ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង់ចាំចំណាត់ការបន្ត​? ក្រោយលោកជំទាវ​បាននាំកូនប្រុស​​​មកទទួលកំហុស​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ទៀតថា ​ជន​ដៃដល់​ម្នាក់​ក្នុងចំណោម២នាក់ ដែល​ជា​ខ្មាន់​កាំភ្លើង ​បាញ់ក្នុងក្លិប​កម្សាន្ត «លុច្សសារី» បណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ ​​កំពុង​សាកសួរនៅ​ទីបញ្ជា​ការដ្ឋាន​កង​រាជអាវុធ​ហត្ថរាជធានីភ្នំពេញ​ នៅថ្ងៃទី៣០…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ទៀតថា ​ជន​ដៃដល់​ម្នាក់​ក្នុងចំណោម២នាក់ ដែល​ជា​ខ្មាន់​កាំភ្លើង ​បាញ់ក្នុងក្លិប​កម្សាន្ត «លុច្សសារី» បណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ ​​កំពុង​សាកសួរនៅ​ទីបញ្ជា​ការដ្ឋាន​កង​រាជអាវុធ​ហត្ថរាជធានីភ្នំពេញ​ នៅថ្ងៃទី៣០ ឧសភា នេះ​ ។ ដូច្នេះ រង់ចាំ​ចំណាត់​ការបន្ត​លើជនសង្ស័យ តើ​បែបណា​ពាក់ព័ន្ធ​បទល្មើសរបស់ខ្លួននោះ ។ គួររំលឹកទៀតថា៖ ប៉ូលិសកំពុងតាម​ស្វែងរក​ចាប់ខ្លួនបុរស​ទាំង២នាក់​នេះ..!

​គួររំលឹកថា កាលពីម៉ោង​ប្រមាណ០៤​រសៀលថ្ងៃទី២៩ ​ឧសភា ​លោកជំទាវ ញ៉ែម មរកត ​ត្រូវ​ជាម្តាយ​បង្កើត​ជន​សង្ស័យ​បាន​​នាំកូនប្រុសរូបនេះ​​មកដោយផ្ទាល់​ ដើម្បីឱ្យ​កម្លាំង​អាវុធហត្ថរាជធានីភ្នំពេញ​ចាត់​ការតាមច្បាប់ទៅ​​លើ​កំហុសរបស់កូនប្រុស ។ ជនសង្ស័យមាន​​​ឈ្មោះ វីន សុក្របញ្ញា អាយុ២៧​ឆ្នាំ ​។ ​​​​

​សូមបញ្ជាក់ថា ​មាន​ការ​ផ្ទុះអាវុធមួយ ​កើតឡើងកាលពីវេលាម៉ោង​២ និង​២០​នាទី​ឈានចូលថ្ងៃទី​២៨ ​​ឧសភា​ ស្ថិត​​ក្នុងលុចសារី ដែលមានទីតាំងផ្ទះលេខ​៥៣​ ផ្លូវលេខ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ​ដោយបាន​បង្ករឱ្យនារី​ម្នាក់​ឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ ជាអ្នកលក់ដូរ ​មានទីលំនៅក្នុងសង្កាត់ទួល​ស្វាយព្រៃទី ១ ខណ្ឌចំការមន រងរបួសត្រង់ភ្លៅខាងស្តាំម្ខាង និងកំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​កាល់​ម៉ែត្រ ​។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ