ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ទាស់សម្តីសោះ…ក៏​ចាក់សម្លា.ប់ដែរ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យជាឃាតករ​ចាក់​​សម្លាប់​បុរសម្នាក់​ត្រង់​​ចំណុច​ស្រែ​បង្គារ ស្ថិត​​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់​ ត្រូវ​បាន​​សមត្ថ​​កិច្ច​នគរបាល​​ឃាត់ខ្លួនបានហើយ នៅ​ថ្ងៃ​ទី​២៥​ ឧសភា​ នេះ…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យជាឃាតករ​ចាក់​​សម្លាប់​បុរសម្នាក់​ត្រង់​​ចំណុច​ស្រែ​បង្គារ ស្ថិត​​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់​ ត្រូវ​បាន​​សមត្ថ​​កិច្ច​នគរបាល​​ឃាត់ខ្លួនបានហើយ នៅ​ថ្ងៃ​ទី​២៥​ ឧសភា​ នេះ គឺ​ក្រោយ​​គេចខ្លួន​បាន​​​២ថ្ងៃ បន្ទាប់​សម្លាប់ជនរងគ្រោះ ។

សេចក្តីរាយការណ៍បន្តថា ​ជន​សង្ស័យមាន​​​ឈ្មោះ ប៉ា សុ​ផាត ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជាឆ្លុះ​ក្តាមថ្ម មាន​ទីលំនៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ប្រើ​ស្នរ​មុខ​បី​ផ្លែ​ដែក​មុត​ស្រួច​ចាក់ទៅ​លើ​ជន​រង គ្រោះ​​ឈ្មោះយឿ​ង អឹ​ម ភេទប្រុស​ អាយុ​៣៨​ឆ្នាំ​ ​មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ បណ្តាល​អោយ​ស្លាប់​នៅ​និង​កន្លែង ​។​

ប្រភពបន្តថា ចំពោះមូលហេតុ ​គឺ​ផ្តើម​ចេញ​ពី​ទំនាស់​ពាក្យសម្តីតែប៉ុណ្ណោះ ។​ (សម្រួលដោយ៖ ស្រីណា) ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ