យប់​ក្តៅស្អុះ​ស្អាប់​ពេក​គាត់​បាន​ចំហ​ទ្វារ​តូច​តែ​មិន​នឹក​ស្មានថា​ទៅ​ជា​យ៉ាងនេះ​សោះ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ បន្ទាប់​ពី​បាន​ផ្សំ​គំនិត ហើយ​ជន​រង​គ្រោះ​ដេញចាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ប្រ​ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មានឈ្មោះ​នាង សុវណ្ណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​មានឈ្មោះ សុត​សុភា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​សម្រាក​នៅ​ក្នុង​បន្ទប់​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់ បន្ទាប់​មក​នៅ​ពេល​យប់​ក្តៅស្អុះ​ស្អាប់​ពេក ពួក​គាត់​បាន​ចំហ​ទ្វារ​តូច ដើម្បី​អោយ​ខ្យល់​ចូល​កុំអោយ​ក្តៅស្អុះ​ពេក ។ លុះ​បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​បាន​ត្បៀត​ទ្វារ ដើម្បី​ឈោង​យ​កលែប​ថប​របស់​គាត់​ដែល​ទុក​នៅ​លើ​គ្រែ គាត់​បាន​ភ្ញាក់​ទាន់​ឃើញ​ជនសង្ស័យ​ស្រ​វ៉ា​យក ហើយ​នៅ​ពេល​នោះ​គាត់​បាន​ដេញ​ជនសង្ស័យ​ទាំង​២​នាក់ ភ្លាម​ៗ​ផង​ដែរ ខណៈ​ពេល​នោះ​មាន​នាក់​រត់​ម៉ូតូ​កង់​បី​បាន​ជួយ​ដេញ​ឃាត់​បាន​ម្នាក់ ចំណែក​ម្នាក់​ដែល​លួច​លែ​ប​ថប​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​តេ​ប្តឹង​សមត្ថកិច្ច
អោយ​ជួយ​អន្តរាគមន៍ និង​នាំ​ជនសង្ស័យ​ទៅ​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​១ ។


សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ខាងលើ គឺជា​មុខសញ្ញា​ចាស់​ទើប​លួច​គាស់​ផ្ទះ​គេ​ហើយ​ថ្មី​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​បាន​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ