ស្វាយកែវ​រមៀត​ខ្មែរ​សម្រុក​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ជាង​១​ម៉ឺន​តោន


រាជធានី​ភ្នំពេញ ៖ ស្វាយកែវ​រមៀត​ខ្មែរ​ឆ្នាំ​នេះ​សម្រុក​នាំ​ចេញ​ទៅ​វៀត​ណាម​ច្រើន​ជាង​ទៅ​ថៃ​និង​ចិន បន្ទាប់​ពី​រោងចក្រ​នៅ​វៀតណាម​ចំនួន​៣​បាន​ចុះ​កុងត្រា​ទទួលយក​ផ្លែស្វាយ​ពី​កម្ពុជា​ប្រមាណ​ជាង​១​ម៉ឺន​តោន​សម្រាប់​ធ្វើការ​កែ​ច្នៃ​នាំ​ចេញ​បន្ត​ទៅ​ទីផ្សារ​ទី​៣​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក អុ​ិ​ន ឆាយ​វ៉ា​ន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់ ផ្តើម​ប្រមូល​ផល​និង​នាំ​ចេញ​កាលពី​តុលា ឆ្នាំ​២០១៨ រហូត​មក​ដល់ ខែឧសភា​ឆ្នាំ​២០១៩​នេះ ស្វាយកែវ​រមៀត​ខ្មែរ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​សម្រាប់​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ចំនួន​បី​បាន​ប្រមាណ​១២.០០០​តោន តែ​នៅ​ឆ្នាំ​ក្រោយ​សមាគម​នឹង​បង្កើន​កុងត្រា​ឱ្យ​កើន​ដល់​៥​ម៉ឺន​តោន រួម​ទាំង​រោងចក្រ​នៅ​ក្នុងស្រុក​និង​រោងចក្រ​ក្រៅ​ស្រុក​។ តាម​ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ ឲ្យ​ដឹង​ថា រោងចក្រ​ទាំង​៣ ហ៊ាន​ធ្វើ​កុងត្រា​ជាមួយ​សមាគម​ទទួល​ទិញ​ស្វាយកែវ​រមៀត​ពី​កម្ពុជា​លើស​ពី​ជាង​១២.០០០​តោន តែ​ដោយសារ​ស្វាយកែវ​រមៀត​របស់​កសិករ​ភាគច្រើន​មាន​ជាប់​ទៅ​ដោយ​ថ្នាំ​គីមី​ដែល​គេ​ហាមឃាត់​។

លោក អ៊ិ​ន ឆាយ​វ៉ា​ន បាន​បន្ត​ថា «​ដោយសារ​តែ​យើង​អត់​ហ៊ាន​ទទួល​កុងត្រា​ច្រើន​ពី​រោងចក្រ​ទៅ​តាម​ការ​ចង់បាន​របស់​ពួក​គេ​នោះ​ទេ​។ ព្រោះ​ផលិត​របស់​យើង​ពុំ​ទាន់​ប្រមូល​ស្វាយ​ដែល​មិន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​បាន​ចំនួន​ច្រើន​នោះ​ទេ បើ​ទោះបី​ការ​ផលិត​របស់​យើង​ក្នុង​មួយ​ឆ្នាំ​ៗ​វា​មាន​ពី​ចន្លោះ​៧០​ម៉ឺន​តោន ទៅ​១​លាន​តោន ក៏​ប៉ុន្តែ​យើង​មិន​អាច​នាំ​ចេញ​វា​ទាំងអស់​បាន​ទេ ដោយសារ​តែ​៩៥% ជា​ស្វាយ​ដែល​មាន​សារធាតុ​ហាមឃាត់ ហើយ​កន្លង​មក​សមាគម​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សារធាតុ​ហាមឃាត់​នេះ​ទៅ​ឱ្យ​ប្រជា​កសិករ​បានដឹង​អស់​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ​»​។ លោក​បន្ត​ថា «​ឆ្នាំ​នេះ​តម្លៃ​ស្វាយ​ក្រៅ​កញ្ចប់​ថ្លៃ​ជាង​ឆ្នាំទៅ ។ ឆ្នាំទៅ​ខ្ញុំ​ទិញ​តែ​៧០០​រៀល​តែ​នៅ​ឆ្នាំ​សមាគម​ហ៊ាន​ទិញ​ដល់​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយសារ​យើង​មាន​តម្លៃ​កុងត្រា​ជាមួយ​រោងចក្រ​នៅ​ខាងក្រៅ​ប្រទេស​»​។

តាម​ប្រធាន​សមាគម​រូប​នេះ​ថា «​តម្លៃ​ស្វាយកែវ​រមៀត​នៅ​លើ​ទីផ្សារ​ពេល​ខ្លះ​វា​ធ្លាក់​ថ្លៃ​តែ​នៅ ពេល​ខ្លះ​ទៀត​វាល​ក់បាន​ថ្លៃ ដោយសារ​ការ​ផ្គត់ផ្គង់​ស្វាយ​នៅ​ក្នុងស្រុក​គេ​មានការ​ប្រែប្រួល​។​ផ្លែស្វាយ​វា​មិន​មាន​តែ​នៅ​ស្រុក​យើង​ទេ ក្នុងស្រុក​គេ​ក៏​គេ​មាន​ដែរ កាលណា​ការ​ផលិត​ក្នុងស្រុក​គេ​មានការ​កើនឡើង គេ​ត្រូវការ​ដោះស្រាយ​កសិផល​ក្នុងស្រុក​គេ​មាន​តម្លៃ​ជា​មុន​សិន ទើប​គេ​ទទួលយក​កសិផល​របស់​យើង​ក្នុង​តម្លៃ​ណាមួយ​»​។ លោក​បាន​លើក​ឡើង​ថា មក​ដល់​បច្ចុប្បន្ន​នេះ នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទាំងអស់​ប្រជា​កសិករ មាន​ភាព​កក់ក្តៅ​ក្នុង​ការ​ដាំ​ស្វាយ​នេះ​ណាស់​។ តួយ៉ាង​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១៨​មាន​តែ​៤,៥​ម៉ឺន​ហិ​កតា តែ​មក​ដល់​ឥឡូវ​បាន​ឈាន​ទៅ​ដល់​៥​ម៉ឺន​ទៅ​៦​ម៉ឺន​ហិ​កតា​។ ការ​កើនឡើង​នៃ​ផ្ទៃដី​ដាំ​ស្វាយ​នេះ លោក​ថា​ដោយសារ​ប្រជា​កសិករ​យល់​ដឹង​ពី​ផល​ចំណេញ​នៃ​ដំណាំ​ស្វាយ​។

តាម​ប្រធាន​សមាគម​នៅ​ឆ្នាំ​នេះ​ស្វាយកែវ​រមៀត​ក្រៅ​កញ្ចប់​ក្រៅពី​ផ្គត់ផ្គង់​ទៅ​រោងចក្រ​នៅ​វៀតណាម​ចំនួន សមាគម​មិន​បាន​ផ្គង់​ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​ប្រទេស​ថៃ​នោះ​ទេ តែ​បាន​ផ្គត់ផ្គង់​ទៅ​ចិន​បាន​តែ​៧០០​តោន ៕ (កែសម្រួលដោយ៖ សុឃាក់)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ