ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចគាស់ដំឡូង​គេជិត១ហិកតាលើកដាក់​ឡាន​ ឃាត់សួរ…​​អ្នកលួចថា​ដំឡូង​គាត់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​បាន​ទៅ​លួច​គាស់​ដំឡូង​មី​គេ​ទាំង​កណ្ដាល​យប់​អស់​ជិត​១​ហិក​តា លុះ​ម្ចាស់​ទៅ​ឃើញ​កំពុង​លើក​ដំឡូង​ដាក់​រថយន្ត​ច្នៃ ក៏​​ប្ដឹង​ឱ្យកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ នៅ​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​ឧសភា នៅ​ក្នុង​ចំការ​មួយ​កន្លែង ​ក្នុងភូមិ​កុយ​វែង…

ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​បាន​ទៅ​លួច​គាស់​ដំឡូង​មី​គេ​ទាំង​កណ្ដាល​យប់​អស់​ជិត​១​ហិក​តា លុះ​ម្ចាស់​ទៅ​ឃើញ​កំពុង​លើក​ដំឡូង​ដាក់​រថយន្ត​ច្នៃ ក៏​​ប្ដឹង​ឱ្យកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ នៅ​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​ឧសភា នៅ​ក្នុង​ចំការ​មួយ​កន្លែង ​ក្នុងភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ​ ។

លោកប៉ា​ង ហៀ​ង អធិការ​ស្រុក​គាស់​ក្រឡបាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ហៃ សិលា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ​ ។ ជន​នេះ​ត្រូវ​កម្លាំង​​​លោក​ចុះ​ទៅ​ឃាត់ខ្លួន ខណ​:​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ នៅ​ក្នុង​ចំការ​ដំឡូង​មី របស់​ឈ្មោះ​ម៉ា ឡា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប​ល្ល័​ង្គ ឃុំ​គាស់​ក្រឡ​។

លោក​អធិការ​បាន​ប្រាប់​ថា ជនសង្ស័យ​បាន​លួច​គាស់​ដំឡូង​មី​ក្នុង​ចំការ​ជន​រង​គ្រោះ​ទាំង​កណ្ដាល​យប់​អស់​ជិត​១​ហិក​តា បាន​ដំឡូង​មី​ជាង​៣០​កា​រ៉ុ​ង លុះ​ព្រឹក​ឡើង​ពេល​ម្ចាស់​ទៅ​ចំការ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​លើក​ដំឡូង​ដាក់​លើ​រថយន្ត​ច្នៃ ទើប​គាត់​ប្ដឹង​សមត្ថកិច្ច​របស់​លោក​​ឱ្យជួយ​អន្តរា​គម​ន៍ ឃាត់​ទាំង​មនុស្ស​ទាំង​រថយន្ត និង​វត្ថុ​តាង​យក​មក​កាន់​អធិការ​ ដើម្បី​សួរនាំ​តែ​ម្ដង​ទៅ ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ បើ​តាម​ការ​ស្រង់​សំដី​ពី​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​ហៃ សិលា បាន​ផ្ដល់​ចម្លើយ​ដំបូង​ថា ដំឡូង​នោះ​ជា​របស់​ខ្លួន​អ្នក​ដាំ ហើយ​ខ្លួន​មិន​បាន​ទៅ​ដក​ដំឡូង​គេ​ទេ ​។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ឆ្លើយ​ដោះសារ​របស់​ជនសង្ស័យ ដោយឡែក​ ម្ចាស់​ដំឡូង​មី​ឈ្មោះ​ម៉ា ឡា វិញ​ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ដំឡូង​មីនោះ​ជា​របស់​គាត់ ដែល​គាត់​បាន​ជូ​ល​ដី​ពី​មន្ត្រី​យោធា​ម្នាក់​ដាំដំឡូង​មីនេះ​ ។

លោក​ម៉ា ឡា បាន​និយាយ​ទៀត​ថា គាត់​មិន​បាន​ដឹងថា ជនសង្ស័យ​ខាងលើ​ចូល​ទៅ​លួច​គាស់​ដំឡូង​មី​គាត់​តាំងពី​ពេល​ណា​ទេ តែ​អាច​លួច​គាស់​នៅ​ពេល​យប់​ស្ងាត់ លុះ​នៅ​ថ្ងៃ​ទី​២០ ឧសភា ពេល​គាត់​ដើរទៅ​ចំការ​ស្រាប់តែ​ភ្ញាក់ខ្លួន​ព្រើត ដោយសារ​ឃើញ​ស្នាម​គាស់​ថ្មី​ៗ​អស់​ជិត​១​ហិកតា តែ​ភ្លាម​នោះ​ក៏​ឃើញ​មាន​មនុស្ស​កំពុង​លើក​ដំឡូង​មី​ដាក់​រថយន្តច្នៃ ​នៅ​កណ្ដាល​ចំការ ទើប​ខ្លួន​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម៍តែម្តង ។

ពាក់ព័ន្ធ​នឹង​ចម្លើយ​ជនសង្ស័យ ​ដែល​អះអាង​ថា ដំឡូង​មីនោះ​ជា​របស់​ខ្លួន បើ​តាម​សាក្សី​នានាក៏​ដូច​ជា​ម្ចាស់​ដំឡូង​មី​(​ជន​រង​គ្រោះ​) ខាងលើ​នេះ​ បាន​ទម្លាយ​អំពី​ប្រវត្តិ​ដីចំការ​ដាំដំឡូង​នេះ​ថា កាល​ដើម​ឡើយ​ដី​នោះ​ជា​ដី​ទំនាស់ ​រវាង​ជនសង្ស័យ​ឈ្មោះ​ហៃ សិលា ជាមួយ​មន្ត្រី​យោធា​ម្នាក់​(​ម្ចាស់​ដី​បច្ចុប្បន្ន​) ​រហូត​ប្ដឹងប្តល់​គ្នា​ដល់​តុលាការ​ទៀត​ផង​។

ប្រភព​ដដែល​​បញ្ជាក់​ថា ការ​ដឹក​ដៃ​គ្នា​ឡើង​តុលាការ​រវាង​ភាគី​ទាំង​២​នេះ តុលា​ការ​បាន​សម្រេច​កាត់​ឲ្យ​ខាង​ភាគី​ជនសង្ស័យ​នេះ​ចាញ់ក្ដី​មន្ត្រី​យោធា​នោះ ហើយ​ចាប់ពី​ពេល​នោះ​មក​ជន​សង្ស័យ​គ្មានសិទ្ធ​ិប៉ះពាល់​ដីចំការ​នោះ​ទៀត​ទេ រីឯ​ភាគី​ឈ្នះក្ដី​បាន​ជួល​ដី​នោះ​ឲ្យ​ទៅ​គេ​ដាំ​ដំណាំ​រាល់​ឆ្នាំ​រហូត​មក​ ។ នេះ​ជា​ប្រវត្តិ​ដីចំការ ដែល​ជនសង្ស័យ​អះអាង​ថា ដំឡូង​មី​ដែល​ខ្លួន​លួច​គាស់​របស់​គេ​អស់​ជិត​១​ហិក​តា​នោះ ​ជា​ដំឡូង​របស់​ខ្លួន​។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ដែរ​ថា បើ​ទោះជា​ជនសង្ស័យ​អះអាង​ថា ជា​ដំឡូង​ដែល​ខ្លួន​ដាំ​ក្ដី តែ​រហូត​ពេល​នេះ ​មិន​មាន​សាក្សី​ណា​ម្នាក់​បានដឹង​ ឬ​ជួយ​ឆ្លើយ​ដោះ​បន្ទុក​ជនសង្ស័យ​ទេ ព្រោះ​ដំឡូង​មីនោះ​ជា​របស់​ជន​រង​គ្រោះ ហើយ​មាន​សាក្សី​ជា​ច្រើន​បានដឹង​រឿង​នេះ​ ។

លោក​បាន​បន្ថែម​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ច្នៃ១​គ្រឿង​ និង​ដំឡូង​មី​ជាង​៣០​កា​រ៉ុ​ង ហើយ​ពេល​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ដ ើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ហើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ