ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឆ្កែ​ដេញ​ខាំ​ក្មួយ ខំរ​ត់ទៅ​ជួយ បែរជា​ជួប​គ្រោះ​អរ​កុសល​ ដោយសារ​សត្វ​ឆ្កែ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​ដោយសារ​សត្វ​ឆ្កែ​ខាំ ខណៈ​ទៅ​ធ្វើស្រែ ហើយ​ជ្រក​ក្នុង​ខ្ទម ស្រាប់តែ​មាន​ឆ្កែ​ដេញ​ខាំ​ក្មួយ​ក៏​ទៅ​ជួយ តែ​ត្រូវ​ឆ្កែ​នោះ​ខាំ​ដៃ​ខ្លួនឯង​រង​របួស ហើយ​មិន​បាន​ព្យាបាល​មិន​ទាន់​ពេលវេលា​។ ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​ដោយសារ​សត្វ​ឆ្កែ​ខាំ ខណៈ​ទៅ​ធ្វើស្រែ ហើយ​ជ្រក​ក្នុង​ខ្ទម ស្រាប់តែ​មាន​ឆ្កែ​ដេញ​ខាំ​ក្មួយ​ក៏​ទៅ​ជួយ តែ​ត្រូវ​ឆ្កែ​នោះ​ខាំ​ដៃ​ខ្លួនឯង​រង​របួស ហើយ​មិន​បាន​ព្យាបាល​មិន​ទាន់​ពេលវេលា​។ ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង​។

តាម​សម្តី​ស្ត្រី​ឈ្មោះ​កើត ចាន់ អាយុ​៤៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា សព​ដែល​ស្លាប់​នេះ​ឈ្មោះ​ទួន សា​រិ​ទ្ធ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រាវ ហើយ​មុន​កើតហេតុ​អំឡុង​ថ្ងៃ​ទី​១០ ឧសភា ប្តី​គាត់​ទៅ​ធ្វើស្រែ ពេល​នោះ​ស្រាប់តែ​មាន​សត្វ​ឆ្កែ​១​ក្បាល​ដេញ​ខាំ​ក្មួយ ក្រោយមក​គាត់​ជា​ពូ​កំពុង​ជ្រក​ក្នុង​រោង​ខ្ទម​ស្រែ​បាន​ទាញ​យក​ដំបង​ដេញ​វ៉ៃ​ឆ្កែ​ដើម្បី​ជួយ​ក្មួយ​ឲ្យ​ផុត​ពី​ឆ្កែ​ខាំ តែ​បែរជា​ត្រូវ​ឆ្កែ​លោត​ខាំ​ដៃស្តាំ​គាត់​បណ្តាល​ឲ្យ​រង​របួស រួច​ឆ្កែ​នោះរ​ត់ទៅ​បាត់ ហើយ​ពូ​និង​ក្មួយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​។

ប្រភព​ដដែល​ប​ន្ថ​ថា ក្រោយ​ពី​ឆ្កែ​ខាំ​ប្តី​គាត់​មក ប្តី​គាត់​មិន​បាន​ទៅ​ពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​នោះ​ទេ ដោយសារ​របួសស្រាល​ដែរ រហូត​ដល់​១៦​ថ្ងៃ​ទើប​ចាប់ផ្តើម​ធ្វើទុក្ខ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦ ឧសភា គាត់​មាន​អាកា​រៈ​ក្តៅខ្លួន ខ្លាច​ទឹក ខ្លាច​ខ្យល់ ហូប​អី​អត់​បាន ហើយ​ក្រុម​គ្រួសារ​ក៏​ដឹក​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ស្វាយ​ទាប ដើម្បី​ពិនិត្យ​ព្យាបាល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​គ្រូពេទ្យ​បាន​ពិនិត្យ និង​ដាក់​សេរ៉ូម​ឲ្យ រួច​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ពេទ្យ​ប្រាប់​ឲ្យ​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ លុះ​ដឹក​យក​ទៅ​ដល់ ពេទ្យ​ប្រាប់​ថា ហួស​ពេល​ហើយ​មិន​ទទួល ក៏​ដឹក​មក​ដល់​ផ្ទះ​វិញ​មួយ​យប់ គឺ​ថ្ងៃ​ទី​២៨ ឧសភា ម៉ោង​៨​និង​៣០​នាទី​យប់​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ករណី​ទី​៤​ហើយ ដែល​មាន​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​សត្វ​ឆ្កែ​សត្វ​ឆ្មា​ខាំ​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន និង​ឆាប់​បញ្ជូន​ជន​រង​គ្រោះ​ដែល​ត្រូវ​សត្វ​ឆ្កែ ឬ​ឆ្មា​ខាំ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពិនិត្យ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត ឬ​ចាក់​វ៉ាក់​សាំង​ការពារ​មេរោគ​ដែល​មាន​សត្វ​ខាំ​កុំ​ឲ្យ​មេរោគ​រាតត្បាត​ខ្លាំង គឺ​មិន​អាច​សង្គ្រោះ​បាន​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ