ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ទៅ​ងូតទឹក​ពាង​ជិត​សរសៃដែក​សសរ​មិន​ទាន់​ចាក់​ស៊ីម៉ង់​តិ៍ ស្រាប់តែ​ឆក់​ស្លា.ប់​ភ្លាម

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​យក​ជីវិត​ភ្លាម​ៗ ខណៈ​ទៅ​ងូតទឹក​ពាង​ជិត​សរសៃដែក​សសរ​មិន​ទាន់​ចាក់​ស៊ីម៉ង់​តិ៍​ចូល ដែល​មាន​ខ្សែភ្លើង​អំ​ពូ​ល​ពាក់​ជាមួយ​សរសៃដែក ហើយ​ខ្សែភ្លើង​មាន​តំណរ​ច្រើន​ឆ្លង​ចរន្តអគ្គិសនី​ជាមួយ​សរសៃដែក នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​បោយ​ទឹក​ដងទឹក​ងូត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា…

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​យក​ជីវិត​ភ្លាម​ៗ ខណៈ​ទៅ​ងូតទឹក​ពាង​ជិត​សរសៃដែក​សសរ​មិន​ទាន់​ចាក់​ស៊ីម៉ង់​តិ៍​ចូល ដែល​មាន​ខ្សែភ្លើង​អំ​ពូ​ល​ពាក់​ជាមួយ​សរសៃដែក ហើយ​ខ្សែភ្លើង​មាន​តំណរ​ច្រើន​ឆ្លង​ចរន្តអគ្គិសនី​ជាមួយ​សរសៃដែក នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​បោយ​ទឹក​ដងទឹក​ងូត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ សៅ រស់ ភូមិ​បឹង​គ្រំ​លើ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ចាន់ សុ​ភ័​ណ្ឌ អាយុ​៤០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​បឹង​គ្រំ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ចំពោះ​សាក្សី​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែឧសភា នេះ វេលា​ម៉ោង​ប្រហែល​៦​ល្ងាច​ជន​រង​គ្រោះ​បាន​ទៅ​ងូតទឹក​ពាង​ជិត​សរសៃដែក​សសរ​មិន​ទាន់​ចាក់​ស៊ីម៉ង់​តិ៍​ចូល ដែល​មាន​ខ្សែភ្លើង​អំ​ពូ​ល​ពាក់​ជាមួយ​សរសៃដែក ហើយ​ខ្សែភ្លើង​មាន​តំណរ​ច្រើន​ទៀត ឆ្លង​ចរន្តអគ្គិសនី​ជាមួយ​សរសៃដែក​នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​បោយ​ទឹក​ដងទឹក​ងូត ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដួល​នៅ​លើ​ដី​ក្បែរ​នោះ​ភ្លាម​នោះ​កូន​របស់​ជន​រង​គ្រោះ​ឈ្មោះ​ហ៊​ន ភារៈ ភេទ​ប្រុស អាយុ​១០​ឆ្នាំ បាន​ទៅ​ចាប់​ទាញ​ម្តាយ តែ​ត្រូវ​ឆក់​ដែរ តែ​មិន​បាន​រង​គ្រោះ​ទេ បន្ទាប់​មក​កូន​ឈ្មោះ​រស់ ភា​រុណ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បាន​ចូល​ជួយ រួច​ក៏​រត់​ទៅ​កាច់​បិទ​បា​រ៉ែត ទើបបាន​យក​ម្តាយ​ចេញពី​កន្លែង​កើតហេតុ​បាន ។ លុះដល់​ម៉ោង​៧​ព្រឹក​ជាង ថ្ងៃ​ទី​២៩ ទើបបាន​មក​រាយការណ៍​ឲ្យ​នគរបាល​ប៉ុស្តិ៍ ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​កម្លាំង​ជំនាញ​ស្រុក លោក​មេឃុំ លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​បឹង​គ្រំ លោក​មេ​ភូមិ បាន​ពិនិត្យ​សាកសព​សន្និដ្ឋាន​ថា សព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី​ប្រាកដ​មែន ។ ចំណែក​សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ