ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង លើករណីសង្ស័យរំលោភសម្លាប់លើក្មេងៗ ខណៈឪពុកម្តាយចេញទៅធ្វើការអស់នោះ នៅព្រឹកថ្ងៃទី៣០ ឧសភា នេះ ក្មេងស្រីរងគ្រោះជាបងបានស្លាប់បាត់បង់ជីវិតហើយ ខណៈត្រូវបានយកសង្គ្រោះបន្តនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែនៅមិនអាចជួយជីវិតនាង
បាន ។
គួររំលឹកថា ឃាតកម្មដ៏សាហាវខាងលើ គឺជាករណីថ្មីមួយទៀត បង្កឱ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង០២រសៀលថ្ងៃទី២៩ ឧសភា ស្ថិតត្រង់ចំណុចភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមស្ត្រីជាម្តាយឱ្យដឹងថា កូនគាត់ទាំង២នាក់ដែលរងគ្រោះនេះ ម្នាក់ស្រីឈ្មោះផា ស្រីលក្ខ័ អាយុ១០ឆ្នាំ និងម្នាក់ទៀតប្រុសឈ្មោះផា សុខលី អាយុជាង២ឆ្នាំ ។ គាត់ថា ហេតុការណ៍នេះ កើតឡើងពេលដែលមិនមានមនុស្សចាស់ចេញទៅធ្វើការខាងក្រៅអស់ មានតែក្មេងៗនៅក្នុងផ្ទះប៉ុណ្ណោះ ។
ទាក់ទិនករណីឃាតកម្មនេះផងដែរ លោក អ៊ួន ផា ត្រូវជាឪពុកកុមារងគ្រោះទាំង២នាក់ដែលស្លាប់ បានរៀបរាប់ថា ក្រុមគ្រួសាររបស់គាត់ មិនមែនជាអ្នករស់នៅទីតាំងកើតហេតុនេះទេ គឺមានស្រុកកំណើតស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានមកធ្វើការសំណង់នៅក្បែរកន្លែងកើតហេតុ ទើបតែប្រហែលមួយសប្តាហ៍តែប៉ុណ្ណោះ ។ លោកថា ប្រពន្ធគាត់ជាកូនកាំបិតនៅហាងចិន ឯរូបគាត់ធ្វើសំណង់ ។
បច្ចុបន្ន ដោយស្នាក់នៅផ្ទះជាមួយមេជាងសំណង់ (ផ្ទះកើតហេតុ) ។ ហើយនៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការសំណង់តាំងពីម៉ោង០១ រហូតម៉ោងប្រហែល០២ជាង ប្អូនប្រុសគាត់ដែលនោះក្បែរនោះ បានមកសួរគាត់ថា ថ្ងៃនេះបាត់អាលី និងអាល័ក្ខ ទៅណាអត់ឃើញមកលេងផ្ទះ ។ បន្ទាប់មក ប្អូនប្រុសគាត់ក៏ដើរសំដៅទៅផ្ទះគាត់ ក៏ឃើញកូនគាត់ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។
ប្រភពបន្តទៀតថា ក្មេងស្រីរងគ្រោះព្រោះសង្ស័យនៅមានដង្ហើម ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រួចក៏បន្តមកមន្ទីរពេទ្យរាជធានីភ្នំពេញទៀត តែក៏នៅមិនអាចជួយជីវិតនាងបានដដែល ។ អ្វីដែលសោកស្តាយបំផុតនោះ ប្រសិនក្មេងស្រីរងគ្រោះនៅមានជីវិត នោះពិតជាចង្អុលមុខឃាតករនោះបានមិនខាន ។
លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានបញ្ជាក់ដែរថា ករណីនេះ សង្ស័យថា ឃាតករដែលរំលោភក្មេងស្រីរួចសម្លាប់ក្មេងៗនៅក្នុងផ្ទះនោះ ស្ថិតក្នុងតំបន់ជិតវត្តអូរត្រេះ ភូមិសាស្ត្រឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទោះបីនៅទីណាក៏ដោយ កម្លាំងតាមស្វែងរកជនដៃដដល់នោះឱ្យទាល់បាន ។ (សម្រួលដោយ៖ ស្រីណា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ