ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី អង្គុយ​បន់​ឱ្យ អា​មេ​រិ​ក និង​ចិន​ត្រូវ​គ្នា​វិញ

4 ឆ្នាំ មុន

សៀង​ហៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ ថា​សិង្ហ​បុរី​សង្ឃឹមថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​អាច​បង្កើត​ទំនាក់ទំនង​មួយ​ដែល​អាច​សហការ​គ្នា​លើ​ផ្នែក​ដែល​មាន​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង​សងខាង ខណៈ​ដែល​កំពុង​បន្ត​មានការ​ប្រកួតប្រជែង​គ្នា​ដដែល…

សៀង​ហៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ ថា​សិង្ហ​បុរី​សង្ឃឹមថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​អាច​បង្កើត​ទំនាក់ទំនង​មួយ​ដែល​អាច​សហការ​គ្នា​លើ​ផ្នែក​ដែល​មាន​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង​សងខាង ខណៈ​ដែល​កំពុង​បន្ត​មានការ​ប្រកួតប្រជែង​គ្នា​ដដែល ។

ទាំងនេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក Heng Swee Keat ដែល​ជា​ឧប្បនាយករដ្ឋមន្ត្រី​សិង្ហ​បុរី ។ លោក​បាន​បន្ថែម​ថា ការ​តានតឹង​ឡើង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​គឺ​ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​។

លោក​បាន​បន្ត​ថា «​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​គឺជា​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​សារៈសំខាន់​ជាងគេ​លើ​ពិភពលោក ។ ការ​ប្រកួតប្រជែង​មិន​អាច​ជៀស​ផុត​បាន​ទេ​ព្រោះ​ប្រទេស​នីមួយ​ៗ​ព្យាយាម​ការពារ​អត្ថប្រយោជន៍​របស់​ខ្លួន និង​បង្កើត​ជីវិត​ដែល​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​ខ្លួន​»​។

លោក​បាន​បន្ត​ទៀត​ថា «​ការ​ប្រកួតប្រជែង​ក៏​អាច​មាន​ភាព​ស្ថាបនា​ដែរ​ប្រសិនបើ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ល្អ​ព្រោះ​វា​អាច​ជំរុញ​ដល់​ការ​បង្កើត​ថ្មី និង​ការ​លូតលាស់ ។ ផ្ទុយ​មក​វិញ ការ​ប្រកួតប្រជែង​អាច​បង្ក​ការ​ខូចខាត​ប្រសិនបើ​វា​ត្រូវ​បាន​បង្ក​ឲ្យ​ក្លាយទៅជា​ជម្លោះ និង​ការ​ប្រឆាំង​គ្នា​»​។

លោក Heng បាន​កត់សម្គាល់​ពី​ការ​ផ្លាស់​ប្តូរ​ធំ​ៗ​បី​ដែល​មាន​ដូច​ជា ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​សកលភាវូបនីយកម្ម និង​ការ​ងើបឡើង​វិញ​នៃ​គំនិត​ការពារ​និយម​ជុំវិញ​ពិភពលោក ការ​លេចឡើង​នៃ​ទស្សនៈ​ដែល​គិត​ថា​សកលភាវូបនីយកម្ម​មិន​ត្រូវ​បាន​ចែករំលែក​ស្មើគ្នា ទំនើប​កម្ម​បច្ចេកវិទ្យា​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​បាត់បង់​ការងារ និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​ប្រជាសាស្ត្រ​ដូច​ជា​កំណើនប្រជាជន​ដែល​មាន​វ័យ​ចំណាស់​ជាដើម​ ។

លោក​បាន​បន្ត​ថា ការ​ផ្លាស់​ប្តូរ​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ពិភពលោក ហើយ​ឥទ្ធិពល​មួយ​គឺ​ការ​ធ្លាក់​ចុះ​នៃ​វិសមភាព​រវាង​ប្រទេស ប៉ុន្តែ​កំណើន​វិសមភាព​តាម​បណ្តា​ប្រទេស​នីមួយ​ៗ ។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​ទាំងនេះ លោក Heng បាន​លើក​ឡើង​ពី​គោលការណ៍​អភិបាលកិច្ច​ចំនួន​បី​ធំ​ៗ​ដែល​យោង​តាម​តម្លៃ​រួម​ក្នុង​សង្គម ។

លោក Heng បាន​បន្ត​ថា «​ក្នុង​ប្រទេស​សិង្ហ​បុរី តម្លៃ​រួម​មួយ​ចំនួន​របស់​ពួក​យើង​គឺ​ការ​ប្តេជ្ញា​គាំទ្រ​ការ​បើក​ទូលាយ ការ​គាំទ្រ​ភាព​ចម្រុះ​នៃ​វប្បធម៌ ភាព​ចម្រុះ​នៃ​ជាតិ​សាសន៍ ភាព​ចម្រុះ​នៃ​សាសនា និង​ភាព​ចុះសម្រុង​គ្នា ស្មារតី​នៃ​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង និង​ភាពរឹងមាំ បូរណភាព ព្រមទាំង​ការ​ខ្វល់ខ្វាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ទំ​ទំនួល​ខុស​ត្រូវ​ជាដើម ។ អ្នកដឹកនាំ​របស់​ប្រទេស​មួយ​ត្រូវ​តែ​រស់នៅ​យោង​តាម​តម្លៃ​រួម​សង្គម និង​លើកតម្កើង​វា​ក្នុង​សង្គម​» ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ