ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​ប្រវត្តិខ្លះៗនៅ​វត្ត​ភ្នំព្រះធាតុ..!​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ «​វត្ត​ភ្នំ​ព្រះ​ធាតុ​» ​​ស្ថិត​នៅ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ព្រះ​ធាតុ ដែល​មាន​ប្រវត្តិ​ជាយូ​រលង់​ណាស់​មក​ហើយ ទាក់ទង​ដល់​ការ​ផ្សព្វផ្សាយ​ធម៌​ព្រះ​ពុ​ទ្ធ​សាសនា​មុនគេ​បង្អស់នៅកម្ពុជា និង​ជ្រោយ​ឥណ្ឌូចិន ។ នេះ​ជា​ការ​អះអាង​របស់គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍…

​ខេត្តកំពង់ឆ្នាំង ៖ «​វត្ត​ភ្នំ​ព្រះ​ធាតុ​» ​​ស្ថិត​នៅ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ព្រះ​ធាតុ ដែល​មាន​ប្រវត្តិ​ជាយូ​រលង់​ណាស់​មក​ហើយ ទាក់ទង​ដល់​ការ​ផ្សព្វផ្សាយ​ធម៌​ព្រះ​ពុ​ទ្ធ​សាសនា​មុនគេ​បង្អស់នៅកម្ពុជា និង​ជ្រោយ​ឥណ្ឌូចិន ។ នេះ​ជា​ការ​អះអាង​របស់គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍ ជាមួយ​ភ្នាក់ងារ​យើង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។​

ដោយសារ​តែ​ទីតាំង​ភ្នំ​ព្រះ​ធាតុ មាន​ប្រវត្តិ​យូរ​លង់​​មក​ហើយ និង​បច្ចុប្បន្ន​ក៏បាន​ក្លាយជាកន្លែងទី​​សក្ការៈ ប​ូជា ទាំង​ពុ​ទ្ធសាសនា និង​ព្រហ្មសាសន៍ រួម​ទាំង​ចង់​ឱ្យ​​តំបន់​មួយ​នេះ​ ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​លេចធ្លោ​ផង​នោះ​ គណៈ​កម្ម​វត្ត រួម​និង​ព្រះ​គ្រូ​ចៅអធិការ​បាន​អំពាវនាវ ដល់​ពុ​ទ្ធ​បរិ​ស​័ទ​ និង​ភ្ញៀវ​ទេស​ចរ​ អញ្ជើញ​ទៅ​ចូល​រូ​ម​បច្ច័យ​កសាង​វត្ត និង​បែ​បន់​តាម​ជំនឿ រួម​ទាំង​ទស្សនា​កំសាន្ត​ទីតាំង ដែល​មាន​ប្រវត្តិ​យ៉ាង​ចំណាស​់មួយ​នេះ ។ ទីតាំង​ភ្នំ​ព្រះ​ធាតុ ស្ថិត​ក្នុង​ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ មាន​ចំងាយ​ជាង​៣០​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ត្រាច ស្រុក​កំពង់ត្រឡាច ។

​តាម​ការ​និទាន​របស់​លោកតា ប៊ុ​ន សា​រិ​ទ្ឋ ហៅ​តា​សម្បត្តិ អនុប្រធាន​គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ បាន​ឱ្យ​ដឹង​ថា​៖ ទីតាំង​វត្ត​ភ្នំ​ព្រះ​ធាតុនេះ ​កើត​តាំងពី​សម័យ​បុរាណកាល​មក​ម្ល៉េះ ព្រោះ​នៅ​លើ​ភ្នំ​នេះ​បាន​បន្សល់​ទុកគ្រឹះ​ប្រាសាទបុរាណ​មួយ​ដែល​អាច​បញ្ជា​ក់ថា ទីតាំង​ភ្នំ​នេះ​បាន​កើត ុន​សម័យ​អង្គរ​៤-៥​រយ​ឆ្នាំ គឺ​តាំងពី​សម័យ គោក​ធ្លក​មកម្ល៉េះ ។​

កាលសម័យ​នោះ គ្មាន​ការ​គោរព​ព្រះ​ពុ​ទ្ធ​សសនា​ទេ តែ​ពេល​ដែល​ព្រះបាទ (​កោ​ណ្ឌ​ញ​) កោ​ដា​ញ់ និង​ព្រះ​នាង លីវ យី យាង​មក​គ្រប់គ្រង​ដែនដី ព្រះ​អង្គ​បាន​ចាត់​អោយ​និមន្ត ភិក្ខុ​២ អង្គ គឺ​ភិក្ខុ សោ​នរៈ​ថេ និង​ភិក្ខុ អុតរៈ​ថេ ពី​ប្រទេស​ឥណ្ឌា ដើម្បី​យក​ផ្សព្វផ្សាយ​សាសនា​ព្រះ​ពុ​ទ្ឋ មុនគេ​បង្អស់​នៅ​ជ្រោយ​ឥណ្ឌូចិន ។

ហើយ​កាល​ណោះ​ភិក្ខុ​ទាំង​២​អង្គ បាន​និមន្ត តាម​សំពៅ​មក​ចាប់​ទី​ស្នាក់​នៅ​ដើម្បី​ផ្សព្វផ្សាយ​ធម៌ ព្រះ​ពុ​ទ្ឋ​មុនគេ គឺ​លើ​ភ្នំ​ព្រះ​ធាតុ​នេះឯង ។ កាលពី​ជំនាន់​នោះ ស្រុក​យើង​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ មិនសូវ​មាន​ដី​ទេ ដោយហេតុ​នេះ​ហើយ​ទើប​នៅ​ក្បែ និង​លើ​ភ្នំ​នេះ មាន​បន្សល់​ទុក​ស្លាកស្នាម និង​ឈ្មោះ​ខ្លះ​ពាក់​ព​ន្ឋ័​និង​ប្រវត្តិសាស្ត្រ ដូច​ជា​៖ ឈ្មោះ​គោក​សំពៅ , ដានជើង​តា​ព្រេង​, ល្អាង​អ៊ុ​ក​គូថ និង​ហាត់​ចំបាប់​ជាដើម ។

ពាក់​ព​ន្ឋ័​ដល់​បច្ចុប្បន្នភាព​វិញ លោកតា សម្បត្តិ​បាន​បញ្ជាក់​ថា​៖ នៅ​ទីតាំង​វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ​មាន​បារ​ម៉ី​សាក​សិ​ទ្ឋ​ណាស់ អ្នក​ដែល​បាន​មក​បែ​បន់​នៅ​ទី​នេះ ទទួល​បាន​ភាព​សាក​សិ​ទ្ឋ ហើយ​តែ​មក លា​មាត់ លា ក ជា​រើ​យ​ៗ​មិនសូវ​លោះ​ថ្ងៃ​ទេ ដោយ​ខ្លះ​បន់​អោយ​កូន​បាន​ទៅ​ប្រទេស​ក្រៅ ខ្លះ​បន់​លក់​ដី ខ្លះ​បន់​អោយ​កូន​ប្រឡង​ជាប់ និង​បន់​ជា​ពី​ជម្ងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​ជាដើម ។

អ្នក​ដែល​បន់​បាន​សម្រេច​តាម​បំណង​តែង​មក​ថ្វាយដ​ង្វា​យ មាន​ដូច​ជា​ស៊ីម៉ង់ ដែក ឬ បច្ច័យ សម្រាប់​កសាង​វត្ត ។ លោក​តាម​បញ្ជា​ក់ថាៈ ចាប់តាំងពី​ព្រះ​គ្រូ​ចៅ អធិការ​វត្ត ព្រះ​នាម តែម ម៉ាំ មក​កាន់កាប់​ទី​នេះ​មក​មានកា​រីក​ចំរើន​ច្រើន ក្នុង​វត្ត ដោយ​ទី​មួយ​បងប្អូន​មក បែ​របន់ បាន​សាក​សិ​ទ្ឋ យក​ដ​ង្វា​យមក​ថ្វាយ​ដើម្បី កសាង​វត្ត ទី​ពីរ គឺ​ពុ​ទ្ឋ​បរិ​ស​ទ្ឋ​មាន​ជំនឿ​លើ​ព្រះ​គ្រូ​ចៅអធិការ វត្ត ហើយ​បាន​ចួ​ល​រូ​ម​ប​ច្ច័​កសាង​ជា​ដើម ។

យ៉ាងនេះ​ក្តី​ លោកតា​សម្បត្តិ បាន​សំណូមពរ​ដល់​ពុ​ទ្ឋ​បរិ​ស​ទ្ទ័ និង​ភ្ញៀវ​ទេសចរណ៍​សូម​អញ្ជើញ​ចូល ទៅ បែ​បន់ សុំ​សេចក្តី​ប្រាថ្នា អ្វីមួយ​តាម​ចំណង់ចិត្ត និង ទស្សនា​កំសាន្ត ព្រួម​ទាំង​ចូល​រូ​ម​តាម​ស​ទ្ឋា​ជ្រះថ្លា ក្នុង​ការ​កសាង​វត្ត ដ៏​ដូច​ជា​ធ្វើ​អោយ​ទីកន្លែង​មាន​ប្រវត្តិ​យូ​លង់​នេះ​បាន​ឋិតថេរ​យូ​អង្វែង​តរៀង​ទៅ​។

ជុំវិញ​ការ​បកស្រាយ​ពី​ប្រវត្តិ វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ​ដែរ ភ្នាក់ងារ​យើង​បាន​ទាក់ទង ទៅ​ប្រធាន​មន្ទីរ វប្ប​ធ​ម៍ និង​វិចិត្រ​សិ​ល្បះ​ខេត្តកំពង់ឆ្នាំង លោក សុខ ធួ​ក បាន​បញ្ជា​ក់ថា នេះ​គ្រាន់តែ​ជា​រឿងនិទាន​នោះ​ទេ មិនមែន​ជា​ប្រវត្តិសាស្ត្រ​កត់ត្រា​នោះ​ឡើយ យើង​មិន​អោយ​គាត់​ខុស​ទេ ព្រោះ​ជា​រឿងនិទាន ដែល​និទាន​ត​គ្នា ។​ប៉ុន្តែ​ក៍​អាច​ត្រូវ​ខ្លះ​ដែរ តាម​ប្រវត្តិ ព្រះសង្ឃ​មាន​មុនគេ​បង្អស់ គឺ​នៅ​លើ​វត្ត​ភ្នំ​ព្រះ​ធាតុ​នេះឯង ប៉ុន្តែ​លើ​ភ្នំ​នេះ​គ្មាន​អក្ស​ចារិក​ណា បាន​សរសេរ​បញ្ជាក់​ពី​ប្រវត្តិ​អោយ​អ្នក​ជំនាន់​ក្រោយ​បានដឹង​នោះ​ទេ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ