ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​សរសេរ​លើ​សៀវភៅ​៣​សន្លឹក​ទុក​…មុន​យក​កាំភ្លើង​ប្តី​បា.ញ់​ខ្លួនឯងក្នុងឡាន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកស្រី​បាន​បន្សល់​ទុក​សំបុត្រ​១​ច្បាប់ ដែល​សរសេរ​លើ​ក្រដាស​សៀវភៅ​៣​សន្លឹក​រៀប​រាប់​ពី​ការ​ទ្រាំ​លែង​បាន​តទៅ​ទៀត ទើប​ជ្រើសរើស​យក​វិធីដោយការស្លាប់​នេះ ។ គួររលឹកថា ស្ត្រី​រូបនេះ បាន​​ធ្វើ​អត្តឃាត​ដោយ​យក​កាំភ្លើង​របស់​ប្តី​ ដែល​ទុក​ក្នុង​រថយន្តមក​បាញ់​សម្លាប់​ខ្លួន…

ខេត្តកណ្តាល ៖ អ្នកស្រី​បាន​បន្សល់​ទុក​សំបុត្រ​១​ច្បាប់ ដែល​សរសេរ​លើ​ក្រដាស​សៀវភៅ​៣​សន្លឹក
​រៀប​រាប់​ពី​ការ​ទ្រាំ​លែង​បាន​តទៅ​ទៀត ទើប​ជ្រើសរើស​យក​វិធីដោយការស្លាប់​នេះ ។ គួររលឹកថា ស្ត្រី​
រូបនេះ បាន​​ធ្វើ​អត្តឃាត​ដោយ​យក​កាំភ្លើង​របស់​ប្តី​ ដែល​ទុក​ក្នុង​រថយន្តមក​បាញ់​សម្លាប់​ខ្លួន កាលពី​ថ្ងៃ​ទី​
២០ ឧសភា​​ វេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀល​ នៅចំណុច​កំពង់ទឹក​ទន្លេ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រស្រុក
​​ល្វាឯម ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហេង សុផល អធិការ​នគរបាល​ស្រុកល្វាឯម ។

ស្ត្រី​ដែល​ធ្វើ​អត្តឃាត​នេះ​ឈ្មោះ ណុ​ប វ​ណ្ណី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​មាស
ឃុំ​អរិយ​ក្សត្រ មាន​ប្តី​ឈ្មោះ អ៊ុ​ក ជីវ៉ា អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​នគរបាល​ឋានៈ​នាយ​ផ្នែក​ការិ យាល័យ​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិវិធី នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ ។

លោក​អធិការ ហេង សុផល ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ អ្នកស្រី ណុ​ប វ​ណ្ណី បាន​ទៅ​ងូតទឹកលេង​នៅ​ទន្លេមេគង្គ​ចំណុច​កោះ​ខ្សាច់ជាមួយ​ប្តី និង​កូន​ចំនួន​៣​នាក់​ គឺ ង៉ែត ជីវ៉ា វ៉ា​ន់​នី​តា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ង៉ែត វ៉ា​ន់​នី​កា ភេទ​ស្រី អាយុ​៩​ឆ្នាំ និង ង៉ែត ជីវ៉ា​យុ​ត្ថា​គ​ង្គ ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង​ក្មួយ​ស្រី​ចំនួន​២​នាក់​គឺ សេង សុខ​លាង អាយុ​១៣​ឆ្នាំ និង គង់ ស្រី​ឡែ​ន អាយុ​១៣​ឆ្នាំ​ដូច​គ្នា ។

ប៉ុន្តែ​ពេល​ទៅ​ងូតទឹក​ទន្លេ​នោះ អ្នកស្រី ណុ​ប វ​ណ្ណី មិន​បាន​ចុះ​ងូត​ទេ ​គឺ​សម្រាក​ក្នុង​រថយន្ត លុះដល់​ម៉ោង​ជាង​៤​រសៀល ពេល​ប្តី​ឡេ​ី​ង​ពី​ងូត ទឹក​វិញ​មក​ដល់​រថយន្ត ស្រាប់តែ​ឃើញ​ប្រពន្ធ​ដេក ហេ​ី​យ​មាន​ឈាម​ហូរ​លេ​ី​ដៃស្តាំ​នៅ​ក្នុង​រថយន្ត​ដោយ​ដៃស្តាំ​គង​លេ​ី​ភ្លៅ​ឆ្វេង និង​កាំ​ភ្លេ​ី​ង​ខ្លី​ជ្រុះនៅ​ក្បែរ​ភ្លៅ​ឆ្វេង និង​ស្នាម​គ្រាប់​កាំ​ភ្លើង​បាញ់​ចំ​សៀតផ្កា​ខាងស្តាំ​ដោយ​មាន​គ្រាប់​បៀម​ជាប់​ចំណុច​ថ្ងាស ។

ភ្លាម​នោះ បុរស​ជា​ប្តី​បាន​ដឹក​ប្រពន្ធ​មក​ផ្ទះ ហេ​ី​យ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​អរិយ​ក្សត្រ ។ តាម​ប្អូនស្រី​ប​ង្កេ​ី​ត
គឺ​អ្នកស្រី ណុ​ប ស្រី​រ័​ត្ន និយាយ​ថា បងស្រី​ធ្វើ​អត្តឃាត​ព្រោះតែ​មាន​ជំងឺ​វះ​ក និង​ដោយ​ភាព​រ៉ាំរ៉ៃ​នៃ​ជំងឺ​ពិបាក​ទ្រាំ និង​ចង់​សម្លាប់​ខ្លួន​ជា​ច្រេ​ី​ន​លេ​ី​កមក​ហេ​ី​យ​កាលពីមុន ។ ​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ