ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​សង្ស័យ​ករណី​នេះ​…​បុរស​ម្នាក់​ដេក​ស្លា.ប់ និង​របួស​មុត​៣​រន្ធ​នៅ​ជាប់​នឹង​ខ្លួន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា​២០១៩​នេះ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ យឿ​ង អឹ​ម អាយុ​៣៨​ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា​២០១៩​នេះ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ យឿ​ង អឹ​ម អាយុ​៣៨​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ជាមួយនឹង​ស្នាម​របួស មុត​ដោយ​អាវុធ​មុខស្រួច​ចំនួន​៣​រន្ធ​នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ នៅ​ចំនុច​លើ​ទំនប់​ជាប់​ស្រែ​បង្គារ ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពិនិត្យ​សាកសព​រួច​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុកបានអោយ​ដឹងថា អាច​ជា​ករណី​ឃាតកម្ម​ជាក់ស្តែង ​ព្រោះនៅ​លើ​ខ្លួន​ជន​រង​គ្រោះ គឺ​មាន​ស្នាក​ស្នាម​មុត ដោយ​អាវុធ​ចុង​ស្រួច​បី​រន្ធ​ចាក់​ក្នុង​ពេល​តែ​មួយ (​សង្ស័យ​ជា​ស្នរ​មុខ​បី​) ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ចាប់​ជន​ដៃដល់​មក​កាត់ទោស​តាម​ច្បាប់ ស្រប​ពេល​ដែល​អត្តសញ្ញាណ​ត្រូវ​បាន​កំណត់​បាន​ខ្លះៗ​ហើយ ៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ