ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​អ្នក​ប្រើ​រិះគន់​ថា​អន់​គ្រប់​គ្នា ពេល​នេះ Apple សន្យា​ធ្វើ​រឿង​១​លួង​ចិត្ត​អ្នក​ប្រើ​វិញ

4 ឆ្នាំ មុន

យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ទទួលស្គាល់​ថា​ការ Update មួយ​ចំនួន​លើ iPhone…

យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ទទួលស្គាល់​ថា​ការ Update មួយ​ចំនួន​លើ iPhone អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការ​យឺត​ជាង​មុន​ប៉ុន្តែ Apple បាន​សន្យា​ថា នឹង​ផ្តល់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ទាក់ទិន​នឹង​អាយុ​ថ្ម និង​ដំណើរការ​ម៉ាស៊ីន ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​បាន​ប្រាប់​ដល់​អាជ្ញាធរ​ការ​ប្រកួតប្រជែង និង​ទីផ្សារ (CMA) ថា​ពួក​គេ​នឹង​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់លាស់​ថា​តើ​ថ្ម​ទូរស័ព្ទ​របស់​ពួក​គេ​កំពុង​តែ​ប៉ះពាល់​ដល់​ល្បឿន​ស្មា​ត​ហ្វូ​ន​យ៉ាងដូចម្តេច​ខ្លះ ។ អ្នក​ប្រើប្រាស់ iPhone បាន​រអ៊ូរទាំ​ជា​យូរ​មក​ហើយ​ថា​ការ Update ប្រព័ន្ធ iOS មួយ​ចំនួន​ប្រៀប​ដូច​ជា​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ដំណើរការ​យឺត​ជាង​មុន ។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុង​តែ​ចេញ​ជា​សេចក្តី​ព្រមាន​សម្រាប់​រាល់​ការ Update ថ្មី​ៗ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ពី​ផល​ប៉ះពាល់​ផ្សេង​ៗ​នៃ​ការ Update ។ កាលពី​ឆ្នាំ​មុន CMA បាន​លើក​ឡើង​ពី​ច្បាប់​ការពារ​អតិថិជន​ព្រោះ​ពួក​គេ​គិត​ថា​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល Apple មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ទាក់ទិន​នឹង​ការ Update កម្មវិធី Software ដែល​អាច​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ដំណើរការ​យឺត​ជាង​មុន ។

Apple បាន​ចេញ​ព័ត៌មាន​ថ្មី​ៗ​ជា​ច្រើន​ទាក់ទិន​នឹង​អាយុ​ថ្ម​បន្ទាប់​ពី​បញ្ហា​នេះ ប៉ុន្តែ​ពួក​គេ​ទើបតែ​បាន​ព្រមព្រៀង​ជា​ផ្លូវការ​ជាមួយនឹង CMA ថា​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទេ ។ CMA បាន​បន្ថែម​ថា Apple បាន​ជាប់​ក្នុង​កិច្ចសន្យា​ហើយ និង​រាល់​ការ​ល្មើស​កិច្ចសន្យា​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ចេញ​សកម្មភាព​តាម​ផ្លូវច្បាប់​បាន ។ នៅ​ឆ្នាំ ២០១៧ Apple បាន​បង្ក​ឲ្យ​អ្នក​ប្រើប្រាស់​ខឹងសម្បារ​ពេល​ដែល​ពួក​គេ​ទទួលស្គាល់​ថា​ពួក​គេ​បាន​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការ​យឺត​ជាង​មុន​ដោយ​ចេតនា​ដើម្បី​រក្សា​អាយុ​ថ្ម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ