ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ត្រូវ​រង្វាន់​ម្នាក់​ទៀត​ហើយ​នៅ​ខេត្ត​ត្បូងឃ្មុំ ឈ្នះ​ទឹកប្រាក់​១០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០ លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ដែល​មានសំណាង​ម្នាក់​ទៀត​ហើយ មានឈ្មោះ ស៊ឹង សយ ភេទ​ស្រី…

ទឹកប្រាក់ ១០០ លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ដែល​មានសំណាង​ម្នាក់​ទៀត​ហើយ មានឈ្មោះ ស៊ឹង សយ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

ថ្លែងប្រាប់​អ្នកតំណាង​ក្រុមហ៊ុន​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ អ្នកស្រី ស៊ឹង សយ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​មាន​អាការៈ​ដូច​ជា​ស្រេកទឹក និង​អស់កម្លាំង​ផង​នោះ អ្នកស្រី​បានឱ្យ​កូនស្រី​ទៅ​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​ចំនួន​មួយ​ដប លុះ​ពេល​មួល​គម្រប​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង​។

ភ្លាម​នោះ​អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​អ្នក​ផ្ទះ និង​អ្នក​ដែល​នៅ​ជិត​ខ្លួន​ឱ្យ​ជួយ​ពិនិត្យ​មើល រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។ អ្នកស្រី​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ​១០០​លាន​រៀល​នេះ នឹង​យក​មួយ​ចំនួន​សងបំណុល​គេ និង​ទិញ​រថយន្ត​តម្លៃ​សម​ល្មម​មួយ​ទុក​គ្រាន់​​ប្រើប្រាស់​ប្រចាំ​គ្រួសារ ហើយ​ទុក​មួយ​ចំណែក​ទៀត​សម្រាប់​ឱ្យ​កូន​រៀន​បន្ត​។

បន្ទាប់​ពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ចំនួន​១០០​លាន​រៀល​ពី​ក្រុមហ៊ុន​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំណោះ​ក្រុមហ៊ុន​តែ​បៃតង​អ៊ី​ឈី​តាន់​ដែល​បាន​បង្កើត​កម្ម​វិធីចែក​រង្វាន់​ប្រាក់​លាន​ដល់​អតិថិជន​ទូទៅ ជា​ពិសេស​ចំពោះ​អ្នកស្រី​តែ​ម្ដង ដែល​អាច​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​តទៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់​៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ