ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​គោ​យក​ទឹកដោះ​ចាប់ផ្តើម​ដំណើរការ​បន្ទាប់​ពី​គោ​ចំនួន​១០០​ក្បាល​បាន​មក​ដល់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ទន្ទឹងរង់ចាំ​អស់​មួយ​រយៈពេល​នៅ​ទីបំផុត​គោ​ទឹកដោះ​ចំនួន​១០០​ក្បាល ក្នុង​ចំណោម​៥០០​ក្បាល ត្រូវ​បាន​ដឹក​តាម​ក្បួន​រថយន្ត​ពី​ប្រទេស​ថៃ​ចូល​ទៅ​កាន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប ក្នុង​ទឹកដី​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី ២៥ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ទន្ទឹងរង់ចាំ​អស់​មួយ​រយៈពេល​នៅ​ទីបំផុត​គោ​ទឹកដោះ​ចំនួន​១០០​ក្បាល ក្នុង​ចំណោម​៥០០​ក្បាល ត្រូវ​បាន​ដឹក​តាម​ក្បួន​រថយន្ត​ពី​ប្រទេស​ថៃ​ចូល​ទៅ​កាន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប ក្នុង​ទឹកដី​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី ២៥ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត​សា​ភា​កម្ពុជា ។

លោក បណ្ឌិត សុខ ទូច បាន​ឲ្យ​ដឹង​ថា «​នេះ​ជា​លើក​ទី​១ ហើយ​សម្រាប់​រាជបណ្ឌិត្យ សភាកម្ពុជា ក្នុង​ការ​នាំគោ​ទឹកដោះ​ចូល​មក​កម្ពុជា​។ យើង​បាន​រៀបចំ​តាម​បច្ចេកវិទ្យា​គោ​អឺរ៉ុប តាំងពី​ចំណីអាហារ ទឹក​ផឹក និង​កន្លែងដេក ។ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ រួច​ចែករំលែក​ដល់​កសិករ​នៅ​ពេល​ខាង​មុខ​» ។ លោក​បណ្ឌិត បាន​បន្ត​ថា នៅ​ម៉ោង​៥ និង​៤៥​នាទី ថ្ងៃ​ទី ២៥ ឧសភា គឺ​ក្បួន​រថយន្ត​ដឹកគោ​ទឹកដោះ​របស់​រាជបណ្ឌិត្យ សភាកម្ពុជា ទៅ​កាន់​ឧទ្យាន​រាជ​បណ្ឌិត្សភា​កម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប ដោយ​រាជ បណ្ឌិត្យសភាកម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​ទ្រឹស្តី​នឹង​ការ​អនុវត្ត​ចង​ភ្ជាប់​ដោយ​លទ្ធផល និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។

លោក​បណ្ឌិត បាន​បន្ត​ថា «​ក្រោយ​ពី​បាន​សិក្សា​ចប់​សព្វគ្រប់ រាល់​លទ្ធផល​ទាំងនេះ នឹង​ផ្តល់​ជូន​ទៅ​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជា​កសិករ​ដែល​មាន​បំណង​ក្នុង​ការ​ចិញ្ចឹម​គោ​ទឹកដោះ ដោយ​ប្រែក្លាយ​ការ​ចិញ្ចឹមសត្វ​ពី​តាម​បែប​យថាហេតុ មក​ចិញ្ចឹមសត្វ​បែប​ឧស្សាហកម្ម​វិញ​ម្តង​» ។ ការ​នាំ​ចូល​គោ​ចិញ្ចឹម​យក​ទឹកដោះ​ទៅ​កាន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប ខេត្តព្រះវិហារ គឺ​មានការ​ចូលរួម និង​ប្រគល់​នៅ​មាត់ច្រក​ចេញចូល​នៃ​ប្រទេស​ទាំង​ពីរ ដែល​ភាគី​ថៃ​មាន​លោក​ស៊ូ​រ៉ា​កាន រាក់​ហ៊ី​តា​ភុង ប្រធាន​សហគមន៍​វាំង​ណាំ​យិ​ន មានបទពិសោធន៍​ខ្ពស់ ក្នុង​ការ​ចី​ញ្ចឹ​ម​គោ​យក​ទឹកដោះ​ដោយ​មានគុណ​ភាព​ខ្ពស់​ក្នុង​ប្រទេស​ថៃ ចំណែក​ភាគី​កម្ពុជា មាន​លោក​បណ្ឌិត សុខ ទូច និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ។ លោក​បណ្ឌិតសភាចា​រ្យ សុខ ទូច បាន​អះអាង​ថា ក្រោយ​ពី​បាន​សិក្សា​ចប់​សព្វគ្រប់ នឹង​បញ្ជូន​បញ្ញវ័ន្ត​ទៅ​ធ្វើការ​បណ្តោះ​បណ្តាល រួចរាល់ និង​ប្រែក្លាយ​ការ​ចិញ្ចឹម​គោ​ទឹកដោះ ដោយ​ប្រែក្លាយ​ការ​ចិញ្ចឹមសត្វ​ពី​តាម​បែប​យថាហេតុ មក​ចិញ្ចឹមសត្វ​បែប​ឧស្សាហកម្ម​វិញ​ម្តង ពេល​នោះ​កសិករ​នឹង​ទទួល​បាន​ផល​ប្រសើរ​នៅ​ពេល​ខាងមុខ​។

លោក​បន្ត​ទៀត​ថា ឧទ្យាន​រាជបណ្ឌិត្យ សភា​កម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប គ្របដណ្តប់ ដោយ​ព្រៃឈើ ក្នុង​ទំហំ ១១,៤៣៥ គីឡូម៉ែត្រ​ក្រឡា​ដែល​ស្ថិត​ក្រោម​ព្រៃឈើ​ដ៏​ច្រើន​នេះ អ្នក ចូលរួម​ទស្សនា​ទាំង​ជាតិ និង​អន្តរជាតិ​អាច​ស្វែង​យល់​ពី​ធម្មជាតិ​ដ៏​សំបូរ​បែប​និង​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​សម​ស្រប​ជាមួយ​ព្រៃ​បន្ថែម​ទៀត​តាម​ដង​ទន្លេមេគង្គ​នៃ​ប្រទេសកម្ពុជា ។

លោក​បណ្ឌិត បាន​បន្ត​ថា «​លើស​ពី​នេះ ភ្ញៀវ​ទេសចរ​អាច​ទទួល​បទ​ពិសោធន៍​នៃ​របៀប​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​រស់​អាស្រ័យ​ធម្មជាតិ ដូច​ជា កសិកម្ម សត្វព្រៃ​។ ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប មាន​សក្តានុពល​ទៅ​លើ បេ​តិ​ភណ្ឌ​ប្រវត្តិសាស្ត្រ បុរាណវិទ្យា បរិស្ថាន ធម្មជាតិ ទេសចរណ៍ និង​ជាតិ​ពិ​ន្ធុ​វិទ្យា ។
លោក​ស៊ូ​រ៉ា​កាន រ៉ា​ក់​ហ៊ី​នតា​ភុង ភាគី​ថៃ បាន​ថ្លែង​ថា «​សហគមន៍​គោ​ទឹកដោះ​ក្នុង​ប្រទេស​ថៃ រង់ចាំ​ជា​និច្ច​ជា​បន្ត​ទៅ​មុខ​ទៀត​នៅ​ពេល​ដែល​ខាង​កម្ពុជា​ត្រូវការ ទាំង​ផ្នែក​បំប៉ន​បច្ចេកទេស​បន្ថែម ជួយ​ផ្តល់​គ្រប់មុខ​ជំនាញ និង​សម្ភា​រះ​មួយ​ចំនួន​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ធានា​ការ​ចិញ្ចឹម​គោ​យក​ទឹកដោះ​នេះ​ឲ្យ​មានគុណ​ភាព​ដូច​ប្រទេស​ដ៏​ទៃ​ទៀត​ផង​ដែរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ