ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ពលកម្ម​កម្ពុជា​ចាំបាច់​ទទួល​ការ​អប់រំ​ចំណេះដឹង និង​បណ្តុះបណ្តាល​បច្ចេកទេស​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​កម្លាំង​ពលកម្ម​រីក​ចម្រើន​ចាំបាច់​ណាស់​ត្រូវ​តែ​មានការ​បណ្តុះ​ប ណ្តា​ល ការ​អប់រំ​ចំណេះដឹង និង​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​បន្ថែម​ទៀត សម្រាប់​តម្រូវការ ទីផ្សារ​នៅ​ក្នុងស្រុក និង​តំបន់ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​កម្លាំង​ពលកម្ម​រីក​ចម្រើន​ចាំបាច់​ណាស់​ត្រូវ​តែ​មានការ​បណ្តុះ​ប ណ្តា​ល ការ​អប់រំ​ចំណេះដឹង និង​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​បន្ថែម​ទៀត សម្រាប់​តម្រូវការ ទីផ្សារ​នៅ​ក្នុងស្រុក និង​តំបន់ ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ការងារ ។

ថ្លែង​ក្នុង​កិច្ច​សន្ទនា​ជាន់ខ្ពស់​ថ្នាក់​ជាតិ​ស្តី​ពី​«​អនាគត់​នៃ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​» នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា នៅ​ស​ណ្ឋា​គ​ឡឺ​រ៉ូ​យ៉ា​ល់ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​អត្រា​ប្រជាជន​អាយុ​ក្រោម​២៥​ឆ្នាំ ចំនួន​៤៩,៥% នៃ​ប្រជាជន​សរុប ហើយ​មាន​អត្រា​យុវជន (​អាយុ​១៥ ដល់​២៤​ឆ្នាំ​) ចំនួន​២៨,៩% នៃ​ប្រជាជន​ដែល​ស្ថិត​ក្នុង​វ័យ​ធ្វើការ (​អាយុ​១៥ ដល់​៦៤​ឆ្នាំ​) ដែល​អត្រា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា «​ប្រទេស​ដែល​មាន​ប្រជាជន​វ័យក្មេង​» ។

លោក​បន្ត​ថា រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ​វ័យក្មេង​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កំពុង​ទទួលផល​ចំណេញ​ពី​ភាគលាភ​ប្រជាសាស្ត្រ​ដែល​ជា​កាលានុវត្តភាព​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ។ ប៉ុន្តែ​ផល​ចំណេញ​នេះ​នឹង​មិន​អាច​ត្រូវ​បាន​សម្រេច​នោះ​ទេ ប្រសិនបើ​ប្រជាជន​វ័យក្មេង​ទាំងនេះ​មិន​ទទួល​បាន​ការងារ​សមរម្យ​ប្រកបដោយ​ផលិតភាព ។ លោក​បញ្ជាក់​ថា​«​ក្នុង​ន័យ​នេះ​កម្លាំង​ពលកម្ម​ជា​ពិសេស​យុវជន​ចាំបាច់​ត្រូវ​តែ​ទទួល​ការ​អប់រំ​ចំណេះដឹង​ទូទៅ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព និង​ឱកាស​ទទួល​បានការ​សិក្សា​ពេញ​មួយ​ជីវិត ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុងស្រុក និង​ក្នុង​តំបន់​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ភាព​មិន​ស៊ីគ្នា​នៃ​ជំនាញ និង​ការ​ផ្គត់ផ្គង់​ជំនាញ​មិន​គ្រប់គ្រាន់ ដោយសារ​តែ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល នៅ​មាន​កម្រិត និង​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កម្លាំង ពលកម្ម​ដែល​កំពុង​ផ្លាស់​ប្តូរ យ៉ាង​ឆាប់រហ័ស ។ ជាង​នេះ​ទៅ​ទៀត​កា​រវិ​វត្ត​បច្ចេកវិទ្យា​ក្នុង​ដំណាក់កាល​នៃ​បដិវត្តន៍​ឧស្សាហ កម្ម​ទី​៤ នឹង​បណ្តាល​ឱ្យ​មានការ​បាត់បង់​ការងារ ហើយ​ក៏​បង្កើត​ឱ្យ​មាន​ប្រភេទ​ការងារ​ថ្មី​ៗ ផង​ដែរ ។ ប៉ុន្តែ​អ្នក​ដែល​បាត់បង់​ការងារ​ក្នុង​ដំណាក់កាល​វិ​វត្ត​នេះ​នឹង​មិន​អាច​ស្វែងរក​ការងារ​បាន​នោះ​ទេ ប្រសិនបើ​ពួក​គេ​មិន​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ទ្បើ​ង​វិញ និង​បង្កើន​សមត្ថភាព​ជំនាញ ។

ចំណែក​លោក អាត់ ធន់​តំណាង​សហជីព​បាន​លើក​ឡើង​ថា​កម្មករ​នៅ​កម្ពុជា​ភាគី​ច្រើន ជា​កម្មករ​ធ្វើ​ការងារ​ខាង​កសិកម្ម ហើយ​ធ្វើការ​ជា​ទំលាប់ ប៉ុន្តែ​រយៈពេល​ជាង​១០ ឆ្នាំ​មកនេះ​កម្មករ​បាន​ប្រែក្លាយ​ពី​ការ​ធ្វើការ​ជា​ទម្លាប់​ទៅ​ធ្វើការ​ជា​វិស័យ​ឧស្សាហកម្ម​ដែល​ជា​ការងារ​មួយ​ដ៏​ស្មុគស្មាញ ហើយ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន ។

ដោយឡែក​កម្ពុជា​យើង​មិន​ទាន់​ត្រៀមខ្លួន​សម្រាប់​រួចរាល់​នោះ​ទេ ។ ដូច្នេះ​ចាំបាច់​ត្រូវ​មានការ​បណ្តុះបណ្តាល អប់រំ ដើម្បី​ឲ្យ​យុវជន​ដើរ​តាម​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា ។ លោក​ជំរុញ​ឲ្យ​មានការ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ស្រាប់ និង​ទទួលស្គាល់​សមត្ថភាព ឬ​ស្តង់ដា​ដែល​ទទួលយក​បាន​ទាំងអស់ ហើយ​បើក​ឲ្យ​កម្មករ​អាច​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ប្រទេស​អាស៊ាន ។

សូម​ជម្រាប​ថា ស្រប​តាម​គំនិត​ផ្តួចផ្តើម​អនាគត​នៃ​ការងារ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​កិច្ច​សន្ទនា​នេះ គឺ​ដើម្បី​បង្កើត​ជា​វេទិកា​មួយ សម្រាប់​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ច​ពិភាក្សា​រវាង​អ្នក​រៀបចំ​គោលនយោបាយ​តំណាង​កម្មករនិយោជិត តំណាង​និយោជក និង​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពិភព​ការងារ​ដែល​កំពុង​ផ្លាស់​ប្តូរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ