ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមចាំថា ឆ្កែឬឆ្មាខាំទៅពេទ្យបន្ទាន់…​ស្តែង​​កើតករណីទី៤ ដែល​​មនុស្ស​ស្លា.ប់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​កត់សម្គាល់ថា នេះ​ជា​ករណី​ទី​៤​ហើយ ដែល​មាន​ជន​រង​គ្រោះ​ស្លាប់ ​ដោយសារ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅក្នុងខេត្តស្វាយរៀង ។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ និង​ឆាប់​បញ្ជូន​ជន​រងគ្រោះ…

ខេត្តស្វាយរៀង ៖ ​កត់សម្គាល់ថា នេះ​ជា​ករណី​ទី​៤​ហើយ ដែល​មាន​ជន​រង​គ្រោះ​ស្លាប់ ​ដោយសារ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅក្នុងខេត្តស្វាយរៀង ។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ និង​ឆាប់​បញ្ជូន​ជន​រង
គ្រោះ ​ដែល​ត្រូវ​ឆ្កែ​ឬ​ឆ្មា​ខាំ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗតាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពិនិត្យ​ព្យាបាល​និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ ឬ​ចាក់​វ៉ា​ក់សាំង​ការពារ​មេរោគ​សត្វ​ខាំ កុំ​ឲ្យ​មេរោគ​រាតត្បា​ត​ខ្លាំង​ទាន់ បើ​មិន​ដូចនេះ​គឺ​មិន​អាច​សង្គ្រោះ​ជីវិត​បាន​ទេ ៕

គួរបញ្ជាក់ថា មានបុរស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​ដោយសារ​ឆ្កែ​ខាំ ។ មូលហេតុ​ដែល​ឆ្កែខាំ​នោះ ​គឺ​ខណៈ​ទៅ​ធ្វើស្រែ ហើយ​ពេល​កំពុង​ជ្រក​ក្នុង​ខ្ទម​មាន​ឆ្កែ​មួយ​ក្បាល​ដេញ​ខាំ​ក្មួយ​ក៏​ទៅ​ជួយ ទើបត្រូវ​ឆ្កែ​ខាំ​ដៃ​របួស លុះ​ក្រោយមក​ក៏​ស្លាប់​ដោយសារ​ការ​ព្យាបាល​មិន​ទាន់​ពេលវេលា ។

ករណី​ឆ្កែ​ខាំ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១០​ខែ​ឧសភា ​កន្លង​ទៅ នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង និងបាន​ស្លាប់​កាលពី​យប់ថ្ងៃ​ទី​២៨ ខែឧសភា គឺ​រយៈពេល​ជាង​២​ស​ប្តា​ហ៍​បន្ទាប់​ពី​ឆ្កែ​ខាំ ។

អ្នកស្រី កើត ចាន់ អាយុ​៤៨​ឆ្នាំ ត្រូវជា​ភរិយា​ជន​រង​គ្រោះ​និយាយ​ថា ប្តី​គាត់​ឈ្មោះ ទួន សា​រិ​ទ្ធ អាយុ​៥០​ឆ្នាំ កាលពី​ថ្ងៃ​ទី​១០ ខែឧសភា បាន​ទៅ​ធ្វើស្រែ​នៅ​ឯ​វាល ។ ពេល​នោះ ​មាន​ឆ្កែ​មួយ​ក្បាល​ដេញ​ខាំ​ក្មួយ ទើប​ប្តី​គាត់​ដែល​កំពុង​ជ្រក​ក្នុង​ខ្ទម​ស្រែ​យក​ដំបង​ដេញ​វាយ​ឆ្កែ​នោះ ​ដើម្បី​ជួយ​ក្មួយ​ឲ្យ​ផុត​ពី​ឆ្កែ​ខាំ តែ​ក៏​ត្រូវ​ឆ្កែ​ហក់​មក​ខាំ​ដៃស្តាំ​គាត់​បណ្តាល​ឲ្យ​រង​របួស ហើយ​ឆ្កែ​នោះ​ក៏​បោល​ទៅ​បាត់​ទៅ ។

ប្រភព​ដដែល​រៀបរាប់​ទៀត​ថា ក្រោយ​ពី​ឆ្កែ​ខាំ ប្តី​គាត់​មិន​បាន​ទៅ​រក​ពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ទេ​ព្រោះ​យល់​ថា​ ឆ្កែ​ខាំ​របួសស្រាល​ដែរ ។ លុះ​១៦​ថ្ងៃ​ក្រោយមក​ គឺ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ស្រាប់តែ​ប្តី​គាត់​ចាប់ផ្តើម​ធ្វើទុក្ខ ដោយ​មាន​អាការ​ក្តៅខ្លួន ខ្លាច​ទឹក ខ្លាច​ខ្យល់ ហូប​អី​អត់​បាន ហើយ​ក្រុម​គ្រួសារ​ក៏​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ទាប ដើម្បី​ពិនិត្យ​ព្យាបាល ហើយ​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ឲ្យ​រួច​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក៏​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ទៀត ព្រោះថា​អាការ​ធ្ងន់ ។ ប៉ុន្តែ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​ហួសពេល​ទៅ​ហើយ​ក៏​ដឹក​ផ្ទះ​វិញ ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា វេលា​ម៉ោង៨​និង​៣០​នាទី​យប់ ប្តី​គាត់​ក៏​បាន​ស្លាប់​ទៅ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ