ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ឈើ​កា.ប់​ពេញ​ព្រៃ​មិន​ទៅ​ចាប់ បែរជា​មក​​ចាប់​គោ​យក​ទឹក​ដោះ​…»

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តឧត្តរមានជ័យ ៖ «​ឈើ​កាប់​ពេញក្នុង​ព្រៃ ​ម្តេច​មិន​នាំ​គ្នា​ទៅ​ចាប់ បែរជា​មក​ចាប់​គោ​យក​ទឹកដោះ ​ស្រប​ច្បាប់​ទៅ​វិញ​» ។ នេះ​ជាប្រសាសន៍​របស់​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច…

​ខេត្តឧត្តរមានជ័យ ៖ «​ឈើ​កាប់​ពេញក្នុង​ព្រៃ ​ម្តេច​មិន​នាំ​គ្នា​ទៅ​ចាប់ បែរជា​មក​ចាប់​គោ​យក​ទឹកដោះ ​ស្រប​ច្បាប់​ទៅ​វិញ​» ។ នេះ​ជាប្រសាសន៍​របស់​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​​ហួសចិត្តនឹង​មន្ត្រី​ស៊ី​វិល ​រួម​សហការ​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ បាន​ចាប់​កាក់​ឃាត់​ក្បួន​រថយន្ត​ដឹក​គោ​យក​ទឹកដោះ​ឆ្ពោះទៅ​កាន់​កសិដ្ឋាន​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប ដែល​សមត្ថ​កិច្ច​ពាក់ព័ន្ធ​បាន​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ហើយ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ។

នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា មនុស្ស​មួយ​ក្រុមមាន​គ្នា​៤​ឬ​៥​នាក់ ចត​រថយន្ត​ក្បែរ​ចិញ្ចើម​ផ្លូវ​ចំណុ​ច​អូរ​ពក សង្កាត់​​កូន​ក្រៀល ក្រុង​សំរោង បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​២​នាក់​ចេញ​មក​កាក់​ក្បួនរថយន្ត​ដឹកគោ​យក​ទឹក​ដោះ​ស្របច្បាប់​ទាំង​បង្ខំ ហើយ​ឲ្យ​ចុះ​ទៅ​ជួប​មេ​នៅ​ក្នុង​រថយន្ត ។ ពេល​នោះ​ពួក​គេ​បាន​សុំ​ត្រួតពិនិត្យ ដោយ​សំអាង​ថា​មាន​គេ​រាយការណ៍​មក​ថា​មាន​គោ​ខុសច្បាប់​នាំ​ចូល និង​រក​អ្នកដឹកនាំ ។

ក្រោយ​ពេល​រាំងស្ទះ​ក្បួន​រថយន្ត​ទាំង​ព្រលប់​ដូច្នោះ លោក​បណ្ឌិត សុខ ទូច ក៏​បាន​ទៅ​ជួប​អ្នកបញ្ជា​ឱ្យ​កាក់​ក្បួន​រថយន្ត​នេះ​ដោយ​ផ្ទាល់ និង​ពេល​នោះ​បាន​ចោទសួរ​លោក​បណ្ឌិត សុខ ទូច ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​បាន​ចេញ​គោ​ខុសច្បាប់ ដែល​លើក​មុន​តាម​ចាប់​មិន​បាន ។

ចំណែក​លោក​បណ្ឌិត​បាន​ឆ្លើយ​តប​វិញ​ថា នេះ​ជា​លើក​ដំបូង​និង​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ខ្ញុំ​ខិតខំ​ត្រួសត្រាយ​ផ្លូវ​យ៉ាង​លំបាក​ទម្រាំ​នាំគោ​យក​ទឹកដោះ​នេះ​ចូល​មក​កម្ពុជា​បាន​ដោយ​មានច្បាប់​ត្រឹមត្រូវ ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម តាម​គោលការណ៍​ដឹកនាំ​របស់​សម្តេច​តេ​ជោ តែ​បែ​ជា​មាន​មនុស្ស​មួយ​ក្រុម​នេះ​មិន​យល់​អ្វី​ទាំង​អស់ពី​និ​តិ​វិធី​ច្បាប់ ហ៊ាន​មក​កាក់​ឃាត់​ក្បួន​រថយន្ត​ដូច្នេះ​សោះ ដូច្នោះ​ចាប់​ខ្ញុំ​មក​ចុះ ព្រោះ​ខ្ញុំ​ជា​អ្នក​នាំ​ចូល ។

បន្ទាប់​មក លោក​បាន​បញ្ជា​ឲ្យ​ក្បួន​រថយន្ត​ដឹកគោ​យក​ទឹកដោះ​ចេញដំណើរ​បន្ត ដោយ​លោក​យល់​ថា ទីនោះ​មិនមែន​ជា​កន្លែង​ត្រួតពិនិត្យ​ស្របច្បាប់ គ្មាន​កន្លែង​ច្បាស់លាស់​តែ​ជា​របៀប​កុងត្រូលជជុះ​តើ​គេ​ហ៊ាន​ធ្វើ​អ្វី? ពួក​គេ​មិន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ ហើយ​មក​លួចលាក់​របៀប​ចង់​គោះ​រក​លុយ តែ​បែប​យល់​ពី​កំហុស​របស់​ខ្លួន ទើប​មានការ​អនុញ្ញាត​ឲ្យ​បន្តដំណើរ ។

លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា បើ​ពិតជា​សមត្ថកិច្ច​មាន​សមត្ថភាព​មែន ឈើ​កាប់​ពេញ​ក្នុង​ព្រៃ​ម្តេច​មិន​នាំ​គ្នា​ទៅ​ចាប់ បែរជា​មកចាប់​គោ​ចិញ្ចឹម​យក​ទឹកដោះ​ដែល​នាំ​ចូល​មក​ស្របច្បាប់ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​កសិករ និង​រាជរដ្ឋាភិបាល​ទៅ​វិញ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ