វិធី​នារី​បំបាត់​ស្នាម​ក្លៀក​ខ្មៅ​ដោយ​ខ្លួនឯង


ស្នាម​ខ្មៅ​ក្រោម​ក្លៀក​គឺជា​កង្វល់​សម្រាប់​នារី​គ្រប់​រូប វា​តែងតែ​កើតឡើង​ក្រោយ​ពេល​ដែល​អ្នក​ដក​រោមក្លៀក​រួច ។ សូម​ប្រាប់​អ្នក​ពី​វិធី​បំបាត់​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន ។

1.​អ្នក​អាច​យក​ដំឡូងបារាំង​ចិតជា​បន្ទះ​ស្តើង បន្ទាប់​មក​យក​មក​ជូត​ក្រោម​ក្លៀក​បាន ។
2.​អ្នក​អាច​យក​ត្រសក់ ឬ​ដំឡូងបារាំង​ទៅ​កិន​ឱ្យ​ម៉ដ្ឋ ហើយ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច បន្ទាប់​មក​យក​មក​លាប​ក្រោម​ក្លៀក​រយៈពេល​កន្លះ​ម៉ោង​ទើប​លាង​ចេញ ។

3.​អ្នក​ក៏​អាច​យក​ក្រូចឆ្មារ​មក​ចិត​ឱ្យ​ក្រាស់ ហើយ​យក​មក​ជូត​នៅ​ក្រោម​ក្លៀក​ក៏​បាន​ដែរ បន្ទាប់​មក​លាង​ចេញ នោះ​វា​នឹង​ជួយ​ឱ្យ​ក្លៀក​អ្នក​ស ។
4.​អ្នក​អាច​យក​ទឹកដោះគោ​ចំនួន​២​ស្លាបព្រា ទឹកដោះគោ​ជូរ​ចំនួន​១​ស្លាបព្រា​លាយ​ជាមួយ​ម្សៅ​មី​១​ស្លាបព្រា បន្ទាប់​មក​យក​មក​លាប ហើយ​ទុក​រយៈពេល​១៥​នាទី​ទើប​លាង​ចេញ នោះ​ស្បែក​អ្នក​នឹង​ទន់​រលោង ។
5.​អ្នក​អាច​យក​ទឹកខ្មេះ​លាយ​ជាមួយ​ម្សៅ​ស្រូវ​អង្ករ ហើយ​យក​មក​លាប​ក្រោម​ក្លៀក​ចំនួន​១០​ទៅ​១៥​នាទី ទើប​យក​ទឹក​ក្តៅ ឧណ្ហ​ៗ​មក​លាង​វា​ចេញ​ជា​ការ​ស្រេច​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ