ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ក្នុង​ប្រទេស​ចេញដីកាចាប់ខ្លួន​សង្ឃ​​ជាតិនិយម​ល្បី​១​អង្គ​ក្នុង​រឿង​នយោ​បាយ

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប៉ូលិស​មី​យ៉ា​ន់​ម៉ា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩​ ឧសភា​ថា តុលាការ​ប្រទេស​នេះ បាន​ចេញ​ដីកាចាប់ខ្លួន​ពី​បទ​បង្កចលាចល ប្រឆាំង​សង្ឃ​ពុទ្ធសាសនា​មួយ​អង្គ ព្រះ​នាម ​WIRATHU ជា​អ្នក​ជាតិនិយម​ដែល​តែង​ធ្វើ​សេចក្ដីថ្លែងការណ៍​ប្រឆាំង​អ៊ិ​ស្លា​ម​។…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប៉ូលិស​មី​យ៉ា​ន់​ម៉ា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩​ ឧសភា​ថា តុលាការ​ប្រទេស​នេះ បាន​ចេញ​ដីកាចាប់ខ្លួន​ពី​បទ​បង្កចលាចល ប្រឆាំង​សង្ឃ​ពុទ្ធសាសនា​មួយ​អង្គ ព្រះ​នាម ​WIRATHU ជា​អ្នក​ជាតិនិយម​ដែល​តែង​ធ្វើ​សេចក្ដីថ្លែងការណ៍​ប្រឆាំង​អ៊ិ​ស្លា​ម​។

ស​ង្ឃ ​WIRATHU​ ជា​កម្មវត្ថុ​នៃ​ខ្សែភាពយន្ត​ឯកសារ​មួយ​របស់​លោក​ BARBET SCHROEDER​កាលពី​ឆ្នាំ​២០១៧​រឿង LE VENERABLE W ជា​សង្ឃ​ជាតិនិយម​ល្បី​១​អង្គ​ក្នុង​រឿង​នយោបាយ ហើយ​លេចធ្លោ​ខ្លាំង​នៅ​មី​យ៉ា​ន់​ម៉ា​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លងកាត់​នយោបាយ ក្នុង​ប្រទេស​នោះ​ពី​ឆ្នាំ​២០១១​មក​។ សង្ឃ​អង្គ​នោះ​បង្កើន​វោហា​សាសន៍ ប្រឆាំង​ពួក​អ៊ិ​ស្លា​មមី​យ៉ា​ន់​ម៉ា​ពិសេស​ពួក​រ៉ូ​ហ៊ី​ង​យ៉ា ហើយ​ក៏​បរិហារ​ផង​ដែរ​ដល់​រដ្ឋាភិបាល​របស់​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​និង​កងទ័ព​។

ជាប់​ការ​ចោទប្រកាន់​ពី​បទ​បង្កចលាចល សង្ឃ​អង្គ​នោះ​អាច​មានទោស​ជាប់​ពន្ធនាគារ​ដល់​៣​ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ