ខេត្តក្រចេះ ៖ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ខេត្តក្រចេះបាននិយាយថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាអាណតិ្តទី៣ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ សម្រាប់ខេត្តក្រចេះមានបេក្ខភាពគណបក្សនយោបាយចំនួន៤ បានចូលធ្វើការប្រកួតប្រជែង ។ ខណៈការបោះឆ្នោតអសកលខេត្តក្រចេះក៏មានមណ្ឌលចំនួន៧មណ្ឌល សម្រាប់បោះឆ្នោត ដែលក្នុងនោះរួមមានមណ្ឌលខេត្ត១មណ្ឌល និងមណ្ឌលនៅតាមស្រុក និងក្រុងទាំង៦ ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះលោកអ៊ុង ស៊ីយឿន បានថ្លែងឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភានេះ ដោយលោកបានបញ្ជាក់ពីបេក្ខភាពគណបក្ស នយោនបាយដែលនិងត្រូវចូលរួមធ្វើការប្រកួតប្រជែកការបោះឆ្នោតអសកលនេះថា មាន៤ គណបក្សនយោបាយក្នុងនោះរួមមាន១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សខ្មែររួបរួមជាតិ ៣-គណបក្សហ្វុនស៊ីនប៉ិច និងទី៤-គណបក្សសញ្ជាតិកម្ពុជា ។
បើតាមលោកប្រធានលេខាធិការដ្ឋានរូបនេះបានអះអាងថា ដោយសារតែគណបក្សដែលជា បានចូលរួមការប្រកួតប្រជែងខាងលើសុទ្ធសឹងតែមានចរឹកចាស់ទុំផ្នែកនយោបាយ ទើបលោករំពឹងថា ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាថ្ងៃខាងមុខនេះ គឺដំណើរការទៅ យ៉ាងល្អប្រសើរ ។
បើទោះបីជាការការបោះឆ្នោតអសកលនេះ មិនមានការចូលរួមបោះពីប្រជាពលរដ្ឋ ពោល គឺមានការចូលរួមបោះតែក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងមុខតំណែងយ៉ាងណាក្តី តែការអនុវត្តយន្តការត្រូវបានលោកអ៊ុង ស៊ីយឿន អះអាងថា ខាង គ.ជ.ប បានរៀបផែនការច្បាស់ លាស់ ហើយការដំណើរការនីតិវិធី គឺធ្វើឡើងដូចការបោះឆ្នោតសកលយ៉ាងដូច្នោះដែរ ៕
ចែករំលែកព័តមាននេះ