ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេចក៏បោះបង់ តើមូលហេតុអ្វី?…​ខណៈ​របរចិញ្ចឹមចង្រិតខេត្តខ្លះកំពុង​​កាក់​កប

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្វី​ដ្បិត​តែ​របរ​ចិញ្ចឹម​ចង្រិត​លក់​ផ្តល់​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម ដល់​អ្នក​ដែលប្រកប​មុខរបរ​នេះ​ប ាន​កាក់កប​នៅ​ខេត្តបាត់ដំបង ប៉ុន្តែ​សម្រាប់​អ្នក​ចិញ្ចឹម​នៅ​ក្នុង​តំបន់​អ្នក​លឿង ក្នុងស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​ឯណេះ​វិញ បែរជា​នាំ​គ្នា​បោះបង់​មុខរបរ​នេះ​ចោល​ម្តង ។…

ខេត្តព្រៃវែង ៖ ថ្វី​ដ្បិត​តែ​របរ​ចិញ្ចឹម​ចង្រិត​លក់​ផ្តល់​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម ដល់​អ្នក​ដែលប្រកប​មុខរបរ​នេះ​ប ាន​កាក់កប​នៅ​ខេត្តបាត់ដំបង ប៉ុន្តែ​សម្រាប់​អ្នក​ចិញ្ចឹម​នៅ​ក្នុង​តំបន់​អ្នក​លឿង ក្នុងស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​ឯណេះ​វិញ បែរជា​នាំ​គ្នា​បោះបង់​មុខរបរ​នេះ​ចោល​ម្តង ។ មួយ​ៗ រហូត​មក​ដល់​ពេល​នេះ​គឺ​លែង​​មាន​អ្នក​ចិញ្ចឹម​ចង្រិត​ទៀត​ហើយ ។ តើ​មក​ពី​មូលហេតុ​អ្វី​ទៅ ? គួររំលឹកថា៖ ចង្រិត​​ងាយ​ស្រួល​​ចិញ្ចឹម​​​ ឆាប់​ទទួល​ផល​​ និងមាន​ទីផ្សារ​ល្អ​…

លោក ផង់ សា​វី មេ​ភូមិ​៦ ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ និង​ជា​អ្នក​ចិញ្ចឹម​ចង្រិត​ម្នាក់ ក្នុង​ចំណោម​អ្នក​ចិញ្ចឹម​ជា​ច្រើន​ទៀត បានឱ្យ​កោះសន្តិភាព​ដឹង​ថា កាលពី​ជាង​២​ឆ្នាំ​មុន នៅ​ក្នុង​តំបន់​អ្នក​លឿង​ទាំង
មូល មាន​អ្នក​ចិញ្ចឹម​ចង្រិត​ប្រមាណ​ជា​២០​នាក់​ឯណោះ ប៉ុន្តែ​អ្នកខ្លះ​ចិញ្ចឹម​ច្រើន អ្នកខ្លះ​ចិញ្ចឹម​តិច​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ។

លោក​មេ​ភូមិ​បាន​បន្ត​ទៀត​ថា មុខរបរ​ចិញ្ចឹម​ចង្រិត​នេះ រក​ប្រាក់​ចំណេញ​បាន​ច្រើន ដូច្នេះ​ហើយ​ទើប​មាន​អ្នក​ចិញ្ចឹម​ច្រើន​ដែរ ព្រោះ​ឃើញ​គេ​រកបាន​ចេះ​តែរ​កត​ៗ​គ្នា ។ ប៉ុន្តែ​ក្រោយ​ៗ​មក​ក៏​ចាប់ផ្តើម​បោះបង់​មុខរបរ​នេះ​ចោល​វិញ ម្តងម្នាក់​ៗ​រហូត​មក​ដល់​ពេល​នេះ គឺ​លែង​មាន​អ្នក​ចិញ្ចឹម​ហើយ រួម​ទាំង​រូប​លោក​ផ្ទាល់​ក៏​ឈប់​ចិញ្ចឹម​ដែរ ។

ចំពោះ​មូលហេតុ ដែល​ធ្វើ​ឱ្យ​គេ​បោះបង់​មុខរបរ​នេះ​ចោល ត្រូវ​បាន​លោក ផង់ សា​វី ក៏​ដូច​ជា​អ្នក​ចិញ្ចឹម​ផ្សេង​ៗ​ទៀត អះអាង​ដូច​ៗ​គ្នា​ថា គឺ​មក​ពី​កង្វះ​ពលកម្ម និង​កត្តា​ទីផ្សារ​ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង ។ ការ​ចិញ្ចឹម​ចង្រិត គឺ​ទាមទារ​ឱ្យ​អ្នក​ចិញ្ចឹម​ហត់នឿយ​ខ្លាំង​ក្នុង​ការ​មើលថែ​ទាំ និង​ឱ្យ​ចំណី តាំងពី​ពេល​បង្កាត់​ពូជ​ពង​ញាស់​ជា​កូន និង​រហូត​ដល់​ពេល​ចាប់​លក់ គឺ​ហត់​រហូត ។ ចំណែក​ក​ក្តា​ទីផ្សារ គឺជា​បញ្ហា​ធំ ពី​ដំបូង​ពុំ​មាន​ចង្រិត​ពី​ខាងក្រៅ​ចូល​មក​ប្រកួតប្រជែង​ទេ ។

ម្ល៉ោះហើយ​ចង្រិត​ដែល​ពួក​គាត់​ចិញ្ចឹម មិន​ត្រឹមតែ​លក់​នៅ​ក្នុង​តំបន់​អ្នក​លឿង​មួយ​នោះ​ទេ គឺ​ត្រូវ​បាន​នាំ​ចេញ​ទៅ​តាម​បណ្តា​ស្រុក និង​ខេត្ត​នានា​ជា​ច្រើន ពិសេស​គឺ​ភ្នំពេញ ដោយ​តម្លៃ​ចង្រិត​លក់​បាន​ក្នុង​១​គីឡូ ១​ម៉ឺន​២​ពាន់​រៀល ទៅ​១​ម៉ឺន​៥​ពាន់​រៀល ហើយ​មាន​ប៉ុន្មាន​លក់​អស់​ប៉ុណ្ណឹង មិន​ដែល​សល់​ទេ ។

លោក​ថា ជា​ពិសេស​គឺ​ពង​ចង្រិត មាន​ម៉ូយ​កុម្ម៉ង់​ទិញ​យក​ទៅ​ខេត្ត​ផ្សេង​ៗ​ម្តង​ៗ​រាប់​ពាន់​ចាន ក្នុង​១​ចាន​តម្លៃ​១​ដុល្លារ ។ ប៉ុន្តែ​២​ឆ្នាំ​ក្រោយមក ស្រាប់តែ​លេច​ចេញ​វត្តមាន​ចង្រិត​នាំ​មក​ពី​ខេត្តកំពង់ធំ ត្រូវ​ឈ្មួញ​យក​មក​លក់​ក្នុង​តម្លៃ​ថោក​ជាង ពី​៤​ទៅ​៥​ពាន់​រៀល​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម បាត់បង់​ប្រាក់​ចំណេញ​យ៉ាងច្រើន រហូត​ដល់​អស់​ទឹកចិត្ត​ចិញ្ចឹម ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ចង្រិត​កំពង់ធំ គ្រាន់តែ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម បាត់បង់​ប្រាក់​ចំណេញ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​បោះបង់ ឈប់​ប្រកប​មុខរបរ​នេះ​ទាំងអស់​គ្នា​នោះ គឺ​វត្តមាន​ចង្រិត​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដោយ​គេ​លក់​ក្នុង​តម្លៃ​ថោក​ខ្លាំង គឺ​១​គីឡូ​តែ​៦​ពាន់​រៀល​ប៉ុណ្ណោះ ខណៈ​ចង្រិត​ដែល​ពួក​គាត់​ចិញ្ចឹម​លក់​តម្លៃ​ដល់​ទៅ​១​ម៉ឺន​៣​ពាន់​រៀល គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី ។

ដោយសារ​កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម​បាត់បង់​ចំណូល ចិញ្ចឹម​លែង​ចំណេញ រហូត​ត្រូវ​បង្ខំចិត្ត​បោះបង់​មុខរបរ​នេះ​ចោល​ដល់​សព្វ​ថ្ងៃនេះ ។ ចំណែក​ចង្រិត​ដែល​លក់​តាម​ផ្សារ តាម​បេនឡាន និង​តាម​ដងផ្លូវ​រាល់​ថ្ងៃនេះ គឺជា​ចង្រិត​នាំ​មក​ពី​ខេត្តកំពង់ធំ ជា​ចង្រិត​ព្រៃ​ដែល​គេ​ចាប់​តាម​អំ​ពូ​ល​ភ្លើង​ហ្វា​ពេល​យប់ និង​ចង្រិត​នាំ​ចូល​ពី​វៀតណាម ដោយ​គេ​ទិញ​មក​តម្លៃ​៧​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ពេល​បំពង​រួច​លក់​ចេញ​ជា​កំប៉ុង ក្នុង​១​កំប៉ុង​២​ពាន់​ទៅ​៣​ពាន់​រៀល ឃើញ​ថា​ចំណេញ​គួរសម​ដែរ ។

ចំណែក​ឈ្មោះ លី គឹ​ម​ធឿ​ន អ្នកលក់​ចង្រិត​កន្តេសឡង់​នៅ​ក្បែ​រង្វង់​មូល ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង បាន​អោយ​ដឹង​ថា សព្វថ្ងៃ​ចង្រិត​ដែល​គាត់​លក់ គឺ​ទិញ​ពី​អ្នកស្រុក​ដែល​គេ​ដាក់​អំ​ពូ​ល​ភ្លើង​ចាប់​នៅ​តំបន់​ជ្រោយ​ដង ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្តាល និង​ទិញ​ពី​ឈ្មួញ​ដែល​នាំ​មក​ពី​ខេត្តស្វាយរៀង តាកែវ កំពង់ស្ពឺ និង​កំពង់ធំ​ផង​ដែរ ដែល​ចង្រិត​ទាំងនោះ​ខ្លះ​ជា​ចង្រិត​ចិញ្ចឹម ខ្លះ​ជា​ចង្រិត​ធម្មជាតិ​ដែល​គេ​ដាក់​អំ​ពូ​ល​ភ្លើង​ចាប់ ហើយ​ជា​មធ្យម​ក្នុង​១​ថ្ងៃ​គាត់​អាច​លក់​បាន​ប្រមាណ​ជា​១០​គីឡូ​ចង្រិត ។

គាត់​ថា​ប៉ុន្តែ​បើ​នៅ​ខាង​មុខ​ហាង​នំប៉័ង​រស្មី​អង្គរ​ផ្លូវជាតិ​លេខ​១ ជា​កន្លែង​ដែល​មាន​រថយន្ត​តាក់ស៊ី​ចូល​ចត​ច្រើន ក្រុម​អ្នកលក់​ចង្រិត​ប្រមាណ​ជា​២០​នាក់ អាច​លក់​បានជា​មធ្យម​ក្នុង​១​ថ្ងៃ​៥០០​គីឡូ ហើយ​បើ​នៅ​ថ្ងៃ​បុណ្យ​ថ្ងៃ​ឈប់​សំរាក មាន​អ្នកដំណើរ​ច្រើន គឺ​គេ​អាច​លក់​បាន​រហូត​ដល់​ទៅ​១០០០​គីឡូ​ឯណោះ​ក្នុង​១​ថ្ងៃ ដែល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​ចូល​ចិត្ត​ហូប​ចង្រិត​ណាស់ ។

បើ​យោង​តាម​ការ​រៀបរាប់​របស់​ក្រុម​អ្នក​ចិញ្ចឹម​ចង្រិត បាន​ប្រាប់​អោយ​ដឹង​ថា ការ​ចិញ្ចឹម​ចង្រិត​មិនសូវ​ជា​ពិបាក​ប៉ុន្មាន​ទេ គេ​រៀបចំ​តែ​ម្តង​គឺ​រួចរាល់​ហើយ ដោយ​ពី​ដំបូង​គេ​ត្រូវធ្វើ​អាង​ចង្រិត ដែល​ធ្វើ​អំពី​ថ្ម​រៀប​ឥដ្ឋ​កម្ពស់​កន្លះ​ម៉ែត្រ ទទឹង​១​ម៉ែត្រ បណ្តោយ​៣​ម៉ែត្រ ហើយ​យក​ពង​ចង្រិត​មក​ដាក់​ក្នុង​អាង គ្រប់​អោយ​ជិត​រហូត​ដល់​វា​ញាស់ ទើប​ចាប់ផ្តើម​ដាក់​ចំណី និង​ប្រើ​ពេលវេលា​តែ​៤០​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​វា​ពង​រួច​ហើយ គេ​អាច​ចាប់​វាល​ក់បាន​ហើយ និង​លក់​បាន​ទាំង​មេ​និង​ពង ។

ចំណែក​ចំណី​របស់​វា​មិន​ពិបាក​រក​នោះ​ទេ គឺ​វា​ស៊ី​ត្រកួន និង​ស្លឹក​សាវម៉ាវ​ព្រៃ ព្រមទាំង​កន្ទក់​លាយ​ជាមួយ​ចំណី​សត្វ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ និង​ទឹក​ឱ្យ​វា​ផឹក​ជា​ប្រចាំ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការងារ​នេះ ទាមទារ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រូវ​នៅ​ជាមួយ និង​មើលថែ​ទាំ​វា​អោយ​បាន​ដិត​ដល់ និង​ជា​រៀងរាល់ថ្ងៃ ព្រោះ​បើ​មិន​ដូច្នេះ​ទេ វា​និង​ក្លាយទៅជា​ចំណី​របស់​សត្វ​ជីងចក់ និង​កណ្តុរ​អស់​ជា​មិន​ខាន ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ