UN អញ្ជើញសម្តេច​តេ​ជោ​ថ្លែង​សុន្ទរកថា គន្លឹះ​ក្នុង​សន្និបាត​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក


រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការសហប្រជាជាតិ​បាន​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន​សែន ថ្លែង​សុន្ទរកថា គន្លឹះ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​នៅ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រទេស​ថៃ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​កាន់​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​( UN-ESCAP)​។

ក្រោម​មូលបទ «​ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន និង​ការ​ធានា​នូវ​បរិ​យា​ប័ន្ន​ភាព និង​សមភាព​» តប​តាម​អញ្ជើញ​របស់​លោកស្រី អា​មី​ដា សាល​ស៊ី​អា​ហ៍​អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់ UN-ESCAP ។

ប្រភព​បាន​បន្ត​ថា ដោយ​ទទួលស្គាល់​នូវ​សមិទ្ធផល​ដ៏​ធំធេង ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម (UN-ESCAP)​បាន​គោរព​អញ្ជើញសម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ថ្លែង​សុន្ទរកថា គ​ន្លឺះ​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​បទ ពិសោធ ន៍​របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ