ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​ដែល​ប្រើ Android អាច​ដឹង​ពេល​ណា​អ្នក​ជួប​ឧបទ្ទវហេតុ​ចរាចរណ៍

4 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Google កំពុង​តែ​ធ្វើការ​សាកល្បង​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​ស្មា​ត​ហ្វូ​ន​ដឹង​ថា​អ្នក​ប្រើប្រាស់​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ឬទេ​សម្រាប់ Android Pixel របស់​ពួក​គេ…

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Google កំពុង​តែ​ធ្វើការ​សាកល្បង​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​ស្មា​ត​ហ្វូ​ន​ដឹង​ថា​អ្នក​ប្រើប្រាស់​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ឬទេ​សម្រាប់ Android Pixel របស់​ពួក​គេ ។ កម្មវិធី Software នេះ​មានឈ្មោះ​ថា Android Q ហើយ​វា​នឹង​ត្រូវ​បាន​ចេញ​លើ​ទីផ្សារ​នៅ​ក្នុងឆ្នាំនេះ ប៉ុន្តែ​អ្នក​ប្រើប្រាស់​សាកល្បង​បាន​ប្រទះ​ឃើញ​មានការ​ផ្លាស់​ប្តូរ​ថ្មី​ៗ​ជា​ច្រើន​រួច​ទៅ​ហើយ ។

យោង​ទៅ​តាម XDA Developers បាន​ឲ្យ​ដឹង​ថា Android Q Beta 3 មានកម្ម​វិធី Google ថ្មី​ដែល​មានឈ្មោះ​ថា Safety Hub ដែល​មាន​តែ​លើ​ទូរស័ព្ទ Pixel ប៉ុណ្ណោះ ។ កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​ស្មា​ត​ហ្វូ​ន​ដឹង​ថា​អ្នក​ប្រើប្រាស់​កំពុង​តែ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ឬទេ ។

វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​ស្មា​ត​ហ្វូ​ន​អាច​ដឹង​ដោយ​វិធី​ណា ប៉ុន្តែ​វា​អាច​ពឹងផ្អែក​លើ​ប្រភព​មួយ​ចំនួន​ដូច​ជា​ប្រដាប់​ស្រូប​សម្លេង និង​ទិន្នន័យ Accelerator ជាដើម ។ ប្រដាប់​ស្រូប​សម្លេង​អាច​ស្រូប​បាន​សម្លេង​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ជា​ការ​បែក​កញ្ចក់ ហើយ​ទិន្នន័យ Accelerator អាច​ប្រមូល​ទិន្នន័យ​ដូច​ជា​ល្បឿន​នៃ​ការ​ធ្លាក់​ទូរស័ព្ទ​ជាដើម ។

វា​ក៏​មិន​ទាន់​ច្បាស់​ដែរ​ថា​តើ​នឹង​មានរឿង​អ្វី​កើតឡើង​បន្ទាប់​ពី​ស្មា​ត​ហ្វូ​ន​បានដឹង​ថា​អ្នក​ប្រើប្រាស់​កំពុង​ជាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​អាច​ធ្វើការ​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ឬ​បងប្អូន​របស់​អ្នក​ប្រើប្រាស់​ជាដើម​ ។

គួរ​បញ្ជាក់​ដែរ​ថា​ចំណុច​ថ្មី​នេះ​មិន​ធ្វើ​ឲ្យ Pixel ក្លាយទៅជា​ផលិតផល​ដំបូង​ដែល​អាច​ស្វែង​ដឹង​ពី​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​ទេ ព្រោះ​នាឡិកា Apple Watch ក៏​អាច​ដឹង​ដែរ​ថា​អ្នក​ប្រើប្រាស់​បាន​ដួល​ឬទេ ខណៈ​ដែល Amazon កំពុង​តែ​ចាប់ផ្តើម​ចេញ​បច្ចេកវិទ្យា​ថ្មី​ដែល​មានឈ្មោះ​ថា Alexa Guard ដែល​អាច​ទាក់ទង​ទៅ​ខាង​ប៉ូ​លី​ស​ប្រសិនបើ​ប្រទះ​ឃើញ​ថា​មាន​អ្នក​លួច​ចូល​ក្នុងផ្ទះ​របស់​អ្នក ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ