ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​សុចរិត​មាន​ច្រើន​ណាស់​ម៉េច​មិន​ធ្វើ បែរជា​ធ្វើ​រឿង​ចឹ​ង​ទៅ​វិញ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​លួច​ម៉ូតូ​មួយ​លើក នៅ​ចំណុច​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក…

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​លួច​ម៉ូតូ​មួយ​លើក នៅ​ចំណុច​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​អធិការ​នគរបាល​ក្រុងប៉ៃលិន​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប​រយ៉ា​ខា​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់កំណត់​មុខសញ្ញា​បាន​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ដែល​បាត់​១​គ្រឿង នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ចំណុច​រោង​ចំការ​ស្វាយ ផ្លូវ​ចូល​ទៅ​ចំណុច​ទួល​រំដេង ស្ថិត​ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

លោក​យ៉ែ​ម សា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ តុ​ប ម៉ា​ប់​ហៅ​រ៉ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភព​បន្ត​ទៀត​ថា បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ​កំពុងធ្វើការ​សាកសួរ​បន្ថែម ដើម្បី​រៀបចំ​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ