ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ចែក​មួក​សុវត្ថិភាព​ដល់​កុមារ​ៗ ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី ៣១ ឧសភា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្រុមហ៊ុន អាយ អេស អាយ…

កាលពី​ថ្ងៃ​ទី ៣១ ឧសភា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន​ចូលរួម​ចំណែក​យកចិត្តទុកដាក់​ដល់​ប្អូន​ៗ​កុមារ ដោយ​បាន​ចែក​មួក​សុវត្ថិភាព ចំនួន ១៥០ មួក ដល់​សិ​ស្សា​នុ​សិ​ស្សា​ដែល​កំពុង​សិក្សា​ក្នុង​សាលា​បឋម​សិក្សា ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​។

កម្ម​វិធីចែក​មួក​សុវត្ថិភាព​ដល់​ប្អូន​ៗ​កុមារ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ក៏​ដូច​ជា​ផ្តល់​ចំណេះដឹង​ទាក់ទង​នឹង​ការ​ការពារ និង​សារៈសំខាន់​ក្នុង​ការ​ពាក់មួក​សុវត្ថិភាព​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត ជា​ពិសេស​គឺ​ដើម្បី​បំផុសគំនិត​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​ផ្តោត​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​សុវត្ថិភាព​របស់​កុមារ​តូច​ៗ​នៅ​ពេល​ធ្វើ​ដំណើរ​។

កន្លង​ទៅ​នេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក៏​បាន​ធ្វើ​សកម្មភាព​យ៉ាងច្រើន ដើម្បី​លើកកម្ពស់​ក៏​ដូច​ជា​សម្រួល​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តាម​រយៈ​ការ​ឧបត្ថម្ភ​ប៉ុស្តិ៍​យាម​ដល់​នគរបាល​ចរាចរណ៍ និង​ចែក​មួក​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ចំណេះដឹង និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​រយៈ​ការ​បង្កើត​ជា​វី​ដេ​អូ​អប់រំ​ខ្លី​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានក​កើតឡើង​នៅ​ឆ្នាំ​១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយទៅជា​ក្រុមហ៊ុន​កែ​ច្នៃ និង​ចែកចាយ​ផលិតផល​ដែក​ធំ​ជាងគេ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត​ជា​ច្រើន​ពាន់​តោន​ក្នុង​មួយ​ខែ ហើយ​គ្រប់​ផលិតផល អាយ​. អេស​. អាយ ស្ទៀល (ISI STEEL) ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់ ជឿជាក់ និង​ទុកចិត្ត​ពី​សំណាក់​អតិថិ​ជន​ដោយសារ​ផលិតផល​មានគុណ​ភាព​ខ្ពស់ ដែល​ទាំងនេះ​ស្តែង​ចេញពី ភាព​ឧស្សា​ហ៏​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ៕ ដោយ​សហការ (​កែ​សម្រួល​​ដោយ​បុប្ផា​)

ព័ត៌មាន​បន្ថែម ទំនាក់ទំនង ៖
– តាម​រយៈ​ទូរ​សព្ទ​លេខ 023-880-098 ឬ​ចូល​ទៅ​កាន់​គេហទំព័រ http://www.isisteel.com.kh/ – ឬ​ទំព័រ​ហ្វេ​ក​ប៊ុ​ក ISI STEEL

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ