រលំសង្កត់ផង ខូចខាតផ្ទះច្រើនខ្នងផង នៅទួលសង្កែ (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រោយពេលមេឃភ្លៀង និងខ្យល់កន្ត្រាក់រួចមក បានបណ្តាលឱ្យរលំបង្គោលភ្លើងសង្កត់លើរថយន្តធុនធំសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A-២២២៧ និងបណ្តាលឱ្យរងការខូចខាតផ្ទះចំនួន៩ខ្នង នៅផ្លូវ១៨០០ ក្រុមទី៣ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ព្រមទាំងបណ្តាលឱ្យរលំដើមឈើ១ដើម និងរងការខូចខាតប៉ុស្តិ៍សន្តិសុខយាមនៅតាមផ្លូវចូលបូរីអង្គរ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៧២៩ ក្រុម៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមសេចក្តីរាយការណ៍បានបន្តថា ដើមឈើធំៗចំនួន៤ដើមតាមសួនច្បារផ្លូវចូលបុរីអង្គរ ក៏ត្រូវខ្យល់បក់បោកបណ្តាលឱ្យរលំផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)





















ចែករំលែកព័តមាននេះ