដោយឡែក​ ជនសង្ស័យ​ឈ្មោះ​ ជួប កុង​តាំង ហៅរ៉ា​នី អាយុ​២៩​ឆ្នាំ ជា​​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សម្បុក ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

ជន​សង្ស័យ​ត្រូវ​​កងរាជអាវុធហត្ថ​ស្រុក​អង្គ​ស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ស៊ូ វ៉ាន់​​ធឿ​ន មេបញ្ជា ការ​​​​ធ្វើការ​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទីថ្ងៃ​ត្រង់​ថ្ងៃ​ទី​៣១ ខែឧសភា នៅ​តាម​ផ្លូវលំ​ស្ថិត​ក្នុង​ភូមិ​បាត់​ចិ​ញ្ចៀ​ន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។


មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល​​និយាយ​​​ថា ក្រោយ​ពេល​ចាក់​​​​បណ្ដាល​ឲ្យ​រង​​​​របួស​​ហើយ ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ ហើយ​ កម្លាំង​​​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ស៊ូ វ៉ា​ន់​ធឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ ដោយ​ទទួល​​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​តី្រ​ សំ តុលា​ មេបញ្ជា ការ​កងរាជអាវុធហត្ថ​ខេត្ត បានឲ្យ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ។ ពេល​នោះ​ ដោយសារ​តែ​អត្ត​សញ្ញា​ណ​​ជន ​ដៃដល់​ត្រូវ​បាន​ជន​រង​គ្រោះ​ស្គាល់​ស្រាប់ ទើប​កម្លាំង​សមត្ថ​កិច្ច​តាម​ស្វែងរក​រហូត​ចាប់ខ្លួន​បាន​ រួច​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​ និង​ចាត់ការ​បន្ត​តាម​នីតិ​វិធី​​ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ