ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ពេទ្យ​ត្បាញ​អាយ​នៅ​ខេត្តស្វាយរៀង​កំពុង​ត្រូវ​ព្រនង់​ហើយ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់​ថា បច្ចុប្បន្ន​នេះ​នៅ​មាន​អ្នក​រកស៊ី​ដើរ​ចាក់​ថ្នាំ​ជា​ច្រើន​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​ពី​ក្រសួងសុខាភិបាល​កំពុង​រកស៊ី​ដើរ​ចាក់​ថ្នាំ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ខេត្តស្វាយរៀង​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា…

ខេត្តស្វាយរៀង ៖ មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់​ថា បច្ចុប្បន្ន​នេះ​នៅ​មាន​អ្នក​រកស៊ី​ដើរ​ចាក់​ថ្នាំ​ជា​ច្រើន​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​ពី​ក្រសួងសុខាភិបាល​កំពុង​រកស៊ី​ដើរ​ចាក់​ថ្នាំ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ខេត្តស្វាយរៀង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩​ថា អ្នក​ដើរ​ចាក់​ថ្នាំ​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនេះ តែងតែ​លួចលាក់​ដើរ​ព្យាបាល និង​ចាក់​ថ្នាំ​តាម​ផ្ទះ ដោយ​ដាក់​ថ្នាំ​សេរ៉ូម ក្នុង​ថង់​តាម​កាបូប​ដាក់​ក្នុង​កន្ត្រក ឬ​ក្រោម​កែបម៉ូតូ​ជាដើម​… ។ កន្លង​មក​អ្នក​ទាំង​អស់នេះ​តែងតែ​បង្ក​គ្រោះថ្នាក់ និង​ស្លាប់​ដល់​អ្នកជម្ងឺ​ជា​ច្រើន ។

អាស្រ័យ​ហេតុនេះ ដើម្បី​ជៀសវៀង​មាន​គ្រោះថ្នាក់​បន្ត​ទៀត មន្ទីរ​សុខាភិបាល​ខេត្ត​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេល​មាន​ជំងឺ សូម​មេត្តា​កុំទៅ​ពិនិត្យ​ព្យាបាល​ជាមួយ​អ្នក​រកស៊ី​ដើរ​ចាក់​ថ្នាំ​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​តទៅ​ទៀត ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ចំណាំ មន្ទីរ​សុខាភិបាល​នឹង​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​រកស៊ី​ដើរ​ចាក់​ថ្នាំ គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត តាម​បណ្តាញសារព័ត៌មាន តាម​មណ្ឌល​សុខភាព និង​តាម​ឃុំ​សង្កាត់​នៅ​ក្នុង​ខេត្តស្វាយរៀង ។

មន្ទីរ​សុខាភិបាល​ខេត្ត សូម​ជម្រាប​ជូន​ផង​ដែរ ដល់​អ្នក​ដើរ​ព្យាបាល​ចាក់​ថ្នាំ​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងអស់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ ពីព្រោះ​មន្ទីរ​សុខាភិបាល​បាន​ណែនាំ​ហាមឃាត់ និង​បានឱ្យ​ធ្វើ​កិច្ចសន្យា​ច្រើន​ដង​រួច​មក​ហើយ​និង​មិន​អនុញ្ញាត​ឱ្យធ្វើ​កិច្ចសន្យា​ជា​បន្ត​ទៀត​ទេ ។

មន្ទីរ​សុខាភិបាល​ខេត្ត​បាន​រៀបចំ​បែបបទ​ធ្វើ​ពាក្យបណ្តឹង​ចំពោះ​លោក លោកស្រី ដែល​រកស៊ី​ដើរ​ចាក់​ថ្នាំ​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល ឬ​ពី​ក្រសួងសុខាភិបាល​ទាំងអស់ ក្នុង​ខេត្តស្វាយរៀង​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​នៅ​តុលាការ ។ អ្នកស្រុក​និយាយ​ថា ពេទ្យ​ដែល​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ តាម​ភូមិ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «​ពេទ្យ​ត្បាញ​អាយ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ