ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​សរ​ហូត​ដល់​ខាត​អាយុ

4 ឆ្នាំ មុន

តាំងពី​បដិវត្ត​ស្មា​ត​ហ្វូ​ន​បាន​ចាប់ផ្តើម​មក មានការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ស្មា​ត​ហ្វូ​ន​លើ​សុខភាព និង​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​ដូច​ជា​ភ្នែក និង​ខួរក្បាល​របស់​អ្នក​ប្រើប្រាស់​ជាដើម​។ ការ​សិក្សា​ទាំងនេះ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​រវាង​ស្មា​ត​ហ្វូ​ន និង​ដូ​ហ្វា​មីន (Dopamine) ដែល​ជា​ធាតុគីមី​ចេញពី​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារ​ម្ម​ណ័​រីករាយ តែ​វា​ក៏​ជា​កត្តា​បង្ក​ឲ្យ​មានការ​ញៀន​ផង​ដែរ​។ ការ​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា​កម្មវិធី​ទូរស័ព្ទ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចេញ​ដូ​ហ្វា​មីន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មិន​អាច​ដក​ដៃ​ចេញពី​ទូរស័ព្ទ​របស់​ពួក​គេ​បាន​។…

តាំងពី​បដិវត្ត​ស្មា​ត​ហ្វូ​ន​បាន​ចាប់ផ្តើម​មក មានការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ស្មា​ត​ហ្វូ​ន​លើ​សុខភាព និង​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​ដូច​ជា​ភ្នែក និង​ខួរក្បាល​របស់​អ្នក​ប្រើប្រាស់​ជាដើម​។ ការ​សិក្សា​ទាំងនេះ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​រវាង​ស្មា​ត​ហ្វូ​ន និង​ដូ​ហ្វា​មីន (Dopamine) ដែល​ជា​ធាតុគីមី​ចេញពី​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារ​ម្ម​ណ័​រីករាយ តែ​វា​ក៏​ជា​កត្តា​បង្ក​ឲ្យ​មានការ​ញៀន​ផង​ដែរ​។

ការ​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា​កម្មវិធី​ទូរស័ព្ទ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចេញ​ដូ​ហ្វា​មីន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មិន​អាច​ដក​ដៃ​ចេញពី​ទូរស័ព្ទ​របស់​ពួក​គេ​បាន​។
ប៉ុន្តែ​យោង​តាម​សេចក្តីរាយការណ៍​មួយ​ពី New York Times បាន​ឲ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ក៏​បង្ក​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចេញ Cotisol ដែល​ជា​អរ​ម៉ូ​ន​បញ្ចេញ​ឡើង​ពេល​ដែល​មនុស្ស​មាន​អារម្មណ៍​ស្ត្រេ​ស​ឬ​ភ័យ​ខ្លាច​។

Google បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា ស្មា​ត​ហ្វូ​ន​ដែល​មាន​សុទ្ធតែ​កម្មវិធី​ប្រព័ន្ធ​សង្គម អ៊ីមែល និង​ព​ត៌​មាន​អាច​បង្កើត​ជា​អារម្មណ៍​ថា​អ្នកមាន​កាតព្វកិច្ច​ដើម្បី​ចូល​មើល​វា និង​អាច​បង្ក​ឲ្យ​មាន​អារម្មណ៍​ស្ត្រេ​ស​កើតឡើង​។

លោក David Greenfrield ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​មួយ​រូប​នៅ​សាកលវិទ្យាល័យ Connecticut បាន​ប្រាប់​ដល់ New York Times ថា កម្រិត Cortisol អាច​នឹង​កើនឡើង​ពេល​ដែល​អ្នក​មើលឃើញ​ទូរស័ព្ទ ឬ​ពេល​ដែល​ទូរស័ព្ទ​នៅ​ជិត​ខ្លួន ឬ​ពេល​ដែល​អ្នក​លឺ​សម្លេង​វា ឬ​គិត​ពី​វា​។

កំណើន​នៃ​កម្រិត Cortisol ខុស​ពី​ធម្មតា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​វា​មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​កាត់​បន្ថយ​អាយុជីវិត​ថែម​ទ​ផត​ផង និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​ដូច​ជា​ជម្ងឺ​បាក់ទឹកចិត្ត លើស​ទម្ងន់ ទឹកនោមផ្អែម និង​ជម្ងឺ​បេះដូង​ជាដើម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ