ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​អាត្មា​និយម​ពេក

4 ឆ្នាំ មុន

រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ត្រូវ​តែ​គិត​ហើយ តែ​កុំឱ្យ​ជ្រុល​ពេក កាលបើ​បុគ្គល​ប្រព្រឹត្ត ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​ឥត​បាន​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​ចង់បាន​របស់​ខ្លួន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ​យ៉ាងណា ក៏​មិន​អើពើ មិន​យក​ភ្នែក​មើល នោះ​គេ​ហៅ​ថា​មនុស្ស​អាត្មា​និយម​ហើយ ។…

រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ត្រូវ​តែ​គិត​ហើយ តែ​កុំឱ្យ​ជ្រុល​ពេក កាលបើ​បុគ្គល​ប្រព្រឹត្ត ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​ឥត​បាន​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​ចង់បាន​របស់​ខ្លួន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ​យ៉ាងណា ក៏​មិន​អើពើ មិន​យក​ភ្នែក​មើល នោះ​គេ​ហៅ​ថា​មនុស្ស​អាត្មា​និយម​ហើយ ។

ប៉ុន្តែ​បើ​យោង​ទៅ​តាម​ពុទ្ធ​គាថា​មួយ​កន្លែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ទ្រង់​សម្តែង​ថា អត្ត​ទ​ត្ថំ បរ​ត្ថេ​ន ពហុ​នា​បិ ន​ហាប​យេ​។​ប​។ ប្រែ​ថា បុគ្គល​មិន​គប្បី​ធ្វើ​ប្រយោជន៍​ខ្លួន​ឱ្យ​ខូចខាត​ព្រោះតែ​ប្រយោជន៍​ដទៃ​ដោយ​ច្រើន​ឡើយ ។ កាលបើ​បុគ្គល​យល់​ច្បាស់​ពី​ប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ធ្វើ​ប្រយោជន៍​នោះ​ឱ្យ​ប្រាកដ​ចុះ ។

សេចក្តី​នេះ​ក្នុង​បំណង​ចង់ឱ្យ​បុគ្គល​យល់​ពី​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​ប្រាកដ ហើយ​ធ្វើ​អ្វី​ៗ​ត្រូវ​គិត​ពី​ប្រយោជន៍​របស់​ខ្លួន​ជា​ធំ​ទើប​ញុំ​ា​ង​ជីវិត​ឱ្យ​មាន​ពន្លឺ​រស្មី ។