ឃើញ​ទ្វារ​បន្ទប់​នាង​អត់​ចាក់សោ ស្រាប់តែ​ចូល​ទៅ​មានអី​…​ចាប់​បាន​តែ​ម្តង(មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​បន្លំ​ខ្លួន ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​បាន​ចំនួន​៤​គ្រឿង ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​ជាប់រវល់​ហាល​ខោអាវ ប៉ុន្តែ​ពេល​លួច​បាន​បែរជា​រត់​មិន​រួច​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល ដើម្បី​សួរនាំ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ កុ​ល បូ​រី អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ទ្រព្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រែក​ឃុំ​ជី​មាន់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទូ ស្រស់ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល កន្លែង​កើតហេតុ ។ ដោយឡែក​ទូរស័ព្ទ​ចំនួន​៤​គ្រឿង ត្រូវ​បាន​ដកហូត​មក​វិញ​ហើយ​ដែរ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​ដែល​បោកគក់​ខោអាវ​រួច​ហើយ​នាង​បាន​យក​ទៅ​ហាល​នៅ​ដី​វាល​ក្បែរ​ផ្ទះ​ជួល​នោះ​ដែរ ហើយ​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​ដែល​ជា​របស់​នាង​និង​មិត្តភក្ដិ​ផង​មិន​បាន​យក​តាម​ឡើយ គឺ​ទុក​នៅ​លើរាន​កុងម៉ា​ក្នុង​បន្ទប់ រួច​បាន​ទាញ​ទ្វារ​បន្ទប់​បិទ ។ លុះ​ក្រោយ​ពេល​ចេញ​ទៅ​ហាល​ខោអាវ​រួចរាល់​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​បន្ទប់​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​ចំហរ និង​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​នៅ​ខាង​មុខ​បន្ទប់ ។ ពេល​នោះ​នាង​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ ស្រាប់តែ​បាត់​ទូរស័ព្ទ​អស់ពី​លើរាន​កុងម៉ា ទើប​សាកសួរ​ជនសង្ស័យ​រក​ទូរស័ព្ទ​ពេល​នោះ​ជន​ខាងលើ​បាន​ឆ្លើយ​មិន​ប្រក្រតីរ​ដឹប​រដុប ហើយ​អ្នក​ជិតខាង​បាន​ជួយ​ឆែក​មើល​ស្រាប់តែ​ឃើញ​ទូរស័ព្ទ​ទាំង​៤​គ្រឿង​ក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​ហើយ​ជន​នេះ​បាន​សារភាព​ថា ដោយសារ​តែ​ម៉ូតូ​អស់​សាំង​គ្មាន​លុយ​ចាក់ និង​អត់​លុយ​ចូល​លេង​ក្លឹ​ប​ផង ម្យ៉ាង​ឃើញ​ទ្វារ​បន្ទប់​ខាងលើ​អត់​ចាក់សោរ​ផង​មានឱកាស​ល្អ​ក៏​ចូល​ទៅ​លួច​ទូរស័ព្ទ ដើម្បី​យក​ទៅ​លក់​យក​លុយ​ចាយ ប៉ុន្តែ​ត្រូវ​ម្ចាស់​ទាន់​ចាប់ខ្លួន​បែប​នេះ ៕ (កែសម្រូលដោយ ៖ សុឃាក់)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ