ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​៥​យ៉ាង​របស់​ព្រះ​សម្ពុទ្ធគ្មានអ្វីប្រៀបបាន

4 ឆ្នាំ មុន

កម្លាំង​របស់​ព្រះ​បរម​សាស្តា​៥​យ៉ាង ដែល​ដុះ​ចេញពី​សន្តាន​ពិតប្រាកដ​កុំ​ថា​ឡើយ​មនុស្សលោក សូ​ម្បី​តែ​ទេវតា​ក៏​មិន​អាច​ប្រៀប​នឹង​ព្រះ​អង្គ​បាន​ដែរ ។ កម្លាំង​ទាំង​៥​យ៉ាងនោះ​គឺៈ ១-​សទ្ធា​ពល កម្លាំង​សទ្ធា គឺ​ជឿជាក់​ច្បាស់លាស់​ណាស់ ២-​ហិរិ​ពល កម្លាំង​ហិរិ…

កម្លាំង​របស់​ព្រះ​បរម​សាស្តា​៥​យ៉ាង ដែល​ដុះ​ចេញពី​សន្តាន​ពិតប្រាកដ​កុំ​ថា​ឡើយ​មនុស្សលោក សូ​ម្បី​តែ​ទេវតា​ក៏​មិន​អាច​ប្រៀប​នឹង​ព្រះ​អង្គ​បាន​ដែរ ។ កម្លាំង​ទាំង​៥​យ៉ាងនោះ​គឺៈ

១-​សទ្ធា​ពល កម្លាំង​សទ្ធា គឺ​ជឿជាក់​ច្បាស់លាស់​ណាស់

២-​ហិរិ​ពល កម្លាំង​ហិរិ សេចក្តី​ខ្មាស​អំពើអាក្រក់

៣-​ឱត្តប្ប​ពល កម្លាំង​ឱត្តប្បៈ សេចក្តី​ខ្លាច​បាប

៤-​វិ​រិ​យ​ពល កម្លាំង​ព្យាយាម យក​ការ​ព្យាយាម​ជា​ធំ

៥-​បញ្ញា​ពល កម្លាំង​ប្រាជ្ញា មាន​បញ្ញា​ច្រើន​លើស​មនុស្ស និង​ទេវតា ។

កម្លាំង​ទាំង​៥​យ៉ាងនេះ​តែង​ស្ថិត​នៅ​ក្នុង​បេះដូង​ព្រះ​អង្គជា​និច្ច ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​មិន​លះបង់ គឺ​ប្រតិបត្តិ​រហូត​ដល់​ទ្រង់​ចូល​កាន់​ព្រះ​និព្វាន​។