ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ​ទៅ​លេង​ម្តាយ​ឪពុក តែ​មក​វិញ​ក៏​ស្រាប់តែ​ប៉ះ​សត្វ​ឆ្កែ​…​ប្រពន្ធ​សន្លប់​ស្តូក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​លេង​ឪពុក​ម្តាយ​ត្រឡប់​មក​វិញ​ជួប​គ្រោះថ្នាក់​បុក​ឆ្កែ​ដេញ​ខាំ​គ្នា​ដណ្តើម​ញី បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​កៅស៊ូ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​សន្លប់​នៅ​នឹង​កន្លែង តែ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ក្រុង​បា​វិត ដែល​ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ មិថុនា ២០១៩…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​លេង​ឪពុក​ម្តាយ​ត្រឡប់​មក​វិញ​ជួប​គ្រោះថ្នាក់​បុក​ឆ្កែ​ដេញ​ខាំ​គ្នា​ដណ្តើម​ញី បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​កៅស៊ូ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​សន្លប់​នៅ​នឹង​កន្លែង តែ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ក្រុង​បា​វិត ដែល​ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ មិថុនា ២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​ភូមិ​ពពែ​ត ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ប្តី​ឈ្មោះ​នាង សា​រុំ អាយ​៣៤​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ រង​របួស​បែក​ចិញ្ចើម​ខាងឆ្វេង និង​ដាច់​មេជើង​ខាងស្តាំ និង​រលាត់​ដងខ្លួន​ធ្ងន់ ។ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឈួ​ន សុភាព អាយុ​៣០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ របួស​មាត់ ពក​ក្បាល​ធ្ងន់ធ្ងរ និង​រលាត់​ជើងដៃ​ខាងឆ្វេង​សន្លប់​នៅ​នឹង​កន្លែង ។ ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​ទួល​សាលា ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ។

បើ​តាម​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​គាត់​ពី​នាក់​ប្តី​ប្រពន្ធ​បាន​ចេញពី​ធ្វើការ​ពេល​រសៀល ហើយដោយ​នៅ​ម៉ោង​ច្រើន​ក៏​ឆ្លៀត​ទៅ​ផ្ទះ ដើម្បី​ទៅ​លេង​ឪពុក​ម្តាយ​ផង និង​ទៅ​លេង​កូន​ដែល​ផ្ញើ​ឪពុក​ម្តាយ​ផង លុះ​យប់​ក៏​ត្រឡប់​មក​ផ្ទះ​ជួល​វិញ នៅ​ក្រុង​បា​វិត ក៏​ប៉ុន្តែ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​សត្វ​ឆ្កែ​បី​បួន​ក្បាល​ដេញ​ខាំ​គ្នា​ដណ្តើម​ញី​រត់​ចូល​មក​បុក​ចំ​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទៅ​លើ​ថ្នល់​កៅស៊ូ​រង​របួសធ្ងន់ និង​ប្រពន្ធ​សន្លប់​ស្មារតី​តែ​ម្តង ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មក​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ដើម្បី​សង្គ្រោះ​ផង​ដែរ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ