ជនជាប់ចោទបដិសេធ…មិនទទួលយកការចោទប្រកាន់នោះទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា បានលើកយកសំណុំ រឿងលោក រ៉ាត់ រ័ត្នមុនី មកបើកសវនាការជំនុំជម្រះ…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា បានលើកយកសំណុំ រឿងលោក រ៉ាត់ រ័ត្នមុនី មកបើកសវនាការជំនុំជម្រះ…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា បានលើកយកសំណុំ រឿងលោក រ៉ាត់ រ័ត្នមុនី មកបើកសវនាការជំនុំជម្រះ ដែលអង្គសវនាការនោះមានលោក កូយ សៅ ជាចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងជាតំណាងអយ្យការ ។ ជនត្រូវចោទគឺលោក រ៉ាត់ រ័ត្នមុនី ជាអ្នកផលិតវីដេអូឯកសាររឿង «ម្តាយខ្ញុំលក់ខ្ញុំ» បានមកឈរនៅមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការសាកសួរដេញដោល ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដែលដើមបណ្ដឹងក្នុងសំណុំរឿងនេះមាន៤នាក់ ។ លោក រ៉ាត់ រ័ត្នមុនី អាយុ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីសមត្ថកិច្ចថៃចាប់ខ្លួនបញ្ជូនឱ្យភាគីកម្ពុជា ។ ក្នុងសវនាការ ជនជាប់ចោទបានបដិសេធ មិនទទួលយកការចោទប្រកាន់នោះទេ ដោយនិយាយថា លោកមានតួនាទីគ្រាន់តែជាអ្នកបកប្រែភាសាប៉ុណ្ណោះក្នុងការផលិតវីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍ RT នោះ ។ សវនាការបានសាកសួរដេញដោលរហូតដល់ល្ងាច ទើបចៅក្រមជំនុំជម្រះប្រកាសលើកពេលបន្តសវនាការទៅថ្ងៃទី១៣ មិថុនាខាងមុខ ដោយតម្រូវឲ្យដើមបណ្តឹងចូលមកតតាំងគ្នានៅពេលសវនាការ។
នៅពេលនាំខ្លួនជនត្រូវចោទមកសវនាការ បានពិនិត្យឃើញក្រុមអ្នកតវ៉ាបួនដប់នាក់ ដែលជាភរិយានិងក្រុមសាច់ញាតិ នាំគ្នាមកឈរមុខសាលាដំបូងរង់ចាំស្តាប់លទ្ធផល ដោយខ្លះកាន់បដាខ្លឹមសារសុំឲ្យតុលាការដោះលែងលោក រ៉ាត់ រ័ត្ន មុនី ។ លោក រ៉ាត់ រ័ត្នមុនី ជាប្រធានសហជីពកម្មករសំណង់ ដែលមានមូលដ្ឋាននៅប្រទេសថៃ ស្នាក់នៅផ្ទះជួលម្តុំវត្តអង្គតាមិញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិឆាយរំពាត់ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោក រ៉ាត់ រ័ត្នមុនី ត្រូវបានចោទពីបទផលិតខ្សែវីដេអូរឿង«ម្ដាយខ្ញុំលក់ខ្ញុំ» ថាជាការ ញុះញង់ឱ្យមានការរើងអើង និងត្រូវបានកម្លាំងនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរថៃ ចាប់ខ្លួននៅប្រទេសថៃ ខណៈកំពុងរៀបចំធ្វើទិដ្ឋាការចេញដំណើរទៅកាន់ប្រទេសទី៣(ហូឡង់) ។
ក្រោយពីឃាត់ខ្លួននិងឃុំខ្លួននៅពន្ធនាគារព្រៃសនោះ ភរិយានិងក្រុមសាច់ញាតិរបស់លោក រ៉ាត់ រ័ត្នមុនី បានព្យាយាមសុំការអន្តរាគមន៍ពីស្ថានទូតរុស្ស៊ីម្តងហើយម្តងទៀត តែពុំបានទទួលជោគជ័យទេ ក្នុងការប៉ុនប៉ងចូលជួបមន្ត្រីស្ថានទូត ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ