ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ទៀត​…​លើក​នេះ​បុក​គ្នា​ខ្ទេច​ទាំង​ឡាន​និង​​ទាំង​មនុស្ស

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​​រាយការណ៍​​​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​របួសធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ជាថ្មីទៀត រវាង​រថយន្ត​ឡិច​ស៊ី​ស​RX300បុកក​ជាមួយ​រថយន្ត​ធុន​ធំ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​១២​ជាង​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ឧសភា ស្ថិត…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​​រាយការណ៍​​​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​របួសធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ជាថ្មីទៀត រវាង​រថយន្ត​ឡិច​ស៊ី​ស​RX300បុកក​ជាមួយ​រថយន្ត​ធុន​ធំ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​១២​ជាង​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ឧសភា ស្ថិត ស្ថិត​លើ​ផ្លូវ​កៅស៊ូ​ត្រង់​ចំណុច​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជំហាន​ដំបូង អ្នក​ស្លាប់ទាំង២នាក់ខាងលើ ​​មិន​បាន​​ស្គាល់ឈ្មោះ​នោះ ​​តែពួកគេ​ជា​ជនជាតិ​ថៃ​ ហើយ​អ្នក​រង​របួសធ្ងន់វិញ ក៏​មិន​ទាន់​ស្គាល់​ផង​ដែរ តែសុទ្ធតែជាអ្នក​ជិះខាង​​រថយន្តឡិចស៊ី RX​300 ។

ប្រភព​បន្ត​ទៀតថា ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ ឃើញ​រថយន្ត​ធុន​ធំ​ បាន​​ពី​​សង្កត់​លើ​មនុស្សយ៉ាងអាណោច​អាធ័ម ដែល​មិន​អាច​ជួយ​សង្គ្រោះ​ជីវិតគាត់​បាន​ ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ដោយ​​យក​រថយន្ត​មក​ស្ទូច ខណៈ​​គេ​​មិន​ទាន់​ដឹង​ពី​មូលហេតុច្បាស់​​ ។ ពិតជាមហាសោកស្តាយខ្លាំងណាស់ ដែលបងប្អូន​យើង​នៅតែមាន​ការ​ប្រហែស​ក្នុងគ្រោះថ្នាក់​ចរាចរណ៍ដដែលជាដដែលនេះ ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ