ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែបបទ​រស់នៅ​ល្អ​ផ្តល់ផល​វិជ្ជ​មាន​​​សម្រាប់​ការ​មាន​ផ្ទៃ​ពោះ

10 ឆ្នាំ មុន

យោង​តាម​​​ការ​សិក្សា​ជាលក្ខណៈ​សាកល​ថ្មី​​មួយ​ដែល​ដឹក​នាំ​ដោយ​ក្រុម​វិទ្យា​សាស្រ្ត​នៅ សាកល​វិទ្យាល័យ King’s College London​ចក្រ​ភព​​អង់​គ្លេស​បាន​បង្ហាញ​ថា ​​បែបបទ​​រស់​នៅ ​ប្រ​កប​ដោយ​​សុខ​ភាព​​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​មាន​ផ្ទៃ​ពោះ​ ឬ​​ក្នុងអំឡុងពេល​មាន​ផ្ទៃ​​​ពោះគឺ​មាន​សក្តានុ​ពល​អាច​កាត់​បន្ថយ​​ឱកាសកើត​មាន​​​ផលវិបាកឬ​ភាព​ស្មុគ​ស្មាញ​នានា​​ដូចជា លើស​ឈាម​ មាន​បញ្ហា​តម្រង​

យោង​តាម​​​ការ​សិក្សា​ជាលក្ខណៈ​សាកល​ថ្មី​​មួយ​ដែល​ដឹក​នាំ​ដោយ​ក្រុម​វិទ្យា​សាស្រ្ត​នៅ សាកល​វិទ្យាល័យ King’s College London​ចក្រ​ភព​​អង់​គ្លេស​បាន​បង្ហាញ​ថា ​​បែបបទ​​រស់​នៅ ​ប្រ​កប​ដោយ​​សុខ​ភាព​​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​មាន​ផ្ទៃ​ពោះ​ ឬ​​ក្នុងអំឡុងពេល​មាន​ផ្ទៃ​​​ពោះគឺ​មាន​សក្តានុ​ពល​អាច​កាត់​បន្ថយ​​ឱកាសកើត​មាន​​​ផលវិបាកឬ​ភាព​ស្មុគ​ស្មាញ​នានា​​ដូចជា លើស​ឈាម​ មាន​បញ្ហា​តម្រង​នោម​​ឬ​កូន​កើត​មិន​គ្រប់ខែជា​ដើម​ ។

ក្រុម​ស្រាវ​ជ្រាវ​បាន​បង្ហា​ញ​ថា​ ការរក្សា ទម្ងន់ខ្លួន​​និង​សម្ពាធ​ឈាម​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សុខ​ភាព​​មុន​ពេល​មាន​ផ្ទៃ​ពោះ​អាច​បង្កើន​ឱកាស ​គេច​ផុត​ពី​លក្ខខណ្ឌ​ស្មុគ​ស្មាញ​របស់​ស្ត្រីអំ​ឡុង​ពេល​មានផ្ទៃពោះ ហើយ​​ថា​ការរក​ឃើញ​​លើក​នេះ ​​អាច​ជួយ​ស្ត្រី​ធ្វើ​ការ​ផ្លាស់​ប្តូរ​បែបបទ​​រស់​នៅ​ឱ្យ​បាន​​ត្រឹម​ត្រូវ ។

គាំ​ទ្រ​ដោយ​មូល​និធិ​ស​ប្បុរ​ស​ធម៌ Guy’s & St Thomasនិងគម្រោង SCOPE Consortium អន្តរជាតិ​ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​ British Medical Journal នេះ​បាន​​តាម​ដាន​ពិ​សោធ​លើ​ស្ត្រី​ដែល​ទើប​ក្លាយ​ជា​ម្តាយ​គេ​លើក​ដំ​បូង​ក្នុង​ប្រ​ទេស​នូ​វែល​សេឡង់  អូ​ស្ត្រា​លី​ អៀរ​ឡង់​ និង​ចក្រ​ភព​អង់​គ្លេស​សរុប​ចំ​នួន៥ពាន់​នាក់ ​។ ជា​លទ្ធផល​ អ្នក​វិទ្យា​សាស្រ្ត​​​​​បាន​រក​ឃើញ​ថា ទទួល​​ទាន​របបអាហារ​ដែល​​​ផ្តល់​នូវ​​សុខ​ភាពល្អ (ក្នុង​នោះ​​​រួម​បញ្ចូល​​ទាំង ​ផ្លែ​​​ឈើ​ ត្រី​ សាច់​ បន្លែ​)​ ទាំង​មុ​​ន​ពេល​និង​អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅន​ឹង​ការ កើនឡើង​នៃ​ឱកាស​មាន​ផ្ទៃពោះដែល​​មិន​មាន​ភាព​ស្មុគ​ស្មាញ ។ ពួក​គេ​បាន​រក​ឃើញ​ទៀត​​ថា លេខ​សន្ទស្សន៍ទំ​ហំ​រាង​កាយ​ដែល​ផ្តល់​នូវ​សុខ​ភាព ​​​(BMI) និង​ការ​ថយ​ចុះ​សម្ពាធឈាម​គឺ​ជា​កត្តា​សំ​ខាន់​ក្នុង​ការ​បង្កើន​ឱកា​ស​​​មាន​ផ្ទៃ​ពោះ ដោយ​មិនមាន​ភាព​ស​្មុគ​ស្មាញ​នានា​ ហើយ​ដែល​អ្វី​​​ទាំង​អស់​នេះ​អាច​ត្រូវ​បាន​លៃ​តម្រូវ​តាម​រយៈ ជម្រើស​បែបបទ​នៃ​ការ​រស់នៅ ​។

អ្នក​និ​ព​ន្ធ​លទ្ធផល​ការ​សិក្សា​​គិត​ថា ជា​ឧ​ទា​ហរ​ណ៍ ប្រ​​សិន​​បើ​សម្ពាធ​​ឈាម​ឡើង​ខ្ពស់ សភាព​ស្មុគ​ស្មាញ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​នឹងកើន​ដល់​៣.១ភាគរយ ។ ភាគ​រយ​នេះអាច​ស្មើ​នឹង​ចំ​នួន​ស្ត្រីដល់​ទៅ​២៤.៦៧៤នាក់​ ។​ ទោះ​ជា​យ៉ាង​ណា ក្រុម​ស្រាវ​ជ្រាវ​បាន​និ​យាយ​ថា តួលេខ​សក្តា​​​នុ​ពល​​ទាំង​នេះចាំ​បាច់​​ត្រូវ​តែ​​បកស្រាយ​​​ដោយ​ប្រុង​​ប្រ​យ័ត្ន ហើយ​ការ​សិក្សា​ស្រាវ​ជ្រាវ​​បន្ថែម​ទៀត​លើ​ប្រ​ធាន​បទ​នេះ​គួរ​ត្រូវ​ធ្វើ​នៅ​ពេល​ក្រោយ ៕